- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ការងារ គម្រោងសាងសង់ស្ថានីយ៍បូមទឹកបន្ថែមថ្មី ចំនួន២គ្រឿង មានមុខកាត់១,៥ម៉ែត្រ ជាប់ស្ថានីយ៍បូមចាស់ដែលមាន៥ម៉ូទ័រ មុខកាត់១ម៉ែត្រ ដ៏មានសារសំខាន់បំផុត ក្នុងការបង្កើនកម្លាំងបូម ដោះទឹកភ្លៀងរដូវស្សា ប្រឡាយអូវែង ប្រឡាយបាក់ទូក ប្រឡាយបណ្តោយវិថីបុរី អង្គរ និងតំបន់វត្តទួល តំបន់ទួលសង្កែ ព្រមទាំងមួយផ្នែករំដោះចេញពីតំបន់ស្ថានីយទួលគោកផងដែរ ។ ម្យ៉ាងវិញទៀតគម្រោងស្ថានីយបូមទឹកបន្ថែមថ្មីដ៏ធំ មុខកាត់១,៥ម៉ែត្រនេះនឹងជួយរំដោះទឹកចេញពីមហាវិថីមិត្តភាព ភ្នំពេញ ហានណូយ
February 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹថា ករណីពលបាលឯកម្នាក់ ដែលបានប្រព្រឹត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈទៅលើលោកនេន ៣អង្គនៅវត្តសំបួរមាស ត្រូវបានដាក់ទណ្ឌកម្មវិន័យ និងនទទួលកំហុស ព្រមទាំងសងសំណងជំងឺចិត្ត។ យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ
February 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានជូនដំណឹង នៅថ្ងៃព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសិស្សរៀនជំនាញសំខាន់ៗចំនួន ៨ សិក្សា ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមទៀត។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបញ្ជាក់លម្អិតថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖ ១-ការដំឡើង
February 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹង ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងមានការវះកាត់ជំងឺរោគស្រ្តីជូនស្រ្តីដែលមានវិបត្តិ នៅខែមេសាខាងមុខនេះ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដើម្បីធ្វើការវះកាត់ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។ ១. ការពិគ្រោះជំងឺរោគស្ត្រី : -ពិគ្រោះលំបាកមានកូន -ពិគ្រោះស្រ្តីរលូតកូនម្តងហើយម្តងទៀត -ពិគ្រោះគភ៌មានហានិភ័យខ្ពស់ វេជ្ជសាស្ត្រមាតានិងទារកក្នុងផ្ទៃ ដូចជាស្ត្រីដែលមានគភ៌មិនប្រក្រតី ស្ត្រីដែលមានកូនភ្លោះ
February 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៨៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈគណនីផ្លូវការរបស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានឱ្យដឹងថា ឯកឧត្តម ខៀវ កញ្ញារីទ្ធ សំណូមពរឱ្យក្រសួងពាក់ព័ន្ធ សិក្សាកែសម្រួលពណ៌សម្លៀកបំពាក់ទណ្ឌិត ដែលស្រដៀងទៅនិងពណ៌ស្បង់ជីពររបស់ព្រះសង្ឃ។ ក្នុងនោះដែរ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានសរសេរថា អាត្មាភាពសូមបិណ្ឌបាត្រ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចក្រឡាហោម ស ខេង និង សម្តេចអភិសន្តិបណ្ឌិត ស សុខា អាត្មាសូមចម្រើនពរបិណ្ឌបាត្រពីចម្ងាយ សូមចម្តេចជួយឱ្យមន្រ្តីយើងកែប្រែពណ៌
February 19, 2025 - ព័ត៌មានជាតិ
(ខេត្តឧត្តរមានជ័យ)៖ យោតាមការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម មាន ចាន់យ៉ាដា បានចុះទៅទស្សនាជាក់ស្តែងនៅទីតាំងប្រាសាទតាមាន់ ព្រមជាមួយគណៈប្រតិភូ និងក្រុមការងាររបស់ខេត្តឧត្តរមានជ័យផងដែរ។ តាមរយៈផេកផ្លូវការ ឯកឧត្តម មាន ចាន់យ៉ាដា បានឱ្យដឹងថា «នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា។ សូមអញ្ជើញបងប្អូនមកទស្សនាជាក់ស្តែងប្រាសាទបុរាណកេរ្តិ៍តំណែលដូនតាយើងនៅប្រាសាទតាមាន់ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥»។ ជាមួយគ្នានេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា
February 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្ដីបំភ្លឺ ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធទៅគេហទំព័រ (Cambodia-e-arrival. Online) មិនមែនជាគេហទំព័រស្របច្បាប់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ឬដែល ត្រូវធ្វើឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ នៅក្នុងសេចក្ដីបំភ្លឺរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបដិសេធទៅគេហទំព័រ «Cambodia-e-arrival. Online» មិនមែនជាគេហទំព័រស្របច្បាប់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ឬដែល ត្រូវធ្វើឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រាជាណាចក្រកម្ពុជានោះឡើយ។ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមប្រកាសជាព័ត៌មានជូនជនរួមជាតិ និងអន្តរជាតិ ជាពិសេសអ្នកដំណើរ ចូលព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិ
February 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ សកម្មភាពនៃការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាន និងកំពុងបន្ដសកម្មភាពបាញ់នៅឡើយ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ជំងឺគ្រុនឈាម ខណៈជំងឺនេះនៅតែបន្ដយាយីសុខភាពប្រជាពលរដ្ឋជារៀងរាល់ខែរៀងរាល់ឆ្នាំនៅឡើយដែរ។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ថា គិតមកដល់ពេលនេះ ក្រុមការងារបាញ់ថ្នាំសម្លាប់មូសនៅតែអនុវត្តទៅតាមការណែនាំរបស់ឯកឧត្ដម ឃួង
February 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុន ជាង២០០នាក់ ចូលរួមឈ្វេងយល់អំពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម»។ កាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ដោយមានអ្នកចូលរួមពីតំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនប្រមាណជាង២០០នាក់ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
February 18, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានសាងសង់ សួន “តេជោសន្តិភាព” ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី
February 18, 2025









