- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នាសម្រាប់ធ្វើពិធីបុណ្យឡើងមាឃរបស់អ្នកស្រុកបាគង ដែលជាទំនៀមទម្លាប់មួយតាំងពូបុរាណមក រៀបចំឡើងនៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ស្ថិតក្នុងបឹងនៃភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នេះបើតាមការបញ្ជាក់ពីលោកអភិបាលស្រុកប្រាសាទបាគង។ ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃគឺជាប្រពៃណីទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់ភ្ជាប់មកយ៉ាងខ្ជាប់ខ្ជួន ហើយតែងតែរួមគ្នាប្រារព្ធធ្វើនៅក្នុងខែមាឃ ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ក្មេង ប្រុសស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង
February 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែកុភ្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងស្រុកបូរីជលសារ មានតំបន់ការពារទេសភាពមួយកន្លែង គឺតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលតំបន់នេះគឺជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ ៨ ៣០៥ ហិកតា ក្នុងភូមិសាស្រ្ត ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តាមប្រភពព័ត៌មានពីបណ្តាញសង្គមរដ្ឋបាលស្រុកបូរីជលសារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ បានបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជាង ១៣២ ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែតំបន់នេះមានរយៈពេល៦ ខែទឹក និងមានរយៈពេល៦ខែគោក។
February 1, 2025 - ព័ត៌មានជាតិ
(ខេត្តត្បូងឃ្មុំ): យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្នាំនេះ មានពលរដ្ឋចូលរួមនៅតែបន្តច្រើនកុះករ រាប់មុឺននាក់ មិនខុសពីរៀងរាល់ឆ្នាំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណ ជាទំនៀមទំលាប់បងប្អូនពលរដ្ឋ ពីដូនតាតជំនាន់រាប់រយឆ្នាំមកហើយ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។ សម្រាប់ឆ្នាំនេះ បានរៀបចំធ្វើនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ជាការបន្តថែរក្សាទំនៀមទំលាប់ពីបុរាណរបស់ពលរដ្ឋផង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅមូលដ្ឋានតាមភូមិ-ស្រុក <<ក្រោមម្លប់សុខសន្តិភាព>>
February 1, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ យោងតាមការបង្ហោះរបស់ផេក HUY BUNLENG NEWS នៅព្រឹកថ្ងៃទី ១ ខែមុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង។ ឯកឧត្តមអភិបាលខេត្តបានចាត់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ សង្កាត់ បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីស្វែងរកប្រភពនៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រ និងព្រមទាំងបានចាត់កំលាំងធ្វើការសម្អាតប្រេងនៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ពីព្រឹកទល់យប់ ហើយព្រឹកនេះក្រុមការងារនឹងបន្តសម្អាតបន្ថែមទៀត។ ជាមួយគ្នានេះ ក្រុមការងារក៏បានណែនាំ បងប្អូនប្រជាពលរដ្ឋដែលមកកំសាន្ត នៅឆ្នេរព្រែកត្រែង សូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន
February 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែភុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន ជាថ្មីម្តងទៀត បានជំរុញឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀត បង្ការ និងទប់ស្កាត់ករណីមានភ្លើងឆេះ ជាពិសេសការឆេះវាលស្មៅ ដើមឈើ និងព្រៃភ្នំ ដែលជាការព្រួយបារម្ភចំពោះការបង្កឱ្យមានការបំភាយផ្សែង ប៉ះពាល់បរិយាកាស ប៉ះពាល់ធនធានធម្មជាតិ ជីវៈចម្រុះ ខណៈក្នុងរដូវប្រាំងអាកាសធាតុក្តៅ ស្ងួតខ្លាំង ងាយបង្កនូវភ្លើងឆេះព្រៃ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ករណីខ្លះអាចបណ្តាលមកពីការមិនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ
February 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។ ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ ជាលក្ខណៈរួម គឺពិធីឡើងមាឃឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយគឺ ដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេសគឺបង្ហាញពីការចាប់ផ្តើមនៃវដ្ឋកសិក្មថ្មី ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។ ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ
February 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជូនដំណឹងការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥។ ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥ (ដូចមានខ្លឹមសារក្នុងលិខិតផ្លូវការភ្ជាប់មកជាមួយស្រាប់)។ ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡង នូវស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង «ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥» តាមវិធានដូចខាងក្រោម៖ ១-ប្រធានបទ សេរី៖ ផ្ទៃរឿងទាំងមូលត្រូវមានលក្ខណៈសមស្រប ៖
January 31, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អភិបាលខេត្តកំពង់ចាម ដាក់វិធានការឱ្យមន្ត្រីពាក់ព័ន្ធ រួមគ្នាអនុវត្តការគ្រប់គ្រងសំណល់រឹង និងសំរាម ឱ្យយបានត្រឹមត្រូវ។ ក្នុងកិច្ចប្រជុំស្ដីអំពីការគ្រប់គ្រងសំណល់រឹង និងសំរាម និងបញ្ហាផ្សេងៗពាក់ព័ន្ធវិស័យបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានដាក់ចេញនូវវិធានការដល់មន្ត្រីពាក់ព័ន្ធ ដើម្បីឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តក្នុងការគ្រប់គ្រងសំណល់រឹង និងសំរាម ដោយទុកដាក់ឱ្យយបានត្រឹមត្រូវ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីរក្សាបរិស្ថានស្អាតក្នុងក្រុងកំពង់ចាម ក៏ដូចតាមបណ្ដាស្រុកនានា មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ
January 31, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៥ តទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់គោលការណ៍ក្របខ័ណ្ឌបំពេញជួសថ្មីសម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្ដល់អាទិភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការសុីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈសុីវិល គឺក្រុង ស្រុក ខណ្ឌ
January 31, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ នាយកដ្ឋានសិល្បៈទស្សនីយភាព ជូនដំណឹងពី ការសម្ដែងឡើងវិញនូវ ល្ខោនបាមោជ្ជទ័យ រឿង «កុលាបប៉ៃលិន» នៅក្នុងខែភុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។ តាមរយៈការបញ្ជាក់ពី នាយកដ្ឋានសិល្បៈទស្សនីយភាព ថាដោយសារមានការសំណូមពរពីទស្សនិកជន ដែលនៅមិនទាន់បានទស្សនាល្ខោនបាមោជ្ជទ័យ រឿង «កុលាបប៉ៃលិន» ដូចនេះនាយកដ្ឋានសិល្បៈទស្សនីយភាព នឹងរៀបចំការសម្តែងឡើងវិញម្ដងទៀត ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។
January 31, 2025









