soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Suayb Ozhan Turkish Airlines General Manager of Thailand, Cambodia Laos, Myanmar និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និង ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរតួកគីដែលត្រូវការទៅមកប្រទេសទាំងពីរ៕ ប្រភព៖ ក្រសួងព័ត៌មាន

    February 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះអន្តរាយលេខ៧១១ កងពលតូចលេខ៧០ នៃបញ្ជាការដ្ឋានកងទ័ពជើង គោក បានមកកាន់ខេត្តកំពង់ធំ ដើម្បីដំណើរការបាញ់ថ្នាំសម្លាប់មូស នៅតាមភូមិនានាក្នុងសង្កាត់ទាំង៨ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ អនុសេនីយ៍ឯក ឡូត ចាន់រិទ្ធ ប្រធានក្រុមរុករក និងសង្រ្គោះគ្រោះមហន្ត រាយ៧១១ កងពលតូចលេខ៧០ បានរាយការណ៍ថា ក្រុមប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសដែលត្រូវធ្វើសកម្មភាពនៅពេលនេះ មានចំនួន ១៧នាក់ មានរថយន្តសម្រាប់ធ្វើសកម្ម ភាពចំនួន ៦​ គ្រឿង ម៉ាស៊ីនបាញ់ថ្នាំចំនួន

    February 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាប ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុក្នុងរដូវប្រាំងឆ្នាំ២០២៥ ដោយផ្អែកទៅលើ បាតុភូតសកល និងយោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្វាទ័រ បាន បង្ហាញឱ្យឃើញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា បាតុភូតឡានីញ៉ានឹងថយចុះមកត្រឹម ៣០-៥០ភាគរយ ដោយជំនួសមក វិញនូវបាតុភូតអែនសូ (ENSO-Neutral) បានកើនឡើង ៧០ភាគរយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យដូចខាងក្រោមនេះ៖ ១.

    February 6, 2025
  • ព័ត៌មានជាតិ

    (ក្រុងព្រះសីហនុ)៖ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា វេលាម៉ោង ៧:៣០ នាទី មាននាវាទេសចរណ៍មួយឈ្មោះ (NOORDAM) សញ្ជាតិ «ហូឡង់» ដែលមានប្រវែងបណ្តោយ ២៨៥.៤៣ ម៉ែត្រ ប្រវែងទទឹង ៣២.២៥ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។ ចំពោះការចូលចតរបស់នាវាមួយនេះដែរ គឺក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ ក្នុងនេះដែរ

    February 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Chamrouen Chhan បានចែកចាយនូវរូបភាព នារីរបាំម្នាក់ឈ្មោះថា «សាលី ស្រីមាស» មានអាយុ ២៥ឆ្នាំ កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពរាល់ថ្ងៃ ដោយសារមានជំងឺខូចក្រលៀន ត្រូវការចំណាយថវិកាជាច្រើនសម្រាប់ព្យាបាលក្នុងការបញ្ជូលឈាម នឹងលាងឈាមជារៀងរាល់អាទិត្យដើម្បីបន្តជីវិតតទៅទៀត។ ចំពោះសម្រាប់គណនីហ្វេសប៊ុកមួយឈ្មោះ (Chamrouen Chhan) ក៏បានបន្ថែមថា «ខ្ញុំបាទជំនួសមុខដល់អ្នកជំងឺសូមពឹងផ្អែកលើទឹកចិត្តបងប្អូនសប្បុរសធម៍ សង្ឃឹមថាបងៗនឹងអាចផ្ដល់ជំនួយតាមទឹកចិត្ត និងសទ្ធាជ្រះថ្លា ដើម្បីទទួលបានថវិកាខ្លះសម្រាប់លាងឈាម ឱ្យបានបន្តទៀតតាមដែលអាចធ្វើទៅបាន។» គួរបញ្ជាក់ដែរថា ខណៈនេះក្រុមគ្រួសាររបស់ សាលី ស្រីមាស បានរៀបចំដាក់ផ្ទះលក់ជាបន្ទាន់ ដើម្បីព្យាបាលជំងឺជូនរូបនាងផងដែរ៕ ប្រភព៖ Chamrouen Chhan

    February 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ២៩%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។ ចំពោះកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដោយគ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ ២០២៦ ខាងមុខនេះ។ សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង

    February 6, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹថា ខាងរដ្ឋបាលនឹងរៀបចំកែលម្អសួនតេជោសន្តិភាព ប៉ែកខាងលិច ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ដោយរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំកែលម្អ សួនតេជោសន្តិភាព ប៉ែកខាងលិច នៅទល់មុខសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត និងស្តាំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ឱ្យមានសោភ័ណភាព ផាសុកភាព និងមានរបៀបរៀបរយ សក្តិសមជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយក្នុងក្រុងសៀមរាប ព្រមទាំងសម្រាប់ជាកន្លែងរៀបចំកម្មវិធីសាធារណៈផ្សេងៗ។ ជាពិសេសនោះគឺទីតាំង

    February 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានថ្លែងទៅកាន់អ្នក​ចូលរួម​រាប់រយនាក់ដែល​សុទ្ធសឹងជា​មន្រ្តីជំនាញខាងវប្បធម៌ ថា ប្រទេស​កម្ពុជា​ វប្បធម៌ អរិយធម៌ ប្រពៃណី​ទំនៀម​ទម្លាប់ដ៏​យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌ​ទាំងរូបី និងអរូបីដ៏សម្បូរបែប ដែល​ត្រូវបាន​បង្កើត បន្សល់ទុក និងថែរក្សា​ការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបាន​ក្លាយជា​អត្តសញ្ញាណ​ដ៏ថ្លៃថ្លា​របស់ជាតិនិងប្រជាជន ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤របស់ក្រសួងវប្បធម៌

    February 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមប្រឹក្សាភិបាលសិក្សា ទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជំនួសឯកឧត្តម សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងអធិការកិច្ច៕ ប្រភព៖ ក្រសួងទេសចរណ៍

    February 6, 2025
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា សៀវភៅដែលមានចំណងថា «១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ ឆ្នាំ២០២២» ត្រូវបានសម្រេចចេញផ្សាយជាដំបូងនៅថ្ងៃនេះ ដោយ លោកជំទាវ បានបញ្ជាក់ថា សៀវភៅមួយនេះមានពីរភាសា គឺភាសាខ្មែរ (យកជាគោល) និងភាសាអង់គ្លេស (ជាការបកប្រែពីភាសាខ្មែរ) ដែលវាជាសៀវភៅទីពីររបស់លោកជំទាវ ដែលបានចំណាយពេលអស់បីឆ្នាំ (២០២២-២០២៤) ក្នុងការសរសេរចងក្រងឱ្យបានចេញជារូបរាងនាពេលនេះ។ ចំពោះសៀវភៅទី១ គឺ លោកជំទាវ

    February 6, 2025