soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ មានកិត្តិយសសូម​គោរពជម្រាបជូន​ សាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា​ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២​០២៥​ មានគណនីហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយដោយលើកឡើងថា​ ផ្សារណាត់បាត់ដំបងកំពុងឆេះ​ដោយយករូបភាពចាស់មកផ្សព្វផ្សាយ​ នាំបង្កឱ្យមានការភាន់ច្រឡំ​ ពីមជ្ឈដ្ឋានមហាជនខ្លះដែលមិន​បានដឹងរឿង​ ដែលការពិតជាក់​ស្តែងមិនមានករណីនេះកើតឡើង​នោះទេនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០​២៥ ​នេះ។ ឃើញការផ្សព្វផ្សាយបែបនេះលោកឧត្តមសេនីយ៍ទោ​ដាញ់​ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានស្នើឱ្យម្ចាស់គណនីខាងលើ​ បញ្ឈប់ជាបន្ទាន់ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិតដែលមានចេតនាបំ​ពុលបរិយាកាសសង្គ​ម​ ហើយ​ស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្តការចែក​ចាយនូវព័ត៌​មានមិនពិតនេះតទៅទៀត។ ដូចបានជម្រាបជូនខាងលើ​សូមសាធារណជន​ អ្នកប្រើ​ប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕

    February 12, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវទេចរជាតិ និងអន្តរជាតិប្រមាណជិត២លាននាក់ បានមកលេងកំសាន្តនៅតាមរមនីយដ្ឋាននានា ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ ចំនួនភ្ញៀវទេសចរណ័នេះ ចាត់ទុកជាកំណត់ត្រាមួយដ៏ច្រើនសម្រាប់ខេត្តកំពង់ឆ្នាំង ក្នុងវិស័យទេចរណ៍។ លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា អត្រាកំណើននៃភ្ញៀវទេសចរណ៍នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មិនមែនជារឿងចៃដន្យនោះទេ កត្តាដែលជម្រុញឲ្យមានកំណើនភ្ញៀវទេចរណ៍មកលេងកំសាន្តកើនឡើងជិត២លាននេះ ដោយសារកត្តាររួមផ្សំជាច្រើនពិសេសកត្តាអភិវឌ្ឍន៍របស់ខេត្ត ក្រៅពីនេះ គឺការរៀបចំសណ្តាប់ធ្នាប់ទេចរណ៍សេវាទេសចរណ៍នៅក្នុងខេត្តតាមតំបន់រមនីយដ្ឋានទេសចរណ៍បានល្អប្រសើរស្ទើរគ្រប់ទីកន្លែងដោយចាប់ផ្តើមពីការធ្វើបដិសណ្ឋារកិច្ចទេចសរណ៍នៅគ្រប់មូលដ្ឋានក្នុងខេត្ត។ ក្រៅពីរមនីយដ្ឋានទេសចរណ៍វប្បធម៌ រមនីយដ្ឋានទេចរណ៍ប្រវត្តិសាស្រ្ត ដែលជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍នោះ ខេត្តកំពង់ឆ្នាំងក៏មានភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ទូកទេចរណ៍ ដែលកំពុងផ្តល់នូវសេវាទេសចរណ៍បានយ៉ាងគាប់ប្រសើរ

    February 12, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីការសាងសង់សំណង់រឹងរំលោភចូលស្ទឹងសង្កែ លោក លាងវាសនា អភិបាលក្រុងបាត់ដំបងបានចាត់មន្រ្តីក្រុងចុះពិនិត្យនិងណែនាំឱ្យម្ចាស់សំណង់ធ្វើការរុះរើសំណង់ដែលសង់រំលោភចូលដីចំណីស្ទឹងសង្កែនៅចំណុចក្រុមទី១១ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបងចេញវិញទាំងស្រុងហើយ នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥។ លោក លាង វាសនា បានឱ្យដឹងថាសំណង់ខាងលើជាសំណង់លំនៅឋានចាស់ដែលម្ចាស់ឈ្មោះមាស សំបុណ្យ បានរស់នៅយូរមកហើយ មុនលោកចូលកាន់ដំណែងជាអភិបាលក្រុងទៅទៀត ប៉ុន្តែចុងក្រោយមកនេះ ម្ចាស់សំណង់នេះបានលួចសាងសង់សំណង់បន្តុបបន្ថែមលយចូលដីចំណីស្ទឹងសង្កែប្រហែលពីរម៉ែត្រទៅ៣ម៉ែត្រ ដោយមួយថ្ងៃលួចសង់បន្តិចៗនៅពេលស្ងាត់។លោកបន្ថែមថានៅពេលដែលអ្នកព័ត៌មានផ្សាយទើបលោកបានទទួលព័ត៌មាន ក៏ចាត់វិធានការឱ្យម្ចាស់ទីតាំងរុះរើភ្លាមៗតែម្តង មិនទុកយូរនោះទេ។ សូមបញ្ជាក់ថាក្រោយពីទទួលព័ត៌មានចៅសង្កាត់វត្តគរ

