soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញ ដឹកនាំកិច្ចប្រជុំការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រារព្ធ ធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។ នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំទៅដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ទូទាំងខេត្ត អាជ្ញាធរឃុំ-សង្កាត់ និងមន្ទីរជំនាញ បន្តយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពទឹកនៅតាមភូមិសាស្ត្ររបស់ខ្លួន ដើម្បីវិធានការបន្ត

    February 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវ និងត្រួតពិនិត្យហាងកាហ្វេមួយកន្លែង ក្រោយមានការផ្សព្វផ្សាយពាក់ព័ន្ធនឹងសិស្សសាលាប្រមូលផ្ដុំគ្នាប្រើប្រាស់បារីអេឡិចត្រូនិក។ យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គម ជុំវិញករណីសិស្សសាលាប្រមូលផ្ដុំគ្នាហើយប្រើប្រាស់បារីអេឡិចត្រូនិកនៅហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងបុរីម៉មរ៉ានី គម្រោង២៥ភូមិអណ្តូងតាអន សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី

    February 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនអនាមិកបានបង្ហោះផ្សព្វផ្សាយ តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លឹមបោកបញ្ឆោត ក្នុងគោលបំណងទាញយកព័ត៌មានសម្ងាត់របស់យើង និងលួចយកគណនីនោះទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដោយមិនដឹងខ្លួន។ ជាមួយគ្នានេះ នាយកដ្ឋាន បានគូសបញ្ជាក់ថា ការឆបោកបន្លំតាមរយៈ PHISHING នៅក្នុងហ្វេសប៊ុក គឺជនអនាមិកធ្វើឡើងតាមរយៈការបង្ហោះថា៖ «យើងសម្អាតឃ្លាំងព្រលានយន្តហោះ និងលក់អីវ៉ាន់ដែលបាត់ក្នុងតំលៃ 8400៛ រាល់វ៉ាលី របស់យើងគឺពោរពេញទៅដោយរបស់ផ្សេងៗ និងគ្រឿងអេឡិចត្រូនិច។ ដឹកជញ្ជូនទូទាំង ប្រទេសការផ្តល់ជូនមានសុពលភាពតាមអនឡាញរហូតដល់ដាច់ខែបញ្ជាទិញដោយចុចប៊ូតុង នៅក្នុងការផ្សាយពាណិជ្ជកម្មហើយចូលទៅកាន់ទំព័រ »។​ បន្ទាប់មកឱ្យយើងចុចតំណភ្ជាប់ក្លែងក្លាយដើម្បីទាញយកព័ត៌មាន

    February 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានបានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាប ករណីឆបោកក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ដោយជនល្មើសបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹងឆាណែលតេលេក្រាមផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យមានការជឿជាក់ និងដាក់ប្រាក់វិនិយោគ។ តាមការបញ្ជាក់របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស

    February 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ មានគេហទំព័រមួយបានចុះផ្សាយថា មានជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូ ពាក់អាវឯកសណ្ឋានសុទ្ធតែមន្ត្រីជលផល។ តាមការពិនិត្យរបស់ គេហទំព័រមួយនេះ និងមើលតាមរូបភាព ដែលគេហទំព័រចុះផ្សាយគឺ មិនមែនជាមន្ត្រីខណ្ឌជលផល ចំណែកឯកសណ្ឋានរបស់ជនសង្ស័យក៏មិនមែនជាឯកសណ្ឋានជលផលដែរ។ ជាការពិតគេហទំព័រខាងលើ បានពន្លើសសាច់រឿងចង់មូលបង្កាច់បង្ខូចធ្វើអោយខូចកេរ្តិ៍ឈ្មោះ ដល់ស្ថាប័នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

    February 21, 2025
  • ព័ត៌មានជាតិ

    នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីតម្លៃសាំងនៅតាមស្ថានីយប្រេងឥន្ធនៈ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ បានឱ្យដឹងថា ប្រេងសាំងធម្មតា = ៤ ០៥០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛) និងប្រេងម៉ាស៊ូត = ៣ ៨៥០ រៀល/លីត្រ (តម្លៃថេរ)៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម

