- soknita
- ព័ត៌មានជាតិបច្ចុប្បន្នកម្ពុជា មានសត្វស្មោយ ចំនួន ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានស្មោយ ចំនួន ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)។ ស្មោញ មានឈ្មោះភាសាអង់គ្លេស៖ Oriental Darter និងមានឈ្មោះវិទ្យាសាស្ត្រ៖ Anhinga melanogaster។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១១ ខែមករានេះ។ សូមបញ្ជាក់ជូនថា កម្ពុជាបានបង្កើនការអភិរក្សសត្វស្មោយដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះនៅលើពិភពលោក ដែលក្រសួងបរិស្ថាន និងអង្គការដៃគូ បង្កើនការថែរក្សាអភិរក្សប្រភេទសត្វនេះ ឱ្យនៅគង់វង្ស។
January 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោក ទីន សារាវុទ្ធ អភិបាលរង ខេត្តបាត់ដំបង មានប្រសាសន៍ ក្នុងកិច្ចប្រជុំ ស្តីពីកម្មវិធី សញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថាន សាធារណ: និងវិស័យឯកជន កាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេស បាត់ដំបង ថា វិទ្យាស្ថានចំនួន ៣ ក្នុងខេត្តបាត់បង បាននិងកំពង់ដុតដៃ ដុតជើងរួមសហការគ្នា
January 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គុណភាពខ្យល់ នៅកម្ពុជា បន្តភាពល្អប្រសើរ ដោយមកទល់ពេលនេះ មិនទាន់រកឃើញ កំហាប់ភាគ ល្អិតនិចល PM2.5 កើនឡើង ដល់កម្រិតប៉ះពាល់ ដល់សុខភាពគួរឱ្យព្រួយបារម្ភ ដូចប្រទេសជិតខាង នោះទេ នេះជាការបញ្ជាក់របស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥
January 10, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ តាមរយៈគណនីរបស់ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ផន រឹម នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ពានទន្លេមេគង្គខេត្តក្រចេះ ៩ខែទៀត នឹងអាចឆ្លងកាត់បានហើយ ដោយសម្រេចលទ្ធផលបាន ៧៩,២២ភាគរយ។ ដោយ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ផន រឹម បានបញ្ជាក់បន្ថែមថា គិតត្រឹមដើមខែមករា ឆ្នាំ ២០២៥ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង
January 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ «France Excellence» សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍នេះពីមុន មានឈ្មោះថាអាហារូបករណ៍រដ្ឋាភិបាលបារាំង(BGF)។ កម្មវិធីអាហារូបករណ៍នេះបើកទូលាយសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសបារំាង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ដោយសិក្សាជាភាសាបារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។ការទទួលពាក្យនឹងបញ្ចប់ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥។ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាក្នុងសប្ដាហ៍នេះបានឱ្យថាអាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុងក្របខ័ណ្ឌនៃអាហារូបករណ៍ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហារូបករណ៍ដល់អ្នកដែលធ្លាប់បានទទួលកន្លងមក)។កាលពីឆ្នាំសិក្សា ២០២៤-២០២៥ និស្សិតកម្ពុជា ៥៦នាក់ បានទទួលអាហារូបករណ៍ពីកម្មវិធីនេះ។
January 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៦០០នាក់ ស្មើនឹង២២សញ្ជាតិ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ SEA BOURN ENCORE ចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី ១០ ខែមករា ឆ្នាំ ២០២៥។ តាមមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ SEA BOURN
January 10, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យក្រុមគ្រូពេទ្យ នាំយកកុមាររងគ្រោះដោយសារឆ្កែខាំ មកថែទាំ និងព្យាបាល ដោយឥតគិតថ្លៃបន្តទៀត នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពីបានចាក់វ៉ាក់សាំងចប់សព្វគ្រប់ នៅឯវិទ្យាស្ថានប៉ាស្ទ័ររួចមក។ តាមការបញ្ចាក់របស់ រដ្ឋបាលខេត្តកំពង់ចាម បន្ថែមថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យក្រុមគ្រូពេទ្យ នាំយកកុមាររងគ្រោះដោយឆ្កែខាំ មកថែទាំព្យាបាល ដោយឥតគិតថ្លៃបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីទទួលវ៉ាក់សាំងចប់សព្វគ្រប់ហើយនោះ។ បន្ទាប់ពីទទួលបានព័ត៌មាន ថា
January 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ចលនាសំអាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវ របស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ គឺបានធ្វើឡើងក្នុងបុព្វហេតុការពារសុខភាពពលរដ្ឋជាង ១៧លាននាក់ ឱ្យចាកផុតពីប្រភពបង្ករមេរោគ គឺសំរាមប្លាស្ទិក ដែលហើររប៉ាត់រប៉ាយនៅតាមដងផ្លូវ។ លើសពីនេះ វាក៏ជាផ្នែកមួយជួយទៅដល់ភាពស្អាតនៅតាមដងផ្លូវ ដែលជាសោភ័ណភាពសម្រាប់ខេត្ត ក្រុងនីមួយៗ នៅស្របតាមបណ្តោយផ្លូវជាតិចម្បងៗផងដែរ។ ហេតុដូច្នេះហើយ ទើបឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានហ៊ានបង្ហាញនូវសុតិដ្ឋនិយមដោយភាពជឿជាក់ថា ៥ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកទៀតឡើយ។ ការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី
January 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា
January 10, 2025 - ព័ត៌មានជាតិ
យោងតាម ឯកសារមន្ត្រីសាធារណៈ នៅល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាស សម្រេចចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង០១និង៣០នាទី។ ដោយករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ
January 9, 2025









