- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ CRYSTAL SYMPHONY បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៥០០នាក់ ស្មើនឹង ២៨សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥។ តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ CRYSTAL SYMPHONY មានសញ្ជាតិ BAHAMAS មានបណ្តោយ ២៣៨.០១ម៉ែត្រ ទទឹង៣០.២០ម៉ែត្រ ជម្រៅទឹក៧,៦ម៉ែត្រ
January 24, 2025 - ព័ត៌មានជាតិ
តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹង បុរសម្នាក់ធ្លាប់ប្រើកាយវិកា និងពាក្យសំដីមិនសមរម្យមកទៅកាន់សមត្ថកិច្ច ខណៈសមត្ថកិច្ចកំពុងចុះធ្វើអន្តរាគមន៍ ក្រោយទទួលបានការប្តឹង និងរាយការណ៍ថាមានបុរសរូបនេះ បម្រុងប្រើអំពើហិង្សាលើគ្រួសារ ដោយបានសុំទោសជាសាធារណៈ។ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថ បុរសខាងលើមានឈ្មោះ ម៉ី រស្មី មានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់កាយវិកា និងពាក្យសំដីមិនសមរម្យមកលើសមត្ថកិច្ច ខណៈសមត្ថកិច្ចចុះទៅអន្តរាគមន៍ក្រោយទទួលការប្តឹងរាយការណ៍ថាមានបុរសម្នាក់បម្រុងធ្វើហិង្សាលើគ្រួសារ កាលពីយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ
January 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យយដឹងថា កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ដោយកូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ ២០២៥ នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល
January 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ០២ក្រុម ពាក់ព័ន្ធករណីហិង្សា នៅមុខស្ថានីយ៍ចាក់ប្រេងសាំងមួយកន្លែង នៅបឹងកក់ទី២ ខណ្ឌទួលគោក។ តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា វេលាម៉ោងប្រហែល ២០:៥០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌសម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុចលើផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រព្រឹត្តបទល្មើសនៅចំណុចមុខស្ថានីយ៏ចាក់ប្រេងសាំងPTT ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២
January 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ឱ្យយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតបានក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្សទៅវិញ។ ការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥។ ឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍ថា ថ្មីៗនេះសមត្ថកិច្ចកម្ពុជាទប់ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួនត្រូវបានមេខ្យល់អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២
January 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងងបរិស្ថាន នៅថ្ងៃតី ២៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៤ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។ សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ
January 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺជុំវិញករណីបុរសម្នាក់ ដែលបានបង្ហោះវីដេអូចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ស្ទូចរថយន្ត រួចយកថវិកាពីម្ចាស់រថយន្ត នៅមុខសួនច្បារវត្តបុទុមលើផ្លូវសុធារស។ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម TikTok ពាក់ព័ន្ធបុរសម្នាក់ដែលមានអាខោន TikTok ឈ្មោះ បូរ៉ាត់ ចិត្តធម៌ បានបង្ហោះវីដេអូចោទមន្ត្រីនគរបាលចរាចរណ៍បានយកថវិកាពីម្ចាស់រថយន្ត ០១គ្រឿង ដែលចតល្មើសផ្លាកសញ្ញាចរាចរណ៍ ហាមចត។ ជាមួយគ្នានេះដែរ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក៏បានធ្វើការស្រាវជ្រាវករណីនេះ។ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ
January 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ឧបករណ៍តាមដានគុណភាពខ្យល់ចំនួន៦០កន្លែងនៅទូទាំងរាជធានី ខេត្ត និង ១០កន្លែងនៅរាជធានីភ្នំពេញ ខណៈទិន្នន័យឃើញថាខ្យល់ នៅកម្ពុជាមានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហមដែលមិនអាចចាត់ទុកកើតជាបញ្ហានោះទេ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ។ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា កាចុះអ័ព្ទនៅកម្ពុជាមិនមានការជាប់ពាក់ព័ន្ធ និងធ្វើឱ្យមានការកើនឡើងបរិមាណខ្យល់ពុលនោះទេ។ ឯកឧត្តមលើកឡើងថា សារធាតុបំពុលខ្យល់បានកើនឡើងនៅក្នុងប្រទេសកម្ពុជាមិនមានដល់បន្ទាត់ក្រហម ដែលចាំបាច់ចេញវិធានការឱ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់
January 24, 2025 - ព័ត៌មានជាតិ
កាលពីយប់មិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ថាជនរងគ្រោះដែលស្លាប់គឺជា តារាចម្រៀង លោក ទិត្យ វិច្ឆិកា។ យ៉ាងណាមិញ បើតាមគណនីហ្វេសប៊ុករបស់ពិធីករ លោក ហេរ៉ូ ដែលបានបង្ហោះសារសំឡេងឆ្លើយឆ្លងជាមួយនឹង លោក ទិត្យ វិច្ឆិកា បានឱ្យដឹងថា លោក ទិត្យ វិច្ឆិកា មិនបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។ ជាមួយគ្នានេះដែរ លោក ទិត្យ វិច្ឆិកា មានការហួសចិត្តជាខ្លាំង ដែលគ្រប់គ្នាយល់ច្រឡំថារូបលោកបានជួបគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត៕ ប្រភព៖ Mom Samet (DJ Hero)
January 24, 2025 - ព័ត៌មានជាតិ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា វិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ខាងមុខនេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម បងប្អូនប្រជាពលរដ្ឋមួយចំនួនតែងមាន ការជួបជុំ គ្រួសារ បងប្អូន ញាត្តិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាននានា។ ដើម្បីចូលរួម ការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់
January 24, 2025