    February 21, 2025
  • ព័ត៌មានជាតិ

    យោងតាមកការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការរង ចុះត្រួតពិនិត្យ និងពង្រឹងវិន័យកងកម្លាំង ហើយណែនាំដល់មន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តតាមវេនល្បាតបង្ការ បង្ក្រាប ទប់ស្កាត់ក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស ចូលរួមប្រជុំជួរត្រួតពិនិត្យ និងពង្រឹងវិន័យកងកម្លាំង

    February 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សហការជាមួយគម្រោងតុក្កតាយក្ស និងវិស័យឯកជន នឹងរៀបចំដង្ហែក្បួនតុក្កតាយក្ស (ទីងមោងយក្ស) ដើម្បីបង្ហាញជូនសាធារណជន និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនានូវស្នាដៃតុក្កតាយក្សដែលបង្កើតឡើងដោយកុមារ ក្នុងគោលបំណង ចូលរួមលើកស្ទួយវិស័យទេសចរណ៍ វិស័យសិល្បៈ ការយល់ដឹងពីវប្បធម៌ និងអនាម័យបរិស្ថានផងដែរ។ ក្បួនដង្ហែតុក្កតាយក្ស (ទីងមោងយក្ស)នេះ នឹងត្រូវចេញដំណើរពីផ្លូវមុខវត្តដំណាក់ ទៅតាម បណ្តាផ្លូវសំខាន់ៗរួមមាន ផ្លូវអាចារ្យស្វា កំណាត់ផ្លូវលេខ២៦ កំណាត់ផ្លូវអាចារ្យហែមចៀវ កំណាត់ផ្លូវ លេខ២៤ ឆ្លងកាត់ផ្លូវជាតិលេខ៦

    February 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា វិទ្យុជាតិកម្ពុជា លោកគឹមហឿន ខេត្តស្ទឹងត្រែង- ផ្លូវកំពង់ស្រឡាងចាស់មួយនៅខេត្តស្ទឹងត្រែង ត្រូវបានជួសជុលនិងដាក់បង្គោលភ្លើងបំភ្លឺពេលយប់ ដែលជាចំណែកមួយបានជួយអភិរក្សសមិទ្ធផលមរតក និងផ្តល់ប្រយោជន៍សម្រាប់ប្រជាកសិករសំចតលក់កសិផលនៅពេលព្រឹកព្រលឹម និងបានក្លាយទៅជាទីតាំងទាក់ទាញភ្ញៀវទេសចរផងដែរ។ ក្នុងឱកាសចុះពិនិត្យសកម្មភាពជួសជុលផ្លូវកំពង់ស្រឡាងចាស់នៅជួរមាត់ទន្លេសេកុង ក្នុងក្រុងខេត្តស្ទឹងត្រែង ឯកឧត្តមសរ សុពុត្រាអភិបាលខេត្ត មានប្រសាសន៍ថា៖នៅចំណុចនេះពេលជួសជុលហើយបានផ្តល់ផលប្រយោជន៍ច្រើនយ៉ាងទៀត ក្នុងនោះប្រជាកសិករស្រួលមកសំចតលក់ផលកសិកម្ម ទីក្រុងក៏មានសោភ័ណភាព ហើយផ្តល់ភាពទាក់ទាញដល់ភ្ញៀវទេសចរបន្ថែមទៀត ។ ឯកឧត្តមមានប្រសាសន៍បន្តថា៖អភិបាលក្រុងត្រូវសហការជាមួយមន្ទីរជំនាញនាំគ្នារៀបចំទីតាំងនេះឱ្យក្លាយទៅជាកន្លែងទេសចរណ៍មួយនៅក្នុងក្រុង និងដើម្បីឱ្យប្រជាពលរដ្ឋយើងលក់ដូរទំនិញទទួលបានប្រាក់ចំណូលផង។ ហើយអម្បាញ់មិញខ្ញុំឲ្យជាគំនិត សូមឱ្យបណ្ដុះបង្គោលចេញមួយៗឲ្យហើយ សម្រាប់បំពាក់សូឡាភ្លឺពេលយប់ ហើយយើងដកទៅវិញនៅខែវស្សា ព្រោះទឹកលិចអស់ទៅហើយ អញ្ចឹងនេះជាកូនគំនិតរួម

    February 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី ២១ ខែកុម្ភៈ ២០២៥ បញ្ហាជិះបញ្ច្រាស លើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ នៅតែមានខណៈសមត្ថកិច្ចចុះអនុវត្តបានបួនសប្តាហ៍ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាស់ទិស។ តាមការបញ្ជាក់របស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១

    February 21, 2025