- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ SEABOURN ENCORE បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៥០០នាក់ ស្មើនឹង១៩សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបសុវត្ថិភាព នាព្រឹកថ្ងៃអង្គារ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្តោយ ២១០.៥ម៉ែត្រ
February 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ ដែលក្នុងចំណោមនេះរួមមាន សាលាមត្តេយ្យសិក្សា ២៤ សាលាបឋមសិក្សា៥០ អនុវិទ្យាល័យ៥ វិទ្យាល័យ៦០ និងសាលាគរុកោសល្យ ៥។ ក្នុងការប្រកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកចិត្តឱ្យសាលារៀនទាំង ១៤៤ និងសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។ បញ្ជាក់ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា
February 25, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចជំនួបពិភាក្សា និងការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ជាមួយវិស័យឯកជនក្នុងខេត្ត និងក្រុមផលិតមាតិកា។ តាមការបញ្ជាក់របស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា កាលរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំរៀបចំការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា និងស្ប៉ា រមណីយដ្ឋាន សមាគមន៍មគ្គុទ្ទេសក៍ សហគមន៍ទេសចរណ៍ ក្រុមការងារ KiloTravel និងក្រុមអ្នកផលិតមាតិកាវីដេអូ
February 25, 2025 - ព័ត៌មានជាតិ
(ខេត្តត្បូងឃ្មុំ)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៧:១០ នាទីល្ងាច មានករណីគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋ ម្ចាស់ផ្ទះឈ្មោះ ភឿន ភាក់ ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិក្រញូង ឃុំ វាលម្លូ ស្រុក ពញាក្រែក
February 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេ បានជូនដំណឹងអំពី ការរកឃើញផលិតផល SUPER XL និង AMOUR ផលិតផលចំនួន០២ មុខនេះ មានផ្ទុកសារធាតុហាមឃាត់ Sildenafil ដែលជាឱសថប្រើ សម្រាប់វិបត្តិសរីរាង្គភេទបុរស។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា យោងតាមការស្រាវជ្រាវរបស់ភ្នាក់ងារត្រួតពិនិត្យឱសថ និងលទ្ធផលរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានរកឃើញថា ផលិតផលចំនួន០២ មុខ ឈ្មោះ ១.SUPER XL
February 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបនៅតែបន្តគ្របដណ្តប់លើសមុទ្រចិនខាង ត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបូព៌ និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង
February 25, 2025 - ព័ត៌មានជាតិ
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នឹងប្រារព្ធឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅមាត់បឹងតាកែវ ខេត្តតាកែវ។ សូមព្ជាក់ថា កីឡា ចំនួន ១០ប្រភេទ ត្រូវបានក្រសួងទេសចរណ៍ ត្រៀមរៀបចំសម្រាប់អបអរសាទរ ថ្ងៃពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ រួមមាន៖ ១/ កីឡាជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ ២/
February 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទ ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងនគរបាលជាតិ ចុះបង្ក្រាបទីតាំងប្រតិបត្តិការអនឡាញខុសច្បាប់ ២កន្លែង នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេសជាង ២០០នាក់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី ២២ និង ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមប្រតិបត្តិការ របស់គណៈបញ្ជាការ ធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន ០២ទីតាំង
February 24, 2025 - ព័ត៌មានជាតិ
តាមរយៈ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជ្រើសរើសយោធិនថ្មី បំពេញឱ្យក្របខ័ណ្ឌបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្តស្វាយរៀង សម្រាប់ឆ្នាំ២០២៥។ ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និង ឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ អាចទំនាក់ទំនង ទទួលយកឯកសារ និងដាក់ពាក្យសុំចុះឈ្មោះ ប្រឡងសមត្ថភាព និងពិនិត្យលក្ខណសម្បត្តិ តាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់) នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តស្វាយរៀង (រៀងរាល់ម៉ោងធ្វើការ) តាមកាលបរិច្ឆេទដូចខាងក្រោម៖ ១-
February 24, 2025 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ តាមរយៈការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា រថយន្តដែលបានដឹកម្នាងសិលាធ្វើឱ្យជ្រុះនៅលើថ្នល់ និងស្ពានកំពង់បាយ ពេលនេះបានមកលាងសម្អាតថ្នល់និងស្ពានរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ឈានចូលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅវេលាម៉ោង ២ រំលងអាធ្រាត មានរថយន្តមួយដែលដឹកម្នាងសិលាឆ្លងកាត់ក្រុងកំពត ឆ្លងកាត់ស្ពានកំពង់បាយ បានធ្លាក់ម្នាងសិលាតាមផ្លូវ។ ជាមួយគ្នានោះដែរ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ស្នងការដ្ឋាននគរបាលខេត្តកំពត បង្ហោះសារសូមឱ្យម្ចាស់រថយន្តទាំងអស់ដែលដឹកម្នាងសិលាឆ្លងកាត់ក្រុងកំពត
February 24, 2025









