- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃតី ២០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញនាំយកថវិកាសម្តេចធិបតី និងលោកជំទាវបណ្ឌិតជូនលោកតាធាក់ស៊ីក្លូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។ ដោយទទួលបានការចាត់តាំងពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិស៊ីក្លូ) លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ជូនលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូដែលជួបគ្រោះថ្នាក់ចរាចរណ៍
January 20, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចបានប្រគល់រថយន្ត និងធ្វើកិច្ចសន្យាជាមួយអ្នកបើករថយន្ត បន្ទាប់ពីអ្នកបើកបរជនជាតិ ឈ្មោះ Feng Dai Hong ទទួលស្គាល់កំហុសមិនបានដាក់ប័ណ្ណបើកបរតាមខ្លួន។ តាមការបញ្ជាក់បន្ថែមរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា ការឃាត់រថយន្តនេះខណៈសមត្ថកិច្ចចុះអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិអាល់កុល កាលពីយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេតុង ខណ្ឌបឹងកេងកង ខណៈនោះមានរថយន្តម៉ាក Toyota Hilux ពណ៌ខ្មៅ
January 20, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា
January 20, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ កន្លងទៅ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ បានចំនួន ១,៧៩២នាក់ ស្មើនឹងចំនួន ៣,១៦០ករណី។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ បានមានប្រសាសន៍ថា តាំងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ លោកតាលោកយាយ បងប្អូនកម្មករ កម្មការនី លោកវេជ្ជបណ្ឌិត
January 20, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី បានចាត់ទុក ការរៀបចំព្រឹត្តិការណ៍ «សំណេរអង្គរ» ជាការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សា និងការពារអក្សរសាស្ត្រខ្មែរ ដែលជាអត្តសញ្ញាណជាតិមិនឱ្យបាត់បង់។ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម
January 20, 2025 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ ២ម៉ឺនដុល្លារ បន្ថែមទៀតជូនស្ត្រីរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ។ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២ម៉ឺនដុល្លារបន្ថែមទៀត ទៅប្រគល់ជូនស្ត្រីរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ដែលបណ្តាលឱ្យមនុស្ស៣នាក់ ឪពុក និងកូនប្រុសស្រី
January 18, 2025 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសពិការដៃទាំងពីរ ដែលមានឈ្មោះថា សល់ សុខចាន់ បានប្រើជើងគូរគំនូរ ទទួលបានផ្ទះមួយខ្នង និងថវិកា ពីប្រមុខរាជរដ្ឋាភិបាល។ តាមការបញ្ជាក់របស់់ អភិបាលរាជធានីភ្នំពេញ បន្ថែមថា លោក ឃួង ស្រេង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាផ្ទះមួយល្វែង ប្រគល់ជូន សល់ សុខចាន់ ដែលមានទីតាំងនៅក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ព្រមទាំងថវិការរបស់សម្តេចមហាបវរធិបតី
January 18, 2025 - ព័ត៌មានជាតិ
កាលពីល្ងាចថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសផ្តល់ទីតាំងមួយកន្លែង នៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសមានពិការភាពម្នាក់ឈ្មោះ សល់ សុខចាន់ អាយុ ២៤ឆ្នាំ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ដោយប្រើជើងគូររូបភាពលក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លៃងនៅលើបណ្ដាយសង្គម។ ចំពោះប្អូនប្រុស សល់ សុខចាន់ បច្ចុប្បន្នមានប្រពន្ធកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្បែរ វត្តនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាតផងដែរ។ សម្រាប់កិច្ចការ និងការរៀបចំទីតាំង សូមប្អូនប្រុស សល់ សុខចាន់ ទំនាក់ទំនងលោកស្រី ដោ
January 18, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ចំនួន ៤ចំណុច ដល់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ស្តីពីវិធានការបង្ការ និងទប់ស្កាត់ហានិភ័យនៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ។ ស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដ៏ល្អប្រសើរ ក្រោម ម្លប់សន្តិភាព ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅប្រកបដោយភាពសុខដុមរមនា និងមានសិទ្ធិសេរីភាពសព្វ បែបយ៉ាងដើម្បីចូលរួមក្នុងសកម្មភាព និងជីវភាពសង្គម ជាពិសេសការចូលរួមក្នុងការរៀបចំកម្មវិធីប្រពៃណី សាសនា តាមទំនៀមទម្លាប់បែបបុរាណ និងសម័យថ្មី ដែលក្នុងនោះ កត់សម្គាល់ឃើញថា ការរៀបចំកម្មវិធី ដែលមានលក្ខណៈជាឯកជន
January 18, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា
January 18, 2025









