- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ឱ្យបានឱ្យថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិន ពិតមានលក្ខណៈញុះញង់ បំផ្លើស និងទម្លាក់កំហុសដែលជាអំពើល្មើសច្បាប់ ធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។ ចំពោះសមាជិក ប.ស.ស. ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅ ទទួលសេវាពិនិត្យ ពិគ្រោះនិងព្យាបាល តាមស្តង់ដារវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ។ ករណីសមាជិក ប.ស.ស. បានទទួលព័ត៌មានមិនពិត ឬឃើញការអនុវត្តផ្ទុយពីសេចក្តីបំភ្លឺនេះ សូមធ្វើ ការទំនាក់ទំនងមកលេខ ១២៨៦ ឬ១២៩៧ ដើម្បីរាយការណ៍
February 12, 2025 - ព័ត៌មានជាតិ
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា សង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាក វប្បធម៌ និង ប្រពៃណីជាតិរបស់ខ្មែរ។ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចតទៅ៖ ១- ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ
February 12, 2025 - ព័ត៌មានជាតិ
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ ប្រទេសថៃបានចុះផ្សាយថា «ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ» ។ ករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើនេះ និងសូមបញ្ជាក់ថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនប្រទេសថៃទេ។ ដោយឡែក
February 12, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រាប់បណ្ដាញសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងឱកាសដឹកនាំសិល្បករ សិល្បការិនីកម្ពុជាវិលត្រឡប់មកពីការចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេឆ្នាំ ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រុមសិល្បៈកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមនៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ឆ្នាំ ២០២៥ គឺទទួលបានជោគជ័យ
February 12, 2025 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រគល់ភារកិច្ចដល់ ក្រសួងការពារជាតិ ជ្រើសរើស ពលទាហាន បំពេញក្របខ័ណ្ឌឲ្យ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹកចំនួន ២០០០នាក់។ ដោយអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ធ្វើការ ជ្រើសរើសពលទាហាន ចំនួន ២.០០០ (ពីរពាន់)នាក់ទៅ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ០៣/ស.ស.រ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ស្តីពីការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងឯកភាពដូចខាងក្រោម៖ ក. លក្ខ័ខណ្ឌជ្រើសរើស ១-យោធភូមិភាគទី១ ចំនួន
February 11, 2025 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តាមការបញ្ជាក់បន្ថែមថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៥០នាក់ ដើម្បីមកបម្រើការងារពេញម៉ោង ក្នុងអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ដូចខាងក្រោម៖ ១- អគ្គនាយកដ្ឋានអាស៊ាន ចំនួន ១០នាក់ ២- អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន ចំនួន ០៦នាក់ ៣- អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក ចំនួន ០៨នាក់ ៤- អគ្គនាយកដ្ឋានអឺរ៉ុប
February 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលរងខេត្តតាកែវ លោក ញ៉ែម ស្រស់ តំណាងឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធរដ្ឋបាលខេត្តនិងតំណាងក្រសួងទេសចរណ៍នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះបានអញ្ជើញចុះពិនិត្យមើលទីតាំងសួនច្បារមាត់បឹងតាកែវដែលស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលគ្រោងរៀបចំ នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនៅក្នុងខេត្តតាកែវ ។ នៅក្នុងការចុះពិនិត្យដល់ទីតាំងផ្ទាល់តំណាងក្រសួងទេសចរណ៍
February 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុមកុមារមកពីតាមបណ្តាអង្គការ និងក្រុមសិល្បករជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅវត្តដំណាក់ ក្រុងសៀមរាប ដើម្បីរៀបចំដំឡើងរូបតុក្កតាយក្ស ដែលធ្វើឡើងដោយឫស្សី ល្ពាក់ និងក្រដាសផ្សេងៗសម្រាប់យកទៅដង្ហែ នៅក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំមួយនៅក្នុងក្រុងសៀមរាប ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ទេសចរណ៍ ដែលមានមនុស្សចូលរួមទស្សនាកម្សាន្ដរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្កតាយក្ស២០២៥ បានឱ្យដឹងថា គម្រោងតុក្កតាយក្ស បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ២០០៧។ គម្រោងនេះទទួលបានជោគជ័យ ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប។ ឆ្នាំនេះអង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាបរួមគ្នាដង្ហែក្បួនតុក្កតាយក្ស ក្រោមប្រធានបទ
February 11, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នឹងកាត់ដកហូតដើមឈើនិងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ជូនដំណឹងថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បី លើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរាំនឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ នៅតាមទីតាំងនានាដូចខាងក្រោម៖ -កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន០៨ដើម (កាត់ដកហូតដើមស្តង់២ដើម និងកាត់ក្រីដើមឈើទាល ៦ដើម) ស្ថិតនៅបរិវេណតួប្រាសាទខាងកើតប្រាសាទព្រះខ័ន។ -កាត់ដកហូត និងកាត់ត្រីដើមឈើចំនួន០៥ដើម (កាត់ដកហូតដើមឈើទាល១ដើម
February 11, 2025 - ព័ត៌មានជាតិ
យោងាតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ពីតម្លៃសាំងនៅតាមស្ថានីយប្រេងឥន្ធនៈ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥៕ – ប្រេងសាំងធម្មតា = ៤ ០០០ រៀល/លីត្រ (តម្លៃថេរ) – ប្រេងម៉ាស៊ូត = ៣ ៨៥០ រៀល/លីត្រ (ចុះថ្លៃ១០០៛) ប្រភព៖ ក្រសួងពាណិជ្ជកម្ម
February 11, 2025









