soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ដល់វិស័យអប់រំ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររកស៊ី ក្នុងខេត្តចាន់ថៈបុរីនៃព្រះរាជាណាចក្រថៃ ជាប់ព្រំដែនភូមិសាស្ត្រខេត្តប៉ៃលិន, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានឧបត្ថម្ភ និងរៀបចំរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ចំនួន

    January 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ឃាត់ខ្លួន និងធ្វើការអប់រំ សិស្សពីរក្រុមដែលបង្កជម្លោះក្នុងសាលា។ តាមរយៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមថា នៅវេលាម៉ោង ១០:៣០នាទីព្រឹក កម្លាំងបុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះបង្ក្រាបបានករណីក្មេង បង្កភាពអនាធិបតេយ្យក្នុងថ្នាក់រៀន (បង្កជម្លោះក្នុងសាលា) ០១លើក នៅចំណុចសាលាអនុវិទ្យាល័យម្រះព្រៅ ស្ថិតនៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយសមត្ថកិច្ចបានឃាត់ខ្លួន និងធ្វើការអប់រំនាំសិស្សសាលាចំនួន ០៥នាក់។

    January 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅភ្នំពេញទើបបានបញ្ចប់ ដោយបានបង្កើតស្នាមញញឹរាប់មិនអស់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងសកលលោក ដែលរៀបចំជាលើកដំបូងនេះ ត្រូវបានផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ហើយបង្កើតបានអនុស្សាវរីយ៍ជាច្រើនមិនអាចបំភ្លេចបាន។ ថ្វីបើរហូតមកដល់ពេលនេះ នៅមិនទាន់មានតួលេខផ្លូវការបង្ហាញអំពីបរិមាណប្រជាពលរដ្ឋអញ្ជើញមកចូលរួម នៅយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ ប៉ុន្តែយើងអាចនិយាយថា មហាជនបានចូលរួមយ៉ាងច្រើនកុះករ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»

    January 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រជាពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់ភ្នំពេញ-ព្រះសីហនុ ហើយស្ថាននៅភាពនៃការធ្វើដំណើរទាំងនៅច្រកចូល និងច្រកចេញ មិនមានការកកស្ទះខ្លាំងទេ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៥ នេះ។ យោងតាមទិន្នន័យបានបញ្ជាក់ថា ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន ២១.៥៦៦គ្រឿង ខណៈនៅច្រកចេញមានចំនួន ២១.៥៨៧គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣ករណី (គ្មានអ្នកស្លាប់

    January 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់អ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើស។ ការលើកឡើងរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដោយសារការចរាចរផ្លាកលេខយានយន្តក្លែងក្លាយ នៅតែបន្តកើតមានឡើងនៅតាមបណ្តោយដងផ្លូវសាធារណនានា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញអធិបតីពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ

    January 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់

    January 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ:។ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ

    January 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការបង្ហោះរបស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថាការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣រូប ស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ តាមការបញ្ចាក់របស់ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ក្រោយឃើញបណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល ២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពី ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣រូប។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ជម្រាបជូនថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ

    January 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវ ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រី អាចមកទិញត្រី ក្នុងភូមិសាស្រ្តនៃខេត្តកណ្តាលបាន ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជូនដំណឹង បន្ថែមដល់សាធារណជនឱ្យបានជ្រាបថា

    January 2, 2025
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ធនាគារជាតិ ជូនដំណឹង ស្ដីពី ការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ។ ធនាគារជាតិនៃកម្ពុជាមានកិត្តិយស សូមជម្រាបជូនគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ឱ្យបានជ្រាបថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើ៖ ១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ

    January 2, 2025