soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ ដូចខាងក្រោម៖ ១-តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។ ២-តម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២

    February 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈគណនីផ្ទាល់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា លោកស្រី ស៊ូ រក្សា និងជាក្រុមការងាររបស់ ឯកឧត្ដម ស សុខា បាននាំយកថវិការបស់លោក ព្រមទាំងក្រុមគ្រួសារ ចំនួន ៥លានរៀល ចូលរួមឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក អ៊ំ សំណាង មន្ត្រីនគរបាលពន្លត់អគ្គិភ័យ ដែលមានជំងឺកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ គួរបញ្ជាក់ផងដែរថា ចំពោះ លោកអនុសេនីយ៍ឯក អ៊ំ សំណាង ជាមន្ត្រីនគរបាលមួយរូប

    February 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន

    February 6, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំរវាងរវាងសមាគមឧកញ៉ាកម្ពុជា និង ឧកញ៉ា ឆេង ស្រីរ័ត្ន (ហៅ Love Riya) ដោយនៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការអញ្ជើញចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    February 5, 2025
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺបាតភ្នែក ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ ចំពោះព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    February 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ករណីអគ្គិភ័យ នៅចំណុចក្លិបមួយក្នុងខណ្ឌដង្កោ សមត្ថកិច្ចប្រមូលព័ត៌មានចុងក្រោយស្លាប់ចំនួន ០២នាក់ រងរបួសធ្ងន់ ចំនួន ០៥នាក់។ ការអន្តរាគមន៍ជួយសង្គ្រោះអគ្គិភ័យនៅចំណុចខាងលើ រហូតដល់ ១៣:៣០នាទីរសៀល ពីសំណាក់កងម្លាំងសមត្ថកិច្ចគឺមានជនរងគ្រោះស្លាប់ ចំនួន០២នាក់ (ប្រុស) រងរបួសធ្ងន់ ចំនួន ០៥នាក់(ប្រុស)។ សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក មានករណីអគ្គិភ័យមួយ

    February 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននឹងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ដែលតភ្ជាប់ផ្ទៃក្នុងរបស់ខេត្ត ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយវៀតណាម និងជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍។ វិថីតេជោសន្តិភាពឆ្នេរអង្កោល ក៏មានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ ម៉្យាងទៀតវិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល ដែលលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន

    February 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជីព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា និងប្រពៃណីក្នុងខេត្តសៀមរាប ឆ្នាំ ២០២៥ ដឹកនាំកិច្ចប្រជុំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា នៅក្នុងខែកុម្ភៈនេះ

    February 5, 2025
  • ព័ត៌មានជាតិ

    តាមរយៈ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យចូលបម្រើការងារ នៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម ចំនួន ៦០កន្លែង។ ដោយគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ៦០កន្លែង ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាល ក្រុងកំពង់សោម នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក- អំពីលក្ខខណ្ឌនៃការជ្រើសរើស – បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ – មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ – មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ

    February 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ រាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៥ រូបចម្លាក់ទេពមច្ឆាកៃច្នៃពីសំណង់រឹងជាស្នាដៃលោក អ៊ូ វណ្ណី និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិចិត្រកម្ម នឹងដាក់តាំងបង្ហាញជាសាធារណៈនៅខាងមុខអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី ០៥ ខែកុម្ភ: ឆ្នាំ ២០២៥។ ការកៃច្នៃសំណល់មកជាស្នាដៃសិល្បៈដ៏រស់រវើកគឺជារឿងមួយដែលគួរកោតស្ញប់ស្ញែង និងមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ដោយសារតែការកៃច្នៃសំណល់នេះបានចូលរួមចំណែកកាត់បន្ថយកាកសំណល់ជាច្រើនដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពរបស់មនុស្សជាតិ។ ជាការពិតណាស់ ដោយសារតែការមើលឃើញពីកត្តាឥទ្ធិពលទាំងនេះហើយ ទើបលោក អ៊ូ វណ្ណី និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិចិត្រកម្ម (ជំនាន់ទី៩ វគ្គ១) បានជ្រើសរើសការធ្វើរូបចម្លាក់ទេពមច្ឆា និងសិក្សាស្រាវជ្រាវចងក្រងឯកសារ

    February 5, 2025