soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានឱ្យដឹងថា ឯកឧត្តម ជួន ណារិន្ទ បញ្ជាឱ្យហៅមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅសែនសុខ មកសួរនាំ និងឱ្យ អញ្ជើញ ឯកឧត្តមបណ្ឌិត សុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ: តាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត

    February 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវេលាម៉ោង ១១:៥៥នាទី ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ខណៈនោះមានរថយន្តមួយគ្រឿង ម៉ាក FORT ពណ៌ទឹកប្រាក់ ផ្លាកលេខរដ្ឋ 052-0431 បានធ្វើដំណើរក្នុងរថយន្តមានគ្នា២នាក់ (ប្រុស ០១នាក់ ស្រី ០១នាក់) ឆ្លងកាត់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ

    February 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យយដឹងថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនី Facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ Facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ១រូប ឈ្មោះ យ.យ ភេទស្រី។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានយកគណនីធនាគាររបស់អ្នកស្គាល់គ្នា ដើម្បីទទួលប្រាក់ពីមេខ្លោង ដោយទទួលបាននូវកម្រៃជើងសាររាល់ការទទួលប្រាក់ម្ដងៗ

    February 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្នងព្រះគឺជាតំបន់អេកូរទេសចរណ៍ធម្មជាតិមួយដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនៃជួរភ្នំក្រវ៉ាញ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទីកន្លែងនេះបានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមិនអាចកាត់ថ្លៃបានសោះឡើយនៅក្នុងតំបន់ដែលជាប់ព្រំដែនប្រទេសថៃមួយនេះ។ ចាប់ពីព្រឹកព្រលឹមស្រាងៗដែលពន្លឺព្រះអាទិត្យ ពុំទាន់រះអណ្តែតបង្ហាញពន្លឺចេញពីផែនពសុភាផងនោះក្រុមអ្នកនាំផ្លូវបាននាំគ្នាម្នីម្នា និងរួមទាំងអ្នកទេសចរបែបផ្សងព្រេងផងបានជួបជុំគ្នាដើម្បីធ្វើដំណើរទៅកាន់លើតំបន់ទេសចរណ៍ដ៏មានសក្តានុពលនៃទឹកដីវាលវែងនៃខេត្តពោធិ៍សាត់ គឺភ្នំខ្នងព្រះ។ មគ្គុទេសក៍នាំផ្លូវដែលជាអ្នកស្រុកគឺពួកគាត់មានគ្នាប្រមាណ២ទៅ៣នាក់តែងដាក់វេនគ្នានាំភ្ញៀវទេសចរទៅកម្សាន្តលើភ្នំខ្នងព្រះ ដែលជាមុខរបរថ្មីមួយកំពុងត្រូវបានពលរដ្ឋនៅតំបន់នេះយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយក៏ជាមុខរបរមួយផ្តល់នូវប្រាក់កម្រៃកាន់តែប្រសើរឡើងរបស់ពួកគាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយដំណើរទៅលើខ្នងភ្នំ អ្នកទេសចរត្រូវដើរថ្មើរជើងប្រមាណ៨គីឡូម៉ែត្រដោយចាំបាច់ត្រូវដើរឆ្លងកាត់ព្រៃព្រឹក្សា និងឡើងចំណោតភ្នំជាច្រើនកន្លែង។ តាមដងផ្លូវដ៏វែងឆ្ងាយ ភ្ញៀវទេសចរអាចទស្សនាព្រៃព្រឹក្សាផ្កាព្រៃរុក្ខជាតិប្លែកៗជាច្រើនប្រភេទ។ នាពេលព្រឹកអ្នកទេសចរ អាចគយគន់ថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និងពេលល្ងាច អាចគយគន់ថ្ងៃរៀបលិច ជះពន្លឺចូលសមុទ្រ ព្រំដែនខ្មែរថៃយ៉ាងស្រស់ស្អាត។ ជាពិសេសពេលរាត្រីគេងនៅក្នុងតង់ដែលមានសីតុណ្ហភាពចន្លោះពី១០ទៅ១៥អង្សា។

    February 18, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរពេទ្យបង្អែកខេត្តតាកែវ ចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកមួយ ឈ្មោះ Vong SoPheaK ដែលបានបង្ហោះផ្សាយថា មន្ទីរពេទ្យបង្អែកខេត្តតាកែវបានទុកប្រពន្ធគាត់ចោលរហូតបណ្ដាលឱ្យស្លាប់កូនក្នុងផ្ទៃនៅមន្ទីរពេទ្យ៖ យោងតាមសេចក្ដីបំភ្លឺរបស់ មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានឱ្យដឹងថា ករណីស្ត្រីពពោះ អាយុ២៦ ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ Vong SoPheak បានចូលសម្រាកពេទ្យវេលាម៉ោង៤ និង៤៦នាទីព្រឹក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយឈឺពោះសម្រាលគ្រប់ខែកូនទី០១ មិនមែនចូលសម្រាកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចការលើក ឡើងរបស់គាត់ទេ។

    February 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ។ តាមការបញ្ជាក់បន្ថែមរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល

    February 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ និងជាប្រធានក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយខេត្តស្វាយរៀង នៅរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមក្នុង​សកម្មភាពពិនិត្យ​សុខភាពជូន​ប្រជាពលរដ្ឋនៅឃុំក្រសាំង និងឃុំអណ្តូង​ត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈថា កម្មវិធីនេះ រៀបចំដោយសមាគម​គ្រូពេទ្យ សមាគម​ឱសថការី មកពីប្រទេស​បារាំង សហការជាមួយក្រុមគ្រូពេទ្យនៅស្រុករមាសហែក និងគណៈអភិបាល​ស្រុក​រមាសហែក។ តាមរយៈសកម្មភាពខាងលើក្រុមគ្រូពេទ្យបានពិនិត្យជំងឺជូនប្រជាពលរដ្ឋបានចំនួន៥៥០នាក់។ នៅរសៀលថ្ងៃដដែលតំណាងសមាគមគ្រូពេទ្យ

    February 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា និយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ចប់ការរុះរើឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវា (Booster/Repeater) ដែលបង្កការឆ្លងរំខានដល់សេវាទូរសព្ទចល័ត នៅក្នុងទីតាំងបុរីពិភពថ្មី (គម្រោងចំការដូង១ គម្រោងចំការដូង២ និងគម្រោងចំការដូង៣) ។ តាមការបញ្ជាក់របស់ និយ័តករទូរគមនាគមន៍កម្ពុជា ថា ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមការងារនៃនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានបញ្ចប់ទាំងស្រុងការរុះរើឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា ((Booster/Repeater)

    February 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​បានឱ្យ​ដឹងនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ស្ពានបេតុងពីរកន្លែង​ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យ​មានការកកស្ទះអ្នក​ដំណើរ​ពេលបុណ្យទានម្តងៗ លើ​កំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅ​ឧទ្យាន​ជាតិព្រះសុរាម្រិតកុសុមៈ​គីរីរម្យ(ឧទ្យាន​ជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យ​ប្រជាពលរដ្ឋបើកបរឆ្លង​កាត់បណ្តោះអាសន្ន​ហើយ​នៅថ្ងៃទី ១៥​ ខែកុម្ភៈ នេះហើយ ។ អ្នកនាំពាក្យដដែលបានពណ៌នាថា

    February 15, 2025
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់សារព័ត៌មានមួយ នៅលើសង្គម TikTokថា មន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃ។ នៅក្នុងសេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឱ្យជ្រាបថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ សារព័ត៌មាន SBM News បានបង្ហោះតាមបណ្តាញសង្គម

    February 15, 2025