soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងសាធារណការ នឹងធ្វើនាវាចរណ៍នៅតំបន់សិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េលងកាត់ពី រាជធានីភ្នំពេញ ទៅខេត្តកណ្តាល ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាជ្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពី រាជធានីភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិតដើម្បីជំរុញការចាប់ផ្តើមសាងសង់ ដែលក្នុងអំឡុងពេល នៃការសិក្សានេះនឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បីយកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍ដែលអាច បង្កឱ្យមានការរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។ ដូច្នេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប

    January 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបិទចរាចរណ៍បណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី២ «សំណេរអង្គរ»។ អាជ្ញាធរជាតិអប្សរា ជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិ អប្សរានឹងបិទការធ្វើចរាចរណ៍នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ពីរសៀលថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥

    January 17, 2025
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជូននូវកម្មវិធីបង្រៀនដោយឥតគិតថ្លៃលើបុកល្ហុងបាយដំណើបពិសេសជូនដល់សាធារណជនដែលមានឧបនិស្ស័យក្នុងវិស័យម្ហូបអាហារពីគ្រប់ទិសទី។ ក្នុងវគ្គសិក្សាពិសេសនេះ សិក្ខាកាមទាំងអស់ មិនត្រឹមតែទទួលបានឱកាសសិក្សាឈ្វេងយល់អំពីទ្រឹស្តី បច្ចេកទេស និងគ្រឿងផ្សំប៉ុណ្ណោះទេ ប៉ុន្តែសិក្សាកាមទាំងអស់ក៏បានអនុវត្តផ្ទាល់លើមុខម្ហូបជាមួយ លោក ស័រ សំអាង ដែលជាគ្រូបង្គោលចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធី និងបានស្វាគមន៍សាធារណជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ

    January 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កម្មវិធីចំនួន២ របស់កម្ពុជាបានឈ្នះមេដាយ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន

    January 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាវាទេសចរណ៍បរទេស ០១គ្រឿងបាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត១២០០នាក់ ស្មើនឹង ២៦សញ្ជាតិ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Riviera បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥។ តាមមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ Riviera មានសញ្ជាតិ Marshall Island មានបណ្តោយ

    January 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥  បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺ ជុំវិញករណីស្ត្រីម្នាក់ ដែលមានអាខោន TikTok ឈ្មោះ Navin Kong បានបង្ហោះវីដេអូ ដែលមានខ្លឹមសារថា «ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល»នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានមួយនេះ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ

    January 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ «ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល»។ តាមការបញ្ជាក់របស់ ក្រសួងទេសចរណ៍ បន្ថែមថា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG

    January 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការពលីជីវតរបស់មន្ត្រីជំនាញអង្គភាព CMAC ចំនួន២រូប ក្នុងករណីឧបទ្ទវហេតុផ្ទុះមីនតោនក្នុងពេលកំពុងប្រតិបត្តិការ នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។ តាមការបញ្ជាក់របស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០៧:៤៥នាទី មានករណីឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឲ្យអ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាព CMAC

    January 16, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានាទាំងអស់ ហាមដាច់ខាតជ្រើសរើសជនបរទេសឲ្យបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន។ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ នាទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស

    January 16, 2025
  • ព័ត៌មានជាតិ

    យោងតាមករចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា​ សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ប្រភពដដែល បានបន្ថថា ប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថាជាប្រភេទថ្មីចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត និង និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ។ តុកកែប្រភេទ

    January 16, 2025