soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣១ ខែកុម្ភៈ ឆ្នាំ ២០២៥ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា ពេទ្យគៀនឃ្លាំង បានជូនដំណឹងថានឹងមានក្រុមគ្រូពេទ្យជំនាញផ្នែកដៃ មកពីប្រទេសសិង្ហបុរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។ ការព្យាបាលដល់អ្នកជំងឺមានដូចជា៖ ១. ដៃមិនអាចកម្រើកបានដែលបណ្តាលមកពីគ្រោះថ្នាក់ ២. ដៃខូចទ្រង់ទ្រាយពីកំណើត ៣. ម្រាមដៃជាប់គ្នា ៤. ម្រាមលើស ៥. ត សសៃប្រសាទ ចំពោះអ្នកជំងឺដែលមានបញ្ហា អាចមកចុះឈ្មោះ

    February 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្ដម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មីស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។ ក្រោយពីពិនិត្យ

    February 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ តាមរយៈផេកផ្លូវការរបស់ រដ្ឋបាលក្រុងអរិយក្សត្រ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលក្រុងអរិយក្សត្រ បានទទួលសំណូមពរពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមសាឡាង ឬទូកចម្លង ដែលមានអ្នកមួយចំនួនជក់បារីខណៈកំពុងធ្វើដំណើរលើសាឡាង បង្កឱ្យប៉ះពាល់ដល់ អ្នកធ្វើដំណើរផ្សេងទៀតនៅលើសាឡាង។ ក្រោយទទួលបានសំណមពរមួយនេះ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមសាឡាង ឬទូកចម្លង ស្នើសុំកុំការជក់បារី នៅលើសាឡាង និងទូកចម្លងពេលកំពុងធ្វើដំណើរ ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកដទៃ ដែលកំពុងធ្វើដំណើររួមជាមួយបងប្អូនដែរ ជាពិសេសស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ដែលងាយរងគ្រោះពីផ្សែងបារី៕ ប្រភព៖ រដ្ឋបាលក្រុងអរិយក្សត្រ

    February 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីអញ្ជើញពិនិត្យបណ្ដាការដ្ឋាន​សាងសង់ផ្លូវជាតិសំខាន់ៗមួយចំនួន ក្នុងនោះពិនិត្យគម្រោង​លើក​កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងជាង ១៤៨គីឡូម៉ែត្រ (ស្រែអំបិល-កោះកុង)ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរ​សាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង។​ ក្នុងជំនួបដ៏កក់ក្តៅ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង​ត្រៀមខ្លួនឱ្យស្រេចលើតម្រូវការរបស់ខេត្តក្នុងការកែលម្អផ្លូវក្នុងខេត្តត្រៀមពិធីបុណ្យសមុទ្រនៅកោះកុង។ឯកឧត្តមបានលើកឡើងថា ផ្លូវជាតិ២ខ្សែដែលបុកចំ​ខេត្តកោះកុងតារារះទិសនិរតី កំពុងលេចចេញវឌ្ឍនភាព​ដ៏ប្រសើរក្រៃលែង ត្រៀមខ្លួនរួចជាស្រេចទទួលបងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទីមកលេងបុណ្យសមុទ្រ និងទស្សនា​ខេត្ត​កោះកុងនៅចុងឆ្នាំ២០២៥ខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា«គ្រប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

    February 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផល ផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវនិងស្ពានបេតុង ទើបស្ថាបនារួចរាល់ ដែលជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងកំណត់ទីតាំង

    February 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងដល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ពី ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។ ក្រសួងនឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥៕  

    February 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។ ការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១ គ.ម (PK០០០+០០០ – PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK

    February 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន ជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២​ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality

    February 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្តាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹងជញ្ជូន នៅរសៀលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣(NR23) ប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) បានស្ថាបនាជិតរួចរាល់ ដែលជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣

    February 1, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ តាមរយៈ ស្ថានទូតអូស្ត្រាលី បានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានបន្ថែមថវិកាចំនួន ២លាន ដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីន នៅកម្ពុជា ដោយស្ថានទូតអូស្ត្រាលី បានបន្ថែមថា អូស្ត្រាលីគឺជាដៃគូដ៏មានមោទនភាព និងយូរអង្វែងរបស់កម្ពុជា ដោយបានគាំទ្រសកម្មភាពមីនតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ។ ដោយចាប់តាំងពីឆ្នាំ ២០០៦ មក គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្ត អាជ្ញាធរមីន (CMAA) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) គឺជាកិច្ចសហប្រតិបត្តិការសំខាន់នៃភាពជាដៃគូនេះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣០

    February 1, 2025