- soknita
- ព័ត៌មានជាតិក្មេងប្រុសដែលឪពុកប្រកាសថាបាត់ខ្លួនកាលពីររសៀលនេះ ត្រូវបានរកឃើញហើយនៅស្ទឹងសង្កែតែជាអកុសលបានបាត់បង់ជិវិត
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះហេង ហៃផេង បានសរសេរ បង្ហោះក្នុងគណនីរបស់ខ្លួនពីករណីបាត់កូនរបស់គាត់ដែលជាសិស្សរៀននៅ (សាលាគថ្លង់) សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការស្រាបជ្រាវជាបន្ទាន់
January 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាង យ៉ាងច្បាស់ៗថា អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់ គឺមិនអាចរួចខ្លួនដោយការ បង់លុយនោះទេ គឺត្រូវតែទទួលទោសខាងព្រហ្មទណ្ឌយ៉ាងតឹងរឹងបំផុត។ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ ក្នុង សន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការ ដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាម តុលាការ»
January 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុហះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ក្នុងសំណុំរឿងគ្រឿងញៀន ទាំងចាស់ ទាំងថ្មី ដែលមានចំនួន ២៤ ៦៥១ ត្រូវបានតុលាការទូទាំងប្រទេសចាត់ការរួចរាល់បានចំនួន ២២០២២ ស្មើនឹង ៨៩,៣៤ភាគរយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផល រយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី
January 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្មេងទំនើងគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញថា តុលាការបានអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគិតចាប់ពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ មកទល់នឹង ពេលនេះសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានទទួលចាត់ការ សំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២៣២៤ ដែលមានជនសង្ស័យ ចំនួន ៣៦៥០នាក់ ជាកម្មវត្ថុនៃការអនុវត្តវិធានការតាមផ្លូវច្បាប់។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ
January 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ និងកាប់យកផ្លាកលេខម៉ូតូម៉ូតូ នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមរយៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងបន្ថែមថា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង
January 14, 2025 - ព័ត៌មានជាតិ
យោងតាមការបង្ហោះក្នុងគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ផន រឹម នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា យានយន្តជាង ៤១ម៉ឺនគ្រឿងបានចុះបញ្ជីនៅឆ្នាំ២០២៤ មានយានយន្តចំនួន ៤១៣.០៦៧ គ្រឿងបាន ចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមការចញ្ជាក់របស់ ឯកឧត្តម បន្ថែមថា រយៈពេល ១២ខែ ឆ្នាំ២០២៤ ពីខែមករា រហូតដល់ខែធ្នូ មានយានយន្តចំនួន ៤១៣.០៦៧គ្រឿងបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះម៉ូតូចំនួន ៣៥៣.៦០៣គ្រឿង, រថយន្តធុនស្រាលចំនួន ៥៤.៦៩២គ្រឿង និងរថយន្តធុនធ្ងន់ចំនួន ៥.៨៤១គ្រឿង។ ដោយតាមរបាយការណ៍បូកសរុបបង្ហាញតួលេខនៅអំឡុងខែកញ្ញាមានម៉ូតូ
January 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងការបូកសរុបសំណុំរឿងអត្រានុកូលដ្ឋាន ទូទាំងប្រទេស ទាំងចាស់ និងទាំងថ្មី ហើយបើបូកសរុបបញ្ចូលគ្នាទៅ គឺមានចំនួនសរុប ៥៧ ៥៨៤ សំណុំរឿង ក្នុងនោះចាត់ការរួចបាន ៩៨.១០ ភាគរយ នៅសល់ទូទាំងប្រទេសនៅសល់តែ ១ ០៩៣ សំណុំរឿងទៀតប៉ុណ្ណោះ ឬស្មើ ១.៩០ភាគរយ ដែលនូវកំពុងបន្តចាត់ការ។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផលរយៈពេល១
January 14, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៩ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានទទួលព័ត៌មានពីប្រជាពលរដ្ឋបានប្តឹងរាយការណ៍ដល់សមត្ថកិច្ចថា មានសកម្មភាពក្រុមក្មេងទំនើងចំនួន ០១ក្រុម ដែលបានធ្វើសកម្មភាពដេញប្រតាយប្រតប់គ្នា នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រហែល១៨ និង៤៥នាទី ក្រោយពេលធ្វើសកម្មភាពរួចក្រុមក្មេងទំនើងបានរត់គេចខ្លួនបាត់។ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក
January 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះ និងចែកចាយពីរូបភាពរថយន្តមួយនៅលើបណ្ដាយសង្គម ដែលពាក់ស្លាកលេខហាក់ខុសប្រក្រតី។ ដោយឡែក នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បើតាមការបញ្ជាក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះលើគណនីផ្ទាល់ខ្លួន បានឱ្យដឹងថា រថយន្តដែលនមានការចែកចាយរូបភាព នៅលើបណ្ដាយសង្គមគឺជា រថយន្តពាក់ផ្លាកលេខក្លែងក្លាយ និងសូមសមត្ថកិច្ចនគរបាលចរាចរណ៍តាមដងផ្លូវចាប់ឃាត់ទុក និងមានវិធានការតាមផ្លូវច្បាប់៕ ប្រភព៖ ផន រឹម
January 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា
January 14, 2025









