- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យការបេីកដំណើរសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (Walk Street) តាមបណ្ដោយតិរវិថីព្រះសុីសុវិត្ថ (ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ២៤០) ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ចំពោះគម្រោងផ្លូវថ្មើរជើងនេះ នឹងបេីកដំណើរការសាកល្បងនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ ដោយដំណើរការមួយសប្ដាហ៍ ២ថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង
January 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយមួយ ដែលបានដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបដិសេធចំពោះរាល់ខ្លឹមសារមួយចំនួន ដែលបានបង្ហោះចេញពីផេកហ្វេសប៊ុកក្លែងក្លាយមួយនេះផងដែរ។ តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមលលើរឿងមួយនេះបានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ បានឃើញមានជនអនាមិកបានបន្លំបង្កើតផេកហ្វេសប៊ុកដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឱ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងអាក្រក់ណាមួយ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរាល់ខ្លឹមសារមួយចំនួនដែលជនអនាមិកបានផុស។ សារជាថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
January 29, 2025 - ព័ត៌មានជាតិ
យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨គីឡូម៉ែត្រសម្រេចលទ្ធផល៨២,០៣%ហើយ។ គ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤
January 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ។ ជាមួយគ្នានោះ ការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នផ្នែកខាងលើ
January 29, 2025 - ព័ត៌មានជាតិ
យោងតាមសេចក្ដីជូនដំណឹងរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម នឹងធ្វើការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.។ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាជូនថា ដើម្បីផ្តល់សេវាសុខាភិបាល ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស.ដើម្បីផ្តល់សេវាសុខាភិបាល ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស. មូលដ្ឋានសុខាភិបាលត្រូវអនុវត្តតាមរំហូរ
January 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី កម្មវិធីប្រកួតប្រជែងផលិតវីដេអូផ្សព្វផ្សាយស្ដីពី «សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១» ចូលរួមដោយសេរីផងដែរ។ កម្មវិធីនេះ ដើម្បីអបអរសាទរ និងលើកកម្ពស់ការផ្សព្វផ្សាយ កម្មវិធី “សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១“ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូ ដោយលោកអ្នកគ្រាន់តែផលិតវីដេអូដែលមានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធីនេះ បង្ហោះនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួន ហើយទម្លាក់តំណភ្ជាប់ក្នុង Event Facebook «សន្និសីទ
January 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ថ្ងៃទីមួយ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន ៩លើក ហើយបំផ្លាញផ្ទះចំនួន ៤ខ្នង នៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ តាមរយៈរបាយការណ៍ ដដែល បានបញ្ជាក់ថា ក្នុងចំណោមហេតុការណ៍អគ្គិភ័យដែលកើតឡើងទាំង ៩លើកនោះ រួមមាន នៅរាជធានីភ្នំពេញ
January 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.១២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air
January 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា បានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា
January 29, 2025 - ព័ត៌មានជាតិ
យោងតាមាករចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ Document Management System (DMS) ដើម្បីបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ អនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងជំរុញការការពារសន្តិសុខជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបឱ្យកាន់តែឆាប់រហ័ស មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល
January 28, 2025









