soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សេចក្តីជូនដំណឹង សមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តក្រចេះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១០ ដលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ។ រដ្ឋបាលខេត្តក្រចេះ ជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ ឱ្យបានដឹងថា សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) បានសហការជាមួយក្រសួង សុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត ចុះធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ តាមពេលវេលា និងទីកន្លែង ដូចមានក្នុងតារាងខាងក្រោម៖

    February 11, 2025
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងវប្បធម៌ និវិចិត្រសិល្បៈ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ បាននឹងកំពុងជ្រៀតចូលក្នុង សង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយការទទួលយកព្រឹត្តិការណ៍នេះ បានស្តែងឡើងតាមរយៈសកម្មភាព នានា ដោយឈរលើមនោសញ្ចេតនាស្រឡាញ់ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។ ជាមួយគ្នានេះ នាពេលកន្លងមកទោះជាមានការពន្យល់ ណែនាំ អំពាវនាវ ក៏យើងនៅសង្កេតឃើញមានសកម្មភាពមួយចំនួនតូចដែលត្រូវបានសង្គមវាយតម្លៃថាមិនគួរ កើតមាន ដោយសកម្មភាពទាំងនោះផ្តល់ផលអវិជ្ជមានដល់បុគ្គលផ្ទាល់ផង និងដល់តម្លៃប្រពៃណី

    February 11, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៥ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវចូលរមណីយដ្ឋានភ្នំសំពៅដែលមានទីតាំងស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ឯកឧត្តមអភិសន្តិបណ្ឌិត ស

    February 11, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា សួនព្រះរាជដំណាក់ពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល។ សួនតេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀតដោយឡែក ពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ។ ការបញ្ជាក់ខាងលើនេះធ្វើឡើង ដោយសារមានសារព័ត៌មានមួយបានចុះផ្សាយថា អ្នកសៀមរាបមិនពេញចិត្តនឹងការប្តូរឈ្មោះ «សួនព្រះរាជដំណាក់» ទៅជា «សួនតេជោសន្តិភាព» ពួកគេយល់ឃើញថា អាជ្ញាធរកំពុងព្យាយាមលុបបំបាត់ទីតាំងប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រជំនាន់មុនៗ ដែលភ្ញៀវទេសចរតែងតែធ្វើដំណើរកម្សាន្តក្នុងតំបន់នោះ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    February 11, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធបានប្រជុំពិភាក្សាគ្នាសិក្សាលើកយកគម្រោងគ្រោងរៀបចំសាងសង់ប្រាសាទមួួយស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍។ ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងថា គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែង នៅកណ្ដាលបឹងតាកែវ គ្រោងនឹងចំណាយថវិកាប្រមាណជាង ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ពោលគឺជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស ហើយការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា ពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

    February 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពាក្យ អេតាស៊ីវិល (État Civil) ជាពាក្យបារាំង ដែលកម្ពុជាទទួលរងអាណានិគមនិយមបារាំងអស់រយៈពេល ៩០ឆ្នាំ ហើយពាក្យអេតាស៊ីវិលនេះសំដៅលើ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព និងសំបុត្រផ្សេងៗដទៃទៀត ពាក់ព័ន្ធនឹងបុគ្គលនីមួយៗ។ កន្លងមកបារាំងតែងតែហៅអេតាស៊ីវិល ហើយក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួនមានការភ័ន្តច្រឡំ រួចក៏ហៅតៗគ្នាដែរ។ ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អេតាស៊ីវិលនេះ គឺសំដៅដល់ពាក្យ ក៣ កើត

    February 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្ណាំ ២០២៥ នេះ បានឱ្យដឹងថា ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៥ នេះមក គុណភាពខ្យល់នៅប្រទេសកម្ពុជាត្រូវបានវាស់ឃើញថាគុណភាពបានត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញហើយដោយកំហាប់ភាគល្អិតនិចលគិតជាមធ្យម ស្ថិតនៅក្រោមស្តង់ដា ៥០ ug/m3 ។ នេះបើយោងតាមក្រសួងបរិស្ថានដែលបានដាក់រាយឧបករណ៍វាស់ស្ទង់៦០កន្លែងនៅទីតាំងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។ ជាលទ្ធផលចុងក្រោយនេះ គឺស្ថានភាពគុណភាពខ្យល់នាពេលយប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង០៦ល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៥ បាន វាស់ឃើញមានកំហាប់ភាគល្អិតនិចលគិតជាមធ្យម ស្មើនឹង

    February 10, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ២៣:៤០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយបានកើតឡើងស្ថិត នៅចំណុចឃ្លាំងមួយកន្លែង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សេក ឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងគ្មានអ្នកស្លាប់ ឬរបួសឡើយ។ ចំពោះសម្ភារៈដែលខូចខាតមានដូចជា៖ –

    February 10, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណី ទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននោះ តែងតែរួមគ្នាប្រារព្ធជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុងមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង ៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផងដែរ។ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៥នេះ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី

    February 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រាលកៅស៊ូ បេតុងសមិទ្ធផលទេសចរណ៍ប្លែកៗគួរអោយទាក់ទាញបានលេចចេញជារូបរាង រួមមាន៖ ឆ្នេរខ្សាច់កម្សាន្តបីកន្លែងក្នុងខេត្តនរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រជាដើម ដែលបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាបន្តបន្ទាប់។ មិនទាន់បានយូរប៉ុន្មានផង រដ្ឋបាលខេត្តកំពត បាននាំយកមកនូវសមិទ្ធផលទេសចរណ៍ថ្មីប្លែកមួយបន្ថែមទៀតដែលអាចនិយាយបានថាមិនទាន់មានទេនៅក្នុងប្រទេសកម្ពុចាសម្រាប់សមិទ្ធផលទេសចរណ៍ថ្មីមួយនេះ គឺទឹករាំតាមភ្លេងអមដោយភ្លើងពណ៌។ សមិទ្ធផលទេសចណ៍ថ្មីមួយនេះនឹងធ្វើការតម្លើងរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខដើម្បីទទួលភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តកំពត។ ទឹករាំតាមបទភ្លេងនេះមានរបៀបនៃការលេងតាមចង្វាក់ភ្លេងបទចម្រៀងដែលពាក់ព័ន្ធនិងសក្តានុពលទេសចរកុនុខេត្ត និងតំបន់ទេសចរណ៍នៅទូទាំងប្រទេសជាច្រេីនក្បាច់ ដែលនឹងធ្វើឱ្យភ្ញៀវទេសចរប្លែកភ្នែក និងប្លែកអារម្មណ៍។ ទន្ទឹមនឹងការអភិវឌ្ឍន៍ខេត្ត និងបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ថ្មីៗ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន

    February 10, 2025