- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX-23) ប្រចាំឆ្នាំ ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៧៖០០ នាទីព្រឹក រហូតដល់ ១២:០០ ថ្ងៃត្រង់។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជម្រាបជូន សាធារណជនទាំងអស់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មេត្តាជ្រាបថា៖ ដោយយោងទៅតាមច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិល
February 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសរសេរថា “ខ្ញុំសូមជម្រាបជូនដំណឹងថា នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ (ត្រូវនឹងថ្ងៃទី ១៩នៅសហរដ្ឋអាមេរិក) អង្គភាពស៊ីម៉ាក់បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង (waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបើកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់”។ ឯកឧត្តមបន្តថា “ក្នុងនាមថ្នាកដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនេះក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក
February 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីអំពាវនាវពី ការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ ការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ស្ដីពីការផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ។ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និង ជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច
February 20, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមានរៀបចំធ្វើលំហាត់សមយុទ្ធ ទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ន ប្រចាំឆ្នាំ២០២៣ (Full Scale Airport Emergency Exercise AIRPEX-23) ចាប់ពីម៉ោង ៧:០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី។ លំហាត់សមយុទ្ធនេះ រៀបចំឡើង ដើម្បីជាបទពិសោធន៍ និងចំណេះដឹងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានា
February 20, 2025 - ព័ត៌មានជាតិ
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំនួន ៥ម៉ឺនរៀល ជូនមន្រ្តីរាជការ។ ក្រសួងមុខងារសាធារណៈ ជូនជាដំណឹងឱ្យបានជ្រាបថា នៅក្នុងខែមេសា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់ជូនដល់មន្ត្រីរាជការ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើក ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប
February 20, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០០២៥ នេះ បានឱ្យដឹងថា បងប្អូនកម្មករនិយោជិតនៃសហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD. អាចមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅក្នុងបរិវេណនៃសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយយឡែកបងប្អូនកម្មករនិយោជិតដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ សូមរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដល់៥:៣០នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយសូមភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ
February 20, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ តាមរយៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម បានបោសសម្អាតគ្រាប់-បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់២៣០គីឡូក្រាម ចំនួន២ទីតាំង។ តាមការបញ្ជាក់បន្ថែមរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្លាំងជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់២៣០គីឡូក្រាម ចំនួន២ទីតាំង ស្ថិតក្នុង២ខេត្តគឺ មួយទីតាំងស្ថិតនៅឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយទីតាំងទៀតស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តាមលក្ខណៈបច្ចេកទេសគ្រាប់បែកMK82
February 20, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការបញ្ចៀសចរាចរលើកំណាត់ផ្លូវលេខ២៦ និងកំណាត់ផ្លូវអាចារ្យស្វា ដើម្បីរៀបចំកម្មវិធីពិព័រណ៍ផ្សារផលិតផលកម្ពុជារបស់សហគមន៍ភូមិវត្តបូព៌ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងសេចក្ដីជូណដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយ ទីភ្នាក់ងារ អាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) សហគមន៍ភូមិវត្តបូព៌ ក្រុមសិល្បករតុក្កតាយក្ស និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផ្សារផលិតផលកម្ពុជា ស្ថិតនៅលើកំណាត់ផ្លូវលេខ២៦ ចាប់ពីចំណុច
February 20, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតនោះហើយ។ គួរបញ្ជាក់ផងដែរថា ការណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការកែសម្រួលខោអាវខាងលើនេះ បានធ្វើឡើង ក្រោយឯកឧត្តម ខៀវ កញ្ញារីទ្ធ បានបង្ហោះសារក្នុងគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម កាលពីពេលថ្មីៗនេះ ដោយមានខ្លឹមដូច្នេះថា៖ «អាត្មាភាពសូមបិណ្ឌបាត្រ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចក្រឡាហោម ស ខេង និង សម្តេចអភិសន្តិបណ្ឌិត ស សុខា អាត្មាសូមចម្រើនពរបិណ្ឌបាត្រពីចម្ងាយ សូមចម្តេចជួយឱ្យមន្រ្តីយើងកែប្រែពណ៌ អាវ
February 20, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ តាមរយៈ ព័ត៌មានទូរទសស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ និងក្រសួងទេសចរណ៍ បានសម្រេចជ្រើសរើស នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ រៀបចំព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ នឹងរៀបចំធ្វើឡើងនៅលើទឹកដីខេត្តតាកែវ ដែលទីតាំងប្រារព្ធគឺនៅសួនច្បារមាត់បឹងតាកែវ។ ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវជាមួយនឹងអាជ្ញាធរខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ
February 19, 2025