    February 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈគណនីផ្ទាល់របស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋ យកមកចែកគ្នាហូបអស់ រួចហើយគំរាមទារប្រាក់ថែមទៀត ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ០៥នាក់ បញ្ជូនទៅតុលាការ។ ដោយកាលពីយប់ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថាមានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ថែមទៀត ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់

    February 12, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលត្រូវបាន​អគ្គិភ័យ​​​ឆាបឆេះ កាលពីល្ងាច ថ្ងៃទី

    February 12, 2025
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីបំភ្លឺរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមក មានសាធារណជនមួយចំនួនបានបញ្ចេញមតិយោបល់ជាច្រើន តាមបណ្តាញ សង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសូមបញ្ជាក់ជូនថា ពុំមានការប្តូរឈ្មោះសួនព្រះរាជដំណាក់ នោះឡើយ ពីព្រោះសួនព្រះរាជដំណាក់ ត្រូវបានក្រសួងព្រះបរមរាជវាំងរៀបចំរចនាបថកែលម្អ អមដោយ រូបចម្លាក់មេទ័ពទាំង១២កាលពីជំនាន់មុន និងព្រះវិហារព្រះអង្គចេកព្រះអង្គចម ដែលបានរៀបចំធ្វើរបង ព័ទ្ធជុំវិញរួចរាល់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២២ ហើយបរិវេណទាំងអស់ដែលស្ថិតនៅក្នុងរបង គឺជាកម្មសិទ្ធិរបស់ព្រះរាជដំណាក់ ដោយពុំមានជនណាអាចប៉ះពាល់បានឡើយ។ ចំពោះសួនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងរបងគឺជាសួនពុំទាន់មានឈ្មោះផ្លូវការនៅឡើយទេ ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬសួនហ្គ្រេនហូថែល។ ពាក់ព័ន្ធនឹងសួនតេជោសន្តិភាព

    February 12, 2025
  • ព័ត៌មានជាតិ

    នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈ នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី រៀបចំពិធីសំពះគ្រូ សុំសេចក្តីសុខចម្រើនក្នុងការដំឡើងទស្សនីយភាព ល្ខោនអាប៉េរឿង «សុរិយឃាដ និងច័ន្ទឃាដ» នៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ ដោយនាយកដ្ឋានសិល្បៈទស្សនីយភាព ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីសំពះគ្រូ សុំពរជ័យ សេចក្ដីសុខចម្រើន ក្នុងការស្រាវជ្រាវ និងដំឡើងស្នាដៃថ្មី រឿង «សុរិយឃាដ និងច័ន្ទឃាដ»។

    February 12, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន សេចក្តីបំភ្លឺព័ត៌មានរបស់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងរូបភាពផ្កាយរណប ព្រមទាំងទិសខ្យល់ ដែលមួយរយៈពេលកន្លងមកបញ្ជាក់ថា ការប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺមាន មូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវ។ ដោយឡែក ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation Thailand មិនមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវទេ។ ក្នុងន័យនេះ សូមសាធារណជនកុំជឿលើការផ្សព្វផ្សាយ ដែលគ្មានការពិតនេះឱ្យសោះ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថាន

    February 12, 2025
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៨និង៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុច រោងចក្រហ្វ័រម៉ាតខេមបូឌាខូអិលធីឌី (កាត់ដេរសំលៀកបំពាក់) ផ្លូវបេតុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំពោះម្ចាស់ទីតាំងមានឈ្មោះថា YOO MIWOL ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង ជាម្ចាស់រោងចក្រ។ ដោយឡែក រោងចក្រជាប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ ១០,០០០ម៉ែត្រការ៉េ

    February 12, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានបញ្ជាក់នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) កំពុងដំណើរការយ៉ាងស្វាហាប់ ដោយបច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការស្ថាបនាស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង ២៧១ម៉ែត្រ ស្មើនឹង៥១% (ប្រវែងសរុប ៥៣៣ម៉ែត្រ) និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សំភារៈ គ្រឿងចក្រ។ ការសាងសង់ស្ពានដែកបណ្តោះអាសន្ននេះ គឺជាផ្នែកដ៏សំខាន់

    February 12, 2025