- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ម៉ុង ឫទ្ធី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ តារារ៉េប Ruth Ko ដែលបានបាត់បង់ជីវិត កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលកើតឡើងនៅវេលាម៉ោង ០១ និង៣០នាទី កើតឡើងរវាងរថយន្តម៉ាក LEXUS RX330 ពាក់ផ្លាកលេខ ខ.ម 2_4771 ជាមួយម៉ូតូ ម៉ាក TVS HONDA
January 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ បានបង្ហាញនូវលទ្ធផលជំរឿនក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ដីសណ្ដរមេគង្គក្រោមក្នុងប្រទេសកម្ពុជា មន្ទីរបរិស្ថានខេត្តតាកែវ និងមន្ទីរបរិស្ថានខេត្តកំពត បានសហការធ្វើជំរឿនសត្វក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាព អន្លង់ព្រីង ខេត្តកំពត ដែលអង្គការនេះបញ្ចប់ការធ្វើជំរឿនកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ជំរឿននេះមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស មន្ត្រីកងរាជអាវុធហត្ថ សហគមន៍មូលដ្ឋាន អ្នកស្ម័គ្រចិត្ និងបុគ្គលិកអង្គការជីវិតធម្មជាតិនៅកម្ពុជា
January 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥នេះថា មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀត ដើម្បីធានាការសាងសង់តាមផែនការដែលបានគ្រោងទុក។ ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់,
January 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់ មានទីតាំងស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ១១០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ទឹកធ្លាក់ចំបក់មានព្រំប្រទល់ជាប់នឹងឧទ្យានជាតិគិរីរម្យផ្ទាល់តែម្តង។ នៅពេលដែលលោកអ្នកធ្វើដំណើរមកដល់ផ្លូវចូលឧទ្យានជាតិគិរីរម្យហើយ ត្រូវធ្វើដំណើរបន្តប្រមាណ ១០គីឡូម៉ែត្រ ទើបទៅដល់តំបន់ទេសចរណ៍ធម្មជាតិមួយនេះ និងត្រូវធ្វើដំណើរថ្មើរជើងដើរកាត់ព្រៃភ្នំជាងមួយគីឡូម៉ែត្រ ដើម្បីដល់ទឹកធ្លាក់ ហើយការធ្វើដំណើរត្រូវឆ្លងកាត់ព្រៃដែលមានតែសំឡេងសត្វយំឆ្លងឆ្លើយគ្នា លាយឡំដោយក្លិនបុប្ផាធម្មជាតិពិតជាធ្វើឱ្យអារម្មណ៍អ្នកទេសចរស្រស់ប្លែកពីការកម្សាន្តនានា។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ ថា
January 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រួងព័ត៌មាន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា “ការវិភាគមុខងារ គឺជាឱកាសរបស់យើងទាំងអស់គ្នាចូលរួមដោះស្រាយ កែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដើម្បីកសាងបន្ថែមផង និងបន្សល់ទុកជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយផង។” នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ក្នុងសិក្ខាសាលា ស្តីពី «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម» នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥។ សិក្ខាសាលានាព្រឹកមិញនេះ បានបង្ហាញជូនថ្នាក់ដឹកនាំ
January 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា
January 7, 2025 - សិល្បៈ
ក្រោយការបាត់បង់នូវវត្តមាន តារាចម្រៀងរ៉េប RuthKo នៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នៅវេលាម៉ោង០១ និង៣០នាទី បានកើតឡើងរវាងរថយន្តម៉ាក LEXUS RX330 ពាក់ផ្លាកលេខ ខ.ម 2_4771 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យ RuthKo ជាអ្នកបើកបរម៉ូតូ បាត់បង់ជិវិតនៅកន្លែងកើតហេតុ។ ស្ថានទូតបារំាងប្រចាំកម្ពុជា បានសម្តែងនូវសមានទុក្ខចំពោះក្រុមគ្រួសារ សាច់ញាតិ អ្នកគាំទ្រ
January 6, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ បនេះ បានឱ្យដឹងថា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ អង្គភាព
January 6, 2025 - ព័ត៌មានជាតិ
(ខេត្ដកំពង់ស្ពឺ)៖ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឲ្យកំលាំងជំនាញស្រាវជ្រាវករណីក្មេងទំនើងថតរូបបង្ហោះកាំបិតបន្ទូស និងបង្កហឹង្សាអាណាធិបតេយ្យនៅទឹកដីស្រុកភ្នំស្រួចកន្លងមក។ ក្រោយទទួលបានបទបញ្ជាពី លោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឲ្យកំលាំងជំនាញធ្វើការស្រាវជ្រាវ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាឲ្យកំលាំងមូលដ្ឋានបេីកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្មេងទំនើងកាន់កាំបិតផ្គាក់ដេញកាប់គ្នា និងកាន់កាំបិតបន្ទូស ថតបង្អួតរាំលេងបង្ហោះចែកចាយតាមរយៈបណ្ដាញសង្គម Tik Tok។ ជាក់ស្ដែងនៅថ្ងៃទី ០៥ ខែមករា
January 6, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ ស្អែកនេះ ក្នុងអំឡុងពេលប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ ជាបណ្តោះអាសន្នផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃ ទី០៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៣០នាទី គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹង រៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦
January 6, 2025









