soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ វេលាម៉ោង ១១ព្រឹក មានអគ្គិភ័យមួយឆេះក្លឹប មីតណាយ ដែលមានទីតាំងនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈនៅក្នុងហេតុការណ៍នេះ ក៏មានមនុស្សដែលរងគ្រោះថ្នាក់ផងដែរ។ យ៉ាងណាមិញ សម្រាប់ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕ ប្រភព៖ Fresh News

    February 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធ៌ម វិវិចិត្រសិល្បៈ បានឱ្យដឹងថា នៅវេលាម៉ោង ០៩:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់

    February 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកខេត្តបាត់ដំបងចង់ទៅលេងទឹកសមុទ្រ មិនបាច់ចំណាយពេលយូរទៀតនោះទេ គឺធ្វើដំណើរត្រឹមតែ៥ទៅ៦ម៉ោងប៉ុណ្ណោះប្រាកដជាបានគយគន់ និងហែលលេងទឹកសមុទ្រដ៏ថ្លាឆ្វង់ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយជាក់ជាមិនខាននៅពេលដែលផ្លូវជាតិលេខ១០សាងសង់រួចជាស្ថាពរនាពេលខ្លីខាងមុខ ខណៈពេលនេះសាងសង់បានជាង ៩០ភាគរយហើយ។ ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបន្ថែមទៀតថាពីមុននៅពេលផ្លូវជាតិលេខ១០មិនទាន់សាងសង់ អ្នកខេត្តបាត់ដំបងចង់ទៅលេងខេត្តកោះកុងត្រូវឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ដែលមានចម្ងាយផ្លូវ៥៨៥គីឡូម៉ែត្រ និងប្រើពេល៨ទៅ១០ម៉ោង បើជិះរថយន្តទេសចរណ៍ ។ លោកប្រធានមន្ទីរឱ្យដឹងតាមបណ្តាញសង្គមបន្ថែមថាបើសិនយើងប្រើមធ្យោបាយដឹកជញ្ជូនរថយន្តធំត្រូវប្រើពេល១២ទៅ១៥ម៉ោងឯណោះទើបដល់ ប៉ុន្តែក្រោយពីសាងសង់ផ្លូវជាតិលេខ១០រួចរាល់ នាពេលខាងមុខ អ្នកបាត់ដំបងចង់ទៅលេងសមុទ្រខេត្តកោះកុង ត្រូវធ្វើដំណើរតាមផ្លូជាតិលេខ៥៧ , ផ្លូវខេត្តលេខ៥៧-៧ និងតាមផ្លូវជាតិលេខ១០វិញ គឺឆ្លងកាត់ស្រុកសំឡូត-វាលវែង-

    February 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រុមការងារជប៉ុនបានប្រគល់ហូលពិតានសរុបចំនួន ៤០ផ្ទាំង ជូនក្រសួងដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា ដោយមានវត្តមាន លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និង ឯកឧត្តម UENO Atstushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ ចំពោះសមុច្ច័យទាំង ៤០ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរនារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។ ក្បាច់លម្អដែលមាននៅលើផ្ទាំងសូត្របានរម្លេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃនិងជំនឿនានាដែលខ្មែរគោរពប្រតិបត្តិ ជាពិសេសគឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។ ជាគោលបំណងចម្បងនៃការប្រគល់នេះ គឺដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិតនិងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ លើសពីនោះ ក្រុម ការងារចង់ផ្តល់លទ្ធភាពនិងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វែងយល់ពីទម្រង់

    February 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ ២០២៥ នេះ ដោយសារកត្តាប្រែប្រួលអាកាសធាតុ ផ្តល់លទ្ធភាព ក្នុងការបង្កាត់ពូជ ការកកើតមូស និងបំលាស់ទីនៃមូស រួមជាមួយនិងនិន្នាការនៃកើនឡើងចំនួនមូសដែលភាគច្រើន បំផុតជាប្រភេទមូសអង្កាម ក្នុងអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា។ ក្នុងនោះដែរ រដូវប្រាំង រំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយ ឬស្ទះដក់ទឹកក្លិនស្អុយ តាមថ្លុកដក់ទឹកស្អុយ ឬវត្ថុដក់ទឹកយូរមានក្លិនស្អុយដែល ក្លាយជាជម្រកសម្រាប់មូសអង្កាមរស់នៅ និងបង្កបង្កើតកូនចៅនៅកន្លែងដែលមានទឹកដក់ក្លិនស្អុយ។ ទោះជា យ៉ាងណាក៏ដោយ

    February 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង នៅល្ងាចថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទ៕ ប្រភព៖ ក្រសួងមហាផ្ទៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង

    February 4, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីប្រកាសព័ត៌មាន ជូនសាធារណជនតាំងជាតិ និងអន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្កជាបញ្ហានានាកើតឡើង។ ដោយពេលបច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម។ ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់

    February 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងងថា លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុបានសម្អាតប្រមាណជាង ៩៥ភាគរយហើយ ប៉ុន្តែលោកអះអាងថា ទោះបីជាយ៉ាងណាក៏មិនទាន់អាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងនៅមាត់សមុទ្រនៅចំណុចនេះ ចុះមុជទឹកលេងកម្សាន្តបាននៅឡើយទេ ដោយរង់ចាំមួយរយៈពេលខ្លីសិន។ លោក ឡុង ឌីម៉ង់អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹង នៅព្រឹកថ្ងៃ ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ថា បន្ទាប់

    February 4, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្តាល)៖ យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្ដាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បើកពិធីផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតនាយនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលប្រជុំបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណជា

    February 4, 2025
  • ព័ត៌មានជាតិ

    តាមរយៈការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសុខភាពពី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ពីការយល់ដឹងពី «ការពារការចម្លងជំងឺផ្តាសាយ ទោះជាប្រភេទណាក៏ដោយ» គឺជាកិច្ចការរបស់បុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ សម្រាប់ការថែទាំសុខភាពផ្ទាល់ខ្លួន។ ១. មូលហេតុចម្បងនៃជំងឺគ្រុនផ្តាសាយ (ទោះជាប្រភេទណាក៏ដោយ) គឺបណ្តាលមកពីវីរុសផ្តាសាយ ដែលឆ្លងដល់ប្រព័ន្ធផ្លូវដង្ហើម (ច្រមុះ បំពង់ក និងសួត)។ វាអាចបណ្តាលឱ្យរលាកទងសួត ឬរលាកសួត ឬមានជំងឺផ្លូវដង្ហើមពិបាកដកដង្ហើមដែលអាចនាំឱ្យស្លាប់បាន។ វារីករាលដាលជាចម្បងតាមរយៈដំណក់ទឹកផ្លូវដង្ហើម នៅពេលដែលអ្នកជំងឺក្អក កណ្តាស់ ឬនិយាយ។ វាក៏អាចឆ្លងតាមរយៈការប៉ះផ្ទៃណាមួយដែលមានមេរោគ តាមដៃ រួចមកប៉ះផ្ទៃមុខរបស់បុគ្គល។

    February 4, 2025