soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា សមិទ្ធផលផលិតដោយស្នាដៃកូនខ្មែរចំនួន ២ ដែលបានចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជីវិតមនុស្ស បានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវយ៉ាងខ្លាំង នៅពេលដាក់បង្ហាញនៅក្នុងស្តង់ពិព័រណ៍ របស់កងទ័ពជើងគោក ក្នុងឱកាសប្រារព្ធទិវា «អបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ – ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤» ដោយ ប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១

    December 31, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

    December 31, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធរណៈ នៅរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ដីពី ការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់និស្សិតនគរបាល និងសិស្សនគរបាល។ សូមអានខ្លឹមសារលម្អិតនៅខាងក្រោមនេះ៖ ប្រភព៖ ឯកសារមន្ត្រីសាធរណៈ

    December 30, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ បានឱ្យដឹងថា ទីស្ដីការក្រសួង៖ នាថ្ងៃសុក្រ ទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទូទាំងប្រទេស

    December 30, 2024
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នឹងមានការប្រគំតន្ត្រី ការតាំងពិព័រណ៍ អុជកាំជ្រួច និងបង្ហោះគោម ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឈានចូលឆ្នាំ ២០២៥។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មេត្តាជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយនិងវិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី អមដោយ ការតាំងពិព័រណ៍ផលិតផលនានា ព្រមទាំងមានការអុជកាំជ្រួច និងបង្ហោះគោម នៅតាមគោលដៅមួយចំនួន ដើម្បី

    December 30, 2024
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ អំពាវនាវដល់ ស្ថានប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជួយសន្សំសំចៃទឹកក្នុងកម្រិតខ្ពស់ចំពោះការប្រើប្រាស់ទឹក សម្រាប់ ៣ខែដំបូងនៃដើមឆ្នាំ ២០២៥ ខាងមុខនេះ។ ក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់នៅ ៣ខែដំបូងនៃដើមឆ្នាំ ២០២៥ ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយ ពីប្រភពទឹក។ ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា

    December 30, 2024
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាមចំនួន ២៥នាក់ ចេញពីប្រទេសកម្ពុជា ករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់។ តាមរយៈការចញ្ចាក់របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ថែមថា នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ

    December 30, 2024
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥ បាតុភូត «ឡានីណា» នឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូត «អែនសូអព្យាក្រឹត»។ បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុទៅលើបាតុភូតសកល ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ ២០២៥ យោងតាមការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង តំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែឧសភា

    December 30, 2024
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាល បានចាប់ខ្លួនជនជាតិវៀតណាម ១២នាក់ លើករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត។ តាមរយៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចាក់បន្ថែមថា កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន

    December 30, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា

    December 30, 2024