- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កងរាជអាវុធហត្ថ ជូនព័ត៌មានបន្ថែម អំពីយោធិននៃកងរាជអាវុធហត្ថ ដែលបានប្រើអំពើហិង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស ដូចខាងក្រោម៖ ១- យោធិនរូបនោះ ឈ្មោះ សយ ច័ន្ទសាក់ដារ៉ា ឋានន្តរសក្តិ ពលបាលឯក ចូលបម្រើទ័ព ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្តាលជំនាន់ទី៤៦ ជានាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ២- កងរាជអាវុធហត្ថយើងខ្ញុំ សោកស្តាយ និងសូមទោសជាសាធារណចំពោះទង្វើរបស់យោធិនរូបនេះ។ ៣- លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
February 8, 2025 - ព័ត៌មានជាតិស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម នឹងជួយឱ្យដំណើរកម្សាន្តឡើងគិរីរម្យ កាន់តែប្រសើរ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ (ឧទ្យានជាតិគិរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍”បុណ្យភ្នំ” នៅថ្ងៃទី ១៥-១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។ គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ)
February 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នាសម្រាប់ធ្វើពិធីបុណ្យឡើងមាឃរបស់អ្នកស្រុកប្រាសាទបាគង ដែលជាទំនៀមទម្លាប់មួយតាំងពីបុរាណមក នឹងរៀបចំឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៦កន្លះព្រឹក ស្ថិតក្នុងបឹងបឹងបង្កោងនៃភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។នេះបើតាមការបញ្ជាក់របស់លោកអភិបាលស្រុកប្រាសាទបាគង។ សូមជម្រាបថា រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប
February 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ អាជ្ញាធរជាតិ អប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យា ឥណ្ឌា (ASI)កំពុងធ្វើការជួសជុលនៅរោងទងទី៣ ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម។ រចនាសម្ពន្ធនៃរោងទងទី៣នេះ ប្រឈមនឹងគ្រោះថ្នាក់ទាមទារតម្រូវឱ្យមានការជួសជុល។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្មនៃភាគីឥណ្ឌាត្រូវបានស្រង់សម្ដីឱ្យដឹងថា ក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ។ អ្នកជំនាញឥណ្ឌាដដែលបន្តថា ជាជំហានដំបូងក្រុមការងារធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាអំពីស្ថានភាពគ្រឹះនៃសំណង់ប្រាសាទ ចុះបញ្ជីថ្មដែលនៅរាយប៉ាយ
February 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ១:២០នាទី មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ៦ម៉ែត្រគុណ១០ម៉ែត្រ អស់ទាំងស្រុង ហើយពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ដោយឡែកនៅវេលាម៉ោង ១:៤០នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង
February 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ គេបានសង្កេតឃើញថា នៅរាជធានីភ្នំពេញមូសកាន់តែច្រើនឡើងៗ ជាពិសេសនៅតំបន់បឹងទំពន់ ខណ្ឌមានជ័យ ទោះបីជា រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសមិនទាន់ដកដៃក៏ដោយតែមូសហាក់ដូចជានៅមិនទាន់ថមថយឡើយ។ ដោយសារហេតុផលខាងលើនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំដកបទពិសោធន៍នៃដំណើរសាកល្បងផ្លូវថ្មើរជើង មាត់ទន្លេ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៧ខែ កុម្ភៈ២០២៥នេះឯកឧត្ដមបានណែនាំទៅលោកវេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យសហការជាមួយ សង្កាត់ ខណ្ឌ
February 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាមូស ដែលអាចបង្កជាជំងឺគ្រុនឈាម ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំការចុះបាញ់ថ្នាំសម្លាប់មូសដោយផ្ទាល់ ដើម្បីចូលរួមជាយុទ្ធនាការទប់ស្កាត់ការកកើតមូស នាល្ងាចថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល សូមក្រើនរំលឹក និងណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើជាយុទ្ធនាការរួមគ្នា លុបបំបាត់ប្រភពកកើតមូស បាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក និងផ្សព្វផ្សាយសារអប់រំសុខភាពបន្ថែមទៀត បន្តជំរុញដល់ប្រជាជន
February 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ មានហ្វេសប៊ុកផេកមួយបានផ្សព្វផ្សាយព័ត៌មាន មានខ្លឹមសារថា “អ្នកកាសែតរកឃើញមីនតោនខំយកទៅឱ្យប៉ូលីស ប៉ះចំប៉ូលីសអត់ចេះច្បាប់ ចាប់គ្នាយកទៅដាក់គុកទៀត។ សុំខ្លាចហើយប៉ូលីសខេត្តឧត្តរមានជ័យ” និង “សមត្ថកិច្ចល្ងង់ធ្វើបែបនេះហើយ បើសមត្ថកិច្ចចេះដឹងគួរតែ អរគុណអ្នកកាសែត ដែលគាត់យកមកប្រគល់អោយសមត្ថកិច្ច។ សំណូមពរ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលផង”។ ស្នងការដ្ឋាននគរបាលខេត្ត សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ពុំបានសុំការបញ្ជាក់ព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច
February 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា អភិបាលខេត្តកំពតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទិញដី និងទិញតូបពីក្រុមហ៊ុន ជា សារ៉ន រៀលធី ទាំងអ្នកដែលបានបង់លុយគ្រប់ និងអ្នកបង់មិនទាន់គ្រប់ សូមប្រញាប់មកដាក់ពាក្យស្នើសុំកាត់ឈ្មោះចាប់ពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ នេះតទៅនៅសាលាខេត្តកំពត ដោយភ្ជាប់មកជាមួយនូវកន្ទុយសន្លឹកបង់ប្រាក់ផង ខណៈដែលពាក្យស្នើសុំក្រុមការងារ នឹងចែកជូននៅទីតាំងទទួលពាក្យ (អគារមហាជន) សាលាខេត្តតែម្តង។ នៅព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម ម៉ៅ ធនិន កន្លងទៅ
February 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា បងប្អូនជនជាតិព្នងនៅឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង នាំគ្នាប្រារព្វប្រពៃណីសែនស្រូវឡើងជង្រុក ដើម្បីបង្ហាញឱ្យកូនចៅជាអ្នកបន្តវេន ដើម្បីសុំសេចក្តីសុខចម្រើន រស់នៅក្នុងភូមិ ។ ក្នុងពិធីប្រារព្វប្រពៃណីរបស់ជនជាតិព្នងនៅ ភូមិ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ខែកុម្ភៈ លោក សេតកាល់ មេកន្ត្រាញជនជាតិព្នងដឹកនាំអភិរក្សប្រពៃណីបញ្ជាក់ថា៖ បងប្អូនជនជាតិ ព្នង,គ្រឹង,គួយ,កាវែត ,ទំពួន ,ព្រៅ.ខិ, លន់,មិល , ស្ទៀង ,ចារាយ , ក្រោល,
February 7, 2025









