soknita
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដី ណែនាំពីការការពារជាពិសេសចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ហាមឃាត់ការរើសអើងចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះក្នុងការទទួលបានឱកាសការងារ ការបន្តកិច្ចសន្យាការងារ និងការដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ។ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតជាស្រ្តី និងដើម្បីធានា នូវលក្ខខណ្ឌការងារល្អប្រសើរ ជាពិសេសសម្រាប់កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់នូវវិធានការ ដូចខាងក្រោម៖ -ហាមឃាត់ការរើសអើងចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះក្នុងការទទួលបានឱកាសការងារ ការបន្តកិច្ចសន្យាការងារ និងការដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ -បើកផ្តល់ប្រាក់ឈ្នួលសរុបអំឡុងពេលសម្រាកលំហែមាតុភាពជូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឱ្យបានមុនពេលសម្រាកលំហែមាតុភាព

    February 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មហោស្រពគីហ្សូណា កម្ពុជា-ជប៉ុន ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ដើម្បីជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូលើគ្រប់វិស័យ ពិសេសជំរុញចលនាផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍ គ្រាដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានឈានដល់ខួបជាង ៧០ឆ្នាំ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា មហោស្រពគីហ្សូណាឆ្នាំ ២០២៥ នេះ

    February 14, 2025
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីណែនាំរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈណែនាំដល់អ្នកតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និងសិល្បៈកម្សាន្តនានា ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គម។ នៅក្នុងសេចក្ដីណែនាំរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនី ជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការ មួយគួរឱ្យគោរពនិងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួន ក្នុងបណ្តាញសង្គមដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល

    February 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីបង្ហោះម៉ូតូ​តាមផ្លូវសារធារណៈ នៅចំណុចផ្លូវបេតុង​ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល។ នៅថ្ងៃទី ១៣​ ខែកុម្ភៈ​ ឆ្នាំ ២០២៥​ លោកវរសេនីយ៍ឯក ហុង​ ពិសិដ្ឋ​អធិការនគរបាលខណ្ឌកំបូល បានបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធករណីខាងលើ។ ១-ឈ្មោះ​ ហោ លីហួ ភេទប្រុស មុខរបរសិស្ស

    February 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២២០៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋកុំសងតែម្ដង បើសិនជាមានការរករឿងណាមួយ ត្រូវប្តឹងមកសមត្ថកិច្ចភ្លាមៗ។ ការលើកឡើងរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅ ការងារឆ្នាំ ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់

    February 14, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមរយៈ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្លូវដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត សន្យាផ្ដល់ជូនដល់ប្រជាពលរដ្ឋនៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក​សាងសង់បាន​ ៣០ភាគរយហើយ។ ដោយផ្លូវមួយខ្សែនេះជាប្រភេទក្រាលកៅស៊ូ (DBST) ប្រវែងជាង៩គីឡូម៉ែត្រ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្យាជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក គិតមកដល់ពេលនេះសម្រេចបានការសាងសង់ចំនួន ៣០ ភាគរយហើយ ដោយឡែកសម្រាប់បញ្ជរលក់សំបុត្រសម្រេចបានចំនួន ២០ ភាគរយ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរ ដែលឆ្លងកាត់តំបន់នោះបានឱ្យដឹងថា កាលពីមុនផ្លូវមួយខ្សែរនេះ ពិបាកក្នុងការធ្វើដំណើរ ដោយរដូវប្រាំងហុយ

    February 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក បានដឹកនាំកិច្ចប្រជុំក្រុមការងារពន្លឿនវិស័យយានយន្ត និងអេទ្បិចត្រូនិក ដែលកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៣។ កិច្ចប្រជុំនេះមានគោលបំណង (១) ពិនិត្យ លើលទ្ធផលបឋមនៃការវិភាគទិន្នន័យដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្តល់សម្រាប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា (ផ.អ.យ.អ.) (២) ផ្ទៀងផ្ទាត់ទិន្នន័យ

    February 14, 2025
  • ព័ត៌មានជាតិ

    យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានទិន្នផលអំបិលធម្មជាតិសរុបចំនួន ១៦៨ ៨៨២ តោន លើផ្ទៃដីស្រែអំបិលចំនួន ៣ ៩៨៧.៣៥ហិកតា ។​​ ជាមួយគ្នានេះ​ក្នុងឆ្នាំ២០២៤ កម្ពុជាបានលក់អំបិលចេញទៅក្រៅប្រទេសចំនួន ៧៤ ១៨៥​តោន។ ទិន្នផលអំបិលឆ្នាំ២០២៤ កើនឡើងទ្វេដង ធៀបនឹងទិន្នផលអំបិលឆ្នាំ២០២៣ ដោយសារកត្តាអាកាសធាតុអំណោយផលសម្រាប់ការផលិតអំបិល។ យោងតាមរបាយការណ៍​ស្តីពីលទ្ធផល​ការងារឆ្នាំ២០២៤​និង​ទិសដៅការងារ​ឆ្នាំ២០២៥ នៃក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន ១៩១ក្រុម។

    February 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ គឺជាមធ្យោបាយយ៉ាងសំខាន់របស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការកំណត់ អំពីបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់មូលដ្ឋាន ក៏ដូចយុទ្ធសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ សំដៅឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវមានតួអង្គសំខាន់ៗចំនួនបី ចូលរួម និងទទួលខុសត្រូវផ្ទាល់។ តួអង្គទាំង៣នោះទី១.ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយធានាឱ្យមាន ភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅ

    February 14, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌដំបូងគេនៅកម្ពុជា កំពុងចូលរួមជំរុញការផ្សព្វផ្សាយ អំពី បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ។ តាមការលើកឡើងរបស់លោកស្រី ម៉ុញ ទឹមសុរដ្ឋា នាយិការងនិងជាប្រធានផ្នែកកម្មវិធី នៃវិទ្យាស្ថាន CGTI បានបញ្ជាក់ថា CGTI ក្នុងនាមជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលពាក់ព័ន្ធវិស័យកាត់ដេរ ពេញចិត្តជាខ្លាំងចំពោះភាពងាយស្រួលក្នុងការប្រើប្រាស់មុខងារនានានៅក្នុងបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះថាតាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ បានផ្ដល់នូវអត្ថប្រយោជន៍និងជួយសម្រួលការងារជាច្រើនដល់វិទ្យាស្ថានពាក់ព័ន្ធនឹងសេវាជ្រើសរើសបុគ្គលិក

    February 14, 2025