- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវេលាម៉ោងម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះស័ង្កសីចំនួន ០១ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង ហើយបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន ០១ខ្នងខូចខាតជញ្ជាំងអស់មួយជំហៀង។ នៅវេលាម៉ោង ១០:៣៦នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន
January 28, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង ១៤ យកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ តាមរយៈការចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនឹងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ការណែនាំ របស់ឯកឧត្ដម ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥
January 28, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃតី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (Air Quality Index) សម្រាប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៤.៨៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។ -ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់
January 27, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃតី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ក្រុមហ៊ុន ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម៕ ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ
January 27, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ តាមរយៈស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកមានខ្លឹមសារថា «កន្លែងដូរលុយធារិនដីថ្មី ចោរប្លន់អត់មានអ្នកជួយយប់មិញ» ។ បន្ទាប់ពីទទួលព័ត៌មានបាន នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយទៅដល់កន្លែងហាងប្តូរប្រាក់ឈ្មោះ៖ សុធារិន ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
January 27, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា គ្រឿងក្នុងមាន់ និងស្លាបមាន់ខូចគុណភាពជិត៤ពាន់គីឡូក្រាម ត្រូវសមត្ថកិច្ចខេត្តបាត់ដំបងដុតបំផ្លាញចោល។ ក្រោមយោបល់ដឹកនាំរបស់ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាលក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចូលរួមសហការ ជាមួយមន្ត្រីនៃសាខា (ក.ប.ប) ខេត្តបាត់ដំបងបានធ្វើការ ដុតបំផ្លាញចោលនូវគ្រឿងក្នុងមាន់ និងស្លាបមាន់បង្កកខូចគុណភាពមិនអនុលោមតាមបទដ្ឋានបច្ចេកទេសចំនួន ៣៤១កេស ស្មើនឹង ៣,៨៩០គីឡូក្រាម នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិ ល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលវត្ថុទាំងនេះត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបបាន
January 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ ២០២៥។ គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I )
January 27, 2025 - ព័ត៌មានជាតិ
ក្រោយដំណឹងមរណភាពពិធីការិនីព័ត៌មានល្បីប្រចាំទូរទស្សន៍ CNC ពេលនេះ គណនីផ្លូវការរបស់ទូរទស្សន៍ CNC បានបញ្ជាក់បន្ថែម ថា កញ្ញា នូ មៈនេត្រអាថាណ្ណា ហៅ (នូ ថាណ្ណា) នាយិការងព័ត៌មាន និងជាពិធីការនីព័ត៌មាន CNC បានទទួលមរណភាព នៅវេលាម៉ោង ១១យប់ ក្នុងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅមន្ទីពេទ្យនាទីក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយរោគាពាធ។ តាមការបញ្ជាក់បន្ថែមថា កញ្ញា នូ មៈនេត្រអាថាណ្ណា បានចូលបម្រើការងារនៅក្រុមហ៊ុន
January 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែប្រវែង ១៨០០ ម៉ែត្រ ភ្ជាប់ពីភូមិអូរគ្រូកែ ទៅភូមិសំបូរ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃអង្គារទី ២៨ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង៣រសៀល ។ អាជ្ញាធរជាតិសំបូរព្រៃគុកបានជូនដំណឹងដល់ភ្ញៀវទេសចរជាតិ ភ្ញៀវបរទេស សាធារណជនក៏ដូចប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុកថា បច្ចុប្បន្នមានផ្លូវមួយខ្សែ ដែលកាត់តាមតំបន់ប្រាសាទសំបូរព្រៃគុក ដែលមានប្រវែង ១ ៨០០ម៉ែត្រពីភូមិអូរគ្រូកែ ទៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលកន្លងមកតែងតែបានឈូសឆាយ
January 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលបីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា យោងតាមឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ នៅទូទាំងប្រទេសរបស់ក្រសួងបរិស្ថាន បានបង្ហាញថា ចាប់ពីថ្ងៃទី២២មករាមកដល់ពេលនេះ មានការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ជាពិសេសការ កើនឡើងកំហាប់ភាគល្អិត និចលដែលមាន វិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស កាលពីថ្ងៃទី ២៦ មករា ឆ្នាំ ២០២៥ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ សៀមរាប និងខេត្តកោះកុង បានរាប់ចូលតំបន់ពណ៌ក្រហម ដែលរងការបំពុលខ្យល់ខ្ពស់ដែលត្រូវប្រុងប្រយ័ត្ន។
January 27, 2025









