- soknita
- ព័ត៌មានជាតិ
(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវការជ្រើសរើសមន្ត្រីកិច្ចសន្យា ចំនួន ១០ នាក់ ដែលទទួលបានប្រាក់ ឧបត្ថម្ភ និង ហ្វឹកហាត់ជំនាញជានគរបាល។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសមន្ត្រីកិច្ចសន្យាមានដូចខាងក្រោមនេះ៖ -លក្ខខណ្ឌទី ១៖ ត្រូវតែមានសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ -លក្ខខណ្ឌទី ២ ៖ ចំពោះបុរសត្រូវតែមានកម្ពស់ចាប់ពី ១៨០ ឡើង នារីកម្ពស់ចាប់ពី ១៧០ឡើង និងមានអាយុក្រោម
January 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ បានបញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង នៅចុងឆ្នាំ ២០២៤ កន្លងទៅ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយគោរពទៅតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ក៏មានហេតុការណ៍ដែលបង្កដោយក្រុមក្មេងទំនើងកើតឡើងដែរ
January 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់របស់អង្គការ USAID មរតកបៃតង បាននាំយកព័ត៌មានដ៏សែករីករាយមកចែករំលែកជាមួយអ្នកទាំងអស់គ្នា ដោយនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារបានធ្វើការតាមដាន និងប្រទះឃើញសត្វក្រៀលចំនួន២២ក្បាលក្នុងនោះមានកូនទើបនឹងធំចំនួន៨ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងទីតាំងផ្សេងៗគ្នាចំនួន ៧កន្លែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ចំនួននេះ គឺមានលើសពីពេលណាៗទាំងអស់ដែលក្រុមការងារបានប្រទះឃើញនៅក្នុងដែនជម្រកនិងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែចំនួន ១៦ក្បាលប៉ុណ្ណោះ។ ការកើនឡើងនូវវត្តមានរបស់សត្វក្រៀលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់យើង និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សរបស់យើងបន្តនៅក្នុងឆ្នាំ ២០២៥ ដែលពោរពេញទៅដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត។ សត្វក្រៀលទាំង២២ក្បាល
January 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២ ខែមរាក ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C
January 2, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ «Seabourn Encore» របស់សញ្ជាតិ ប៉ាហាម៉ាស ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមការបញ្ចាក់របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ថែមថា នៅវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ «Seabourn Encore» សញ្ជាតិរបស់ ប៉ាហាម៉ាស ដែលមានប្រវែងបណ្តោយ ២១០៥ម៉ែត្រ ប្រវែងទទឹង ២៨ម៉ែត្រ
December 31, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមគណនីរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែ នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា បានចេញអនុក្រឹត្យ ស្តីពី ការកែប្រែនិងការដំឡើងបច្ច័យនិច្ចភត្តប្រចាំខែជូនគ្រូពុទ្ធិកសិក្សា និងមន្ត្រីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តទៅ។ ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia
December 31, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមគណនីរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែ នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែ ចេញអនុក្រឹត្យ ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភខាងលើ ត្រូវអនុវត្តឱ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ និងពិធីបុណ្យភ្ជុំបិណ្ឌ ២០២៥ ដោយត្រូវគោរ គោលការណ៍ ដូចខាងក្រោម៖ ១- ការបើកផ្តល់ប្រាក់ឧបត្ថម្ភដូចមានចែងក្នុងមាត្រា១ខាងលើ ត្រូវអនុវត្តតាមគណនីបៀវត្សរបស់ សាមីជន ឬគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន។ ២-
December 31, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមគណនីរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា។ តាមរយៈអនុក្រឹត្យពី ស្ដីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា ដែលនឹងដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យាពី ៧៧ម៉ឺនរៀលដល់ ៧៩ម៉ឺនរៀល ដែលអនុវត្តពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តទៅ៕ ប្រភព៖ Samdech Thipadei
December 31, 2024 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើងដល់សាធារណៈជន ករណីកាប់គ្នានៅស្រុកបាទីកាលពីពេលថ្មីៗនេះ និងឃាត់ខ្លួនចំនួន ៨នាក់ក្នុងចំណោមបក្ខពួក ១៣នាក់។ តាមរយៈស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានឱ្យដឹងថា ក្មេងទំនើងចំនួន ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ១៣នាក់ ក្នុងករណីកធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់ បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់ កាលពីវេលាម៉ោង ២ៈ៥៦នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចផ្លូវជាតិលេខ៣
December 31, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយយៈសេចក្ដីជូនដំណឹងរបស់ សាទរកម្ពុជា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំ ២០២៤ អបអរសាទរកម្ពុជាគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រារព្ធឡើងចាប់ពីម៉ោង ៣:០០នាទីរសៀល នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសកល ២០២៥។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជា ការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន
December 31, 2024









