soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីបានបើកសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មានបងប្អូនប្រជាពលរដ្ឋច្រើនកុះករ បានមកស្នើសុំផ្ដល់លិខិតឆ្លងដែននៅស្នាក់ការខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅ ក្នុងផ្សារទំនើប The Heritage Walk អគារលេខ១៥៨ ផ្លូវជាតិលេខ៦

    January 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា បណ្តាសិស្សសាលា ឬជនទំនើងទាំងឡាយណា ដែលមានការរក្សា ទុកដាវ ឬកាំបិតក្នុងខ្លួន ឬម៉ូតូ សមត្ថកិច្ចនឹងចាត់វិធាន ការទៅតាមផ្លូវច្បាប់ហើយ ដូច្នេះស្នើឱ្យអាណាព្យាបាល ចូលរួមតាមដាននិងត្រួតពិនិត្យកូនៗរបស់ខ្លួន ជៀសវាងការទទួលទោសទណ្ឌ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ននេះ សមត្ថកិច្ច ជំនាញបាននិងកំពុង បង្ក្រាប

    January 9, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទិន្នផលត្រីក្នុងឆ្នាំនេះ តាមការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០% ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ ដោយឡែក នាព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិន

    January 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រសួង ដោយមានឯកឧត្តម សុខ វិសាល និងឯកឧត្តម ឈុន ឆុនលី អនុរដ្ឋលេខាធិការ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    January 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេនៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការងារសាងសង់ច្រាំងទន្លេស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គិតមកត្រឹមចុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៥នេះ ការងារសាងសង់ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្រេចបានប្រមាណ៦៥ភាគរយហើយ រួមមាន ការងារជើងក្រោមសម្រេចបាន១០០ភាគរយ និងការងាររៀបបាវខ្សាច់ជាកាំជណ្តើរដើម្បីបំពេញខ្សាច់នៅកន្លែងបាក់ស្រុត សម្រេចបាន៣៥ភាគរយ។ សូមបញ្ជាក់ថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

    January 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកបើកឡានបុកម៉ូតូសណ្ដោងរឺម៉ក នៅលើស្ពានជ្រោយចង្វារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាស់ឃើញជាតិអាល់កុល ០.៦៨mg/L។ តាមការបញ្ជាក់បន្ថែមរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីគ្រោះចរាចរណ៍មួយនេះកើតឡើងរវាងរថយន្ត TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5830 បើកបុកពីក្រោយម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងម៉ាក SIRUS ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យរបួសធ្ងន់ ០៤នាក់

    January 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងសាធារណការ ជូនដំណឹង ដល់ម្ចាស់យានដ្ឋានកែច្នៃរថយន្ត ដែលមិនទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានអាចមកស្នើសុំចុះបញ្ជីឱ្យបានមុខថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ជាកំហិត។ តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រង យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត និងប្រកាសលេខ ០៣៧ ប្រក.សក.ដជគ ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន ជួសជុល

    January 9, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ តាមការបញ្ចាក់់របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ថែមថា ការអនុវត្តនេះយោងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់ សហការជាមួយកម្លាំងជំនាញរដ្ឋបាលជលផល និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក

    January 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ ស្ដីពី សារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដោយនឹងយកថ្ងៃទី ២៤ ខែកញ្ញា ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ។ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

    January 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។ ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ឆ្នាំ២០២៤កន្លងមកវាបានជាមួយគោអ្នកភូមិប្រមាណ៣ទៅ៤ដងក្នុងឆ្នាំ២០២៤រួចមកហើយ។ បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះបានបញ្ជាក់ប្រាប់ថាតាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូនបានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រឡង់ ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។ ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា

    January 9, 2025