soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី និងឃាត់ខ្លួនមនុស្សបានជិត៤០នាក់ដោយភាគច្រើនបញ្ជូនទៅកាន់ពន្ធនាគារ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងដែលបង្ក្រាបបាននេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង និងខេត្តកំពត។ បើតាមលោកបណ្ឌិត ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបក្មេងទំនើងនេះ ផ្តើមចេញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ច ព្រមទាំងការចូលរួមសហការពីប្រជាពលរដ្ឋ។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

    January 22, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រោយការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តរួចមក ឃើញថាទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាច្រើន ជាពិសេសនោះនាពេលខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យប្រើប្រាស់នូវផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូផងដែរ។ យោងតាមគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឆាប់ៗខាងមុខនេះ នឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេចប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។ បើគ្មានការប្រែប្រួលទេប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) នឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ៕ ប្រភព៖ ក្រសួងសាធារណការ

    January 22, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យវឌ្ឍនភាពការដំឡើងផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកចំនួន ៩៧១កន្លែង។ ដោយមានវត្តមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពនៃការងារដំឡើងផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកចំនួន ៩៧១កន្លែង ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    January 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចស្រុកបវេល ឃាត់ក្មេងទំនើងចំនួន ១៦នាក់ លើករណីហិង្សា និងកាប់បំផ្លាញ់ម៉ូតូ នៅក្បែស្ពានអូតាថុក ខេត្តបាត់ដំបង។ តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ១៦នាក់ ដែលបានជិះម៉ូតូចំនួន ០៨គ្រឿង ធ្វើសកម្មភាពកាបម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ២០១០ ឡើងស៊េរីឆ្នាំ ២០២២ ពណ៍ខ្មៅ មានស្លាកលេខប៉ុន្តែមិនបំពាក់ ស្លាកលេខស្វាយរៀង 1E-1597 បណ្តាលឱ្យខ្ទិច បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យ

    January 22, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវមួយ ត្រូវបានធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិក្នុងកិច្ច សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ យើងក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើកដំបូងផងដែរនៅប្រទេសកម្ពុជាដូចជា ឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។ ឧទ្យានជាតិវីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋមួយសម្រាប់ជីវៈចម្រុះជាច្រើនប្រភេទ ដែលមានទំហំប្រមាណ ១១០,០០០ ហិចតា ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាប់នឹងព្រំដែននៃប្រទេសឡាវ វៀតណាម ហើយជាទីជម្រកចំពោះប្រភេទសត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ណាផេ្សងឡើយក្នុងពិភពលោកនេះ និងជាពិសេសនៅមានប្រភេទសត្វជាច្រើន

    January 22, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃតី ២១ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ចំនួនភ្ញៀវជាតិ-អន្តរជាតិ ចូលមកទស្សនាតាមរមណីយដ្ឋាននានា នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ មានចំនួនជាង ១១លាននាក់ ដែលកើនឡើង ជាង៦៣ភាគរយ បើធៀបឆ្នាំ ២០២៣។ ខាងលើនេះ ជាការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសក្នុងពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់

    January 22, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី ៧ នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្តមួយកន្លែង ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាផងដែរ។ កិច្ចប្រជុំខាងលើនេះ គណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា

    January 22, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា វេលាម៉ោង ០៧:៣០ នាទីព្រឹក នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ករណីអគ្គិភ័យមួយនេះ បានកើតឡើងខណៈម្ចាស់ផ្ទះកំពុងតែធ្វើពិធីបុណ្យសពរបស់ឪពុកខ្លួន នៅផ្ទះលេខ៥៧១ ផ្លូវលំក្រុមទី៤ ភូមិ ដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងឈ្មោះ គូច គឹមធូ ភេទ ស្រី អាយុ ៧៧ ឆ្នាំ

    January 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាបុគ្គលិក ឬកម្មករនិយោជិត មានជំងឺ ឬជួបគ្រោះថ្នាក់ផ្សេងៗ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយ បើសិនសម្រាកព្យាបាលចាប់ពីថ្ងៃទី ៨ ឡើងទៅ។ ចំពោះសមាជិក ប.ស.ស. ដែលជាបុគ្គលិក ឬកម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាសគ្រឹះស្ថាន មិនអាចមកធ្វើការបានដោយសារការធ្លាក់ខ្លួនមានជំងឺ ឬជួបគ្រោះថ្នាក់ផ្សេងៗ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យព្យាបាល ដែលតម្រូវឱ្យសម្រាកព្យាបាលចាប់ពីថ្ងៃទី៨ ឡើងទៅនោះ ប.ស.ស. នឹងផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃរបស់សាមីខ្លួនដែលជាសមាជិក ប.ស.ស.

    January 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃតី ២១ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ មិនដកដៃក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងឡើយ ដោយនឹងបញ្ជាកម្លាំងជំនាញបន្ដពង្រឹងវិធានការម៉ឺងមាត់ រួមជាមួយការផ្សព្វផ្សាយអប់រំ។ តាមការបញ្ជាក់របស់ អគ្គស្នងការរងនគរបាលជាតិ បន្ថែមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការបន្ដអនុវត្តនូវបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ក្រាបករណីក្មេងទំនើង ដែលនៅតែគឃ្លើនមិន ហើយប្រព្រឹត្តអំពើល្មើសច្បាប់។ ឯកឧត្តម

    January 21, 2025