- soknita
- សិល្បៈ
កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្ដាលឱ្យតារាចម្រៀងរ៉េបមួយរូបបានបាត់បង់ជីវិតនោះគឺ Ruthko ដែលមានឈ្មោះពិតថា ដាវិឌ ប្ញទ្ធិរុទ្រ ជាតារារ៉េបមួយរូបដែលកំពុងទទួលបានការគាំទ្រពីទស្សនិជនយ៉ាងច្រើន។ ចំពោះការចាកចេញទៅដ៏សែនឆ្ងាយរបស់ RuthKo សិល្បកររ៉េបរបស់កម្ពុជាដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ជាដំណឹងដ៏រន្ធត់ និងសោកសៅមួយ ចំពោះមិត្តរួមអាជីព និងអ្នកសិល្សៈជាច្រើន ព្រមទាំងបណ្ដាលអ្នកគាំទ្ររបស់លោកផងដែរ។ ដោយឡែក ការចាកចេញរបស់ Coach RuthKo ក៏ធ្វើឱ្យមិត្តរួមអាជីពក្នុងវិស័យរ៉េប និងបណ្ដាលអ្នកសិល្បៈជាច្រើនទៀត បានបង្ហាញអាម្មរណ៍ដ៏សោកសៅ និងនឹកនូវអនុស្សាវរីយ៍ជាច្រើនជាមួយតារារ៉េបរូបនេះ ជាពិសេសការបាត់បង់នូវធនធានមួយរូបដ៏ពូកែ និងមានទេពកោសល្យ។ សូមបញ្ចាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែមករា
January 6, 2025 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញឃាត់ខ្លួនអ្នកបើករថយន្ត LEXUS RX330 នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី។ យោងតាមការបញ្ចាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០១ និង ៣០នាទី បានកើតឡើងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF
January 6, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យោងសេចក្តីរាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល អំពីការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្ត នៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ, ព្រមទាំងឈានដល់ការ ឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប៖ ២រូបបញ្ជូនទៅអង្គភាព ប្រឆាំងអំពើពុករលួយ និង១រូបទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី
January 6, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា សំណេរអង្គរលើកទី២ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធនៃអក្សរសាស្ត្រខ្មែរព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុត នឹងប្រារព្ធឡើងនៅប្រាសាទអង្គរវត្ត នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខ។ លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គរ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ ថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ព្រោះខ្មែរមានភាសា និងអក្សរសាស្ត្រយូរលង់ណាស់មកហើយ។ ដោយសារតែខ្មែរមានអក្សរបានចារិកទុកនៅតាមប្រាសាទនានាផង។
January 6, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៧°C
January 6, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) សម្រេចបាន ២៨,៧៦% គិតត្រឹមដំណាច់ខែធ្នូ ២០២៤។ ដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ ៧ (រង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម) បានចុះត្រួតពិនិត្យវឌ្ឍនភាព ការងារគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម)
January 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។ តាមរយៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ចាក់ថា នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន ០២រូប រួមមាន៖ ទី១-ឈ្មោះ អ.ណ.រ ភេទប្រុស ជនជាតិខ្មែរ
January 4, 2025 - សិល្បៈ
តាមរយៈគណនីផ្ទាល់ខ្លួនរបស់ ឧកញ៉ា ខេមរៈសិរីមន្ត នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឧកញ៉ា ខេមរៈសិរីមន្ត ផ្ដល់ថវិកាចំនួន ១០០០ ដុល្លារ ជូន អ្នកផលិតវីដេអូដែលគ្រប់គ្នាស្គាល់ថា «Yuro Mong» ឬ «Yuro» ដែលតែងតែផ្ដល់សំណើចដល់អ្នកតាមដានវីដេអូរបស់លោករហូតមក។ ចំពោះ លោក ឧកញ៉ា ខេមរៈសិរីមន្ត បានបង្ហោះសារនៅលើគណនីផ្ទាល់ខ្លួនថា៖ «បងសូមជូនប្អូនប្រុស 1000$ (មួយពាន់ដុល្លារ) ដើម្បីសម្រួលថ្លៃព្យាបាលជំងឺរបស់ប្អូន ជូនពរប្អូនឆាប់ជាសះស្បើយ។ បើមានបងប្អូនណាស្គាល់លេខទូរស័ព្ទគាត់ ឬក៏ប្អូនបានឃើញផ្ទាល់ទាក់ទងមកបងផងដោយក្តីស្រលាញ់»។
January 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹង កាលពីថ្ងៃទី ២ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ថា ក្មេងទំនើងចំនួន ០៤នាក់ ឈ្មោះក្រុម CK ហៅកាត់ (កាហ្វេកុង) ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនាត្រូវបានក្របួចចាំជាប់មួយសំបុកហើយ។ ដោយ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការ រវាង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្នាក់ដឹកនាំទាំងពីរអង្គភាពបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ក្មេងទំនើងចំនួន០៤នាក់ រហ័សនាមក្រុម CK (កាហ្វេកុង) ពាក់ព័ន្ធករណីហិង្សាចេតនា (បង្កឡើងដោយក្មេងទំនើង) កាលពីយប់ថ្ងៃទី ១៤ ខែតុលា
January 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជំនាញផ្នែកច្បាប់ និងគោលនយោបាយ ចំនួន ៥ រូប ដើម្បីបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជម្រាបជូន សាធារណជនទាំងអស់ ជ្រាបថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥រូប មកបម្រើការងារពេញម៉ោងក្នុងមុខតំណែងជំនាញផ្នែកច្បាប់និង គោលនយោបាយ នៅទីស្តី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ បេក្ខជនត្រូវបំពេញលក្ខខណ្ឌនិងមានគុណវឌ្ឍ ដូចខាងក្រោម៖ ១. លក្ខខណ្ឌ និងគុណវុឌ្ឍ -មានបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ឬគោលនយោបាយសាធារណៈ ឬសេដ្ឋកិច្ចឌីជីថល
January 4, 2025









