soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដី កំណត់ពីការបំពាក់ ការគ្រប់គ្រង ការប្រើប្រាស់ ការចេញបណ្ណសម្គាល់ ការចេញផ្លាកលេខ ការបង់ពន្ធ អាករ និងការលុបចេញពីបញ្ជីគ្រប់គ្រង ចំពោះយានយន្តគ្រប់ប្រភេទ ក្នុងកងយោធពលខេមរភូមិន្ទ។ ប្រភព៖ ក្រសួងការពារជាតិ

    February 14, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នឹងរៀបចំយុទ្ធនាការ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ តាមការបញ្ជាក់បន្ថែមរបស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឱ្យដឹងថា ថ្ងៃនៃសេចក្ដីស្រឡាញ់គឺជាពេលវេលាដើម្បីបង្ហាញពីសេចក្តីស្រឡាញ់មិនថាចំពោះដៃគូរ មិត្តភក្តិ ឫក្រុមគ្រួសាររបស់អ្នកនោះទេ។ ប៉ុន្តែនៅសេចក្ដីស្រឡាញ់មួយទៀតដែលអ្នកអាចផ្ដល់ជូនបាននោះគឺ អំណោយដែលអាចសង្រ្គោះជីវិតអ្នកដទៃ។ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្រោងរៀបចំយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ“ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់” ក្នុងគោលបំណងចូលរួមជួយកិច្ចការសង្គម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ ចំពោះកម្មវិធីមួយនេះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ១៤ ខែកុម្ភៈ

    February 13, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពន្ធនាគារខេត្តសៀមរាប ចេញសេចក្ដីបំភ្លឺជូនថា ជនជាប់ឃុំមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទចល័តជាលក្ខណៈឯកជនបាន ជាមួយគ្នានេះដែរ ជនត្រូវចោទ បានបញ្ជាក់ថា តេឡាក្រាមដែលប្រើប្រាស់នោះ ធ្លាប់មានក្រុមការងារជាអ្នកគ្រប់គ្រង។ នៅក្នុងលិខិតបំភ្លឺរបស់ ពន្ធនាគារខេត្តសៀមរាប បានឱ្យដឹងថា មានគណនីហ្វេសប៊ុកមួយបានបង្ហោះថា “ នៅតែក្នុងគុកទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯងចោលទៀត ចង់បំបាត់ភស្តុកាំងមែន” គណនីហ្វេសប៊ុកមួយទៀតបង្ហោះថា «ទទួលឆបោកធម្មតា ! មុខគេមេគុក សៀមរាប ឆ្លើយមក?» និង សារព័ត៌មានមួយបានចុះផ្សាយថា

    February 13, 2025
  • ព័ត៌មានជាតិ

    នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ ពី ការក្រើនរំឭកអំពីការពង្រឹងវិធានការបង្ការអគ្គិភ័យនិងការលើកកម្ពស់សុវត្ថិភាពនិង សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការសង្កេតយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្អែកលើ ស្ថានភាពអាកាសធាតុដែលបន្តមានការប្រែប្រួល គ្រោះថ្នាក់ជាយថាហេតុមួយចំនួនអាចកើតមានឡើងនៅកន្លែង ធ្វើការ ជាអាទិ៍ ករណីអគ្គិភ័យ និងករណីដួលសន្លប់។ ក្នុងន័យនេះ ដើម្បីបន្តលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ របស់កម្មករនិយោជិតដោយរក្សាឱ្យបាននូវបរិយាកាសការងារល្អ ជាពិសេស ការបង្ការនិងទប់ស្កាត់គ្រោះអគ្គិភ័យ និងករណីដួលសន្លប់នៅតាមសហគ្រាស គ្រឹះស្ថាន

    February 13, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចេញលិខិតបំភ្លឺលើករណីប្រជាពលរដ្ឋសុំធ្វើអត្ថសញ្ញាណបណ្ណប្រើសេវារយៈពេលខ្លីអស់ថ្លៃខ្ពស់។ នៅក្នុងលិខិតបំភ្លឺរបស់ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ មានគណនីហ្វេសប៊ុកមួយបានបង្ហោះថា នៅស្រុកខ្ញុំគ្រាន់តែធ្វើអត្តសញ្ញាណបណ្ណសម្រាប់ប្រជាជនខ្លួន សោះមន្ត្រីទាប្រាក់៣០ម៉ឺនរៀល ធ្វើមួយខែបាន អនិច្ចាស្រុកខ្ញុំមន្ត្រីគិតតែពីគៀបរាស្ត្រ! ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តាមការបំភ្លឺរបស់ផែនការងារអត្តសញ្ញាណកម្មបញ្ជាក់ថា៖ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ មាន ប្រជាពលរដ្ឋម្នាក់ឈ្មោះ

    February 13, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាបមានការរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សារបស់ក្រុមការងារគណៈកម្មការ គ្រប់គ្រងព្រះវិហារព្រះអង្គចេកព្រះអង្គចម ក្រោមការដឹកនាំរបស់លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ិន រដ្ឋាសេរី ទីប្រឹក្សា ក្រ សួងព្រះបរមរាជវាំង និង ជាប្រធានព្រះរាជដំណាក់សៀមរាប។

    February 13, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា សាធារណៈជនដែលឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវលេខ៥៩៨ និងប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នឹងធ្វើការបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យជ្រាបថា ការធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញឱ្យបានជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក

    February 13, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការបង្រ្កាបបទល្មើសនេសាទនៅតំបន់ឃុំផាត់សណ្តាយ បានបន្តដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមានការណែនាំរបស់មន្ត្រីជំនាញជលផលសង្កាត់ប្រចាំការនៅទីបញ្ជាការស្រាល បន្តធ្វើសកម្មភាពកំទេចឧបករណ៍នេសាទល្មើសច្បាប់ ដែលកំពុងធ្វើសកម្មភាពនៅតំបន់ព្រែកតាសោម ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ សេង

    February 13, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បញ្ជាក់ជូនថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃមិនពាក់ព័ន្ធនឹងកម្ពុជាទេ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ គណៈកម្មការជាតិសោតទស្សន៍និងទូរគមនាគមន៍ (NBTC) នៃប្រទេសថៃ និងអាជ្ញាធរមូលដ្ឋានថៃបានចាត់វិធានការកាត់ផ្តាច់បណ្តាញខ្សែកាបអុបទិក និងរុះរើបង្គោលអង់តែនរបស់ប្រតិបត្តិករទូរគមនាគមន៍ថៃក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញនៅតាមតំបន់ព្រំដែន។ ករណីនេះ ក.ប.ទ. សូមបញ្ជាក់ជូនថា

    February 12, 2025
  • ព័ត៌មានជាតិ

    យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជាចំនួន៧៣នាក់ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្ម UNរយៈពេល ១ឆ្នាំនៅស៊ូដង់ បានមកដល់អាកាសយានអន្តរជាតិភ្នំពេញប្រកបដោយសុវត្ថិភាព នាថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២៥ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទៅទទួល ជួបសំណេះសំណាល និងសួរសុខទុក្ខ។ ក្នុងពិធីសំណេះសំណាល និងទទួលកងទ័ពមួកខៀវ ឯកឧត្តម ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី

    February 12, 2025