soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានមានឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣,៥ ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា

    January 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅសាលប្រជុំរដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គរបូរីថ្មី កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដោយតែងតាំងលោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរីថ្មី ជំនួសលោកវរសេនីយ៍ឯក ម៉ៅ ញឹម ត្រូវបានចូលនិវត្តន៍ និងដោយមានអញ្ជើញចូលរួមជាអធិបតីពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ រួមនឹងថ្នាក់ដឹកនាំរដ្ឋបាលស្រុកអង្គរបូរី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងស្រុកអង្គរបូរី។ ក្នុងពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា

    January 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីជូនដំណឹងពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៥ ចំនួន ០៩នាក់។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសមានដូចខាងក្រោមនេះ៖ ក. លក្ខខណ្ឌនៃការជ្រើសរើស . បេក្ខជនទាំងពីរភេទអាចមកដាក់ពាក្យស្នើសុំការជ្រើសរើសឱ្យចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ -បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុយ៉ាងតិច ១៨ ឆ្នាំ -ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ ដូចមានកំណត់ខាងលើ -បេក្ខជនត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស (ស្លាប់ សរសេរ អាន និងនិយាយ)

    January 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃមុននឹងដាច់ឆ្នាំ ២០២៤ គឺនាថ្ងៃទី ៣០ និងថ្ងៃទី ៣១ ខែធ្នូ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេសបានបន្តផ្ដល់សេវាអត្តសញ្ញាណកម្មប្រមាណ៣ពាន់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមសេវាបានផ្ដល់ជូននោះ សេវាអត្តសញ្ញាណប័ណ្ណមាន៨៩១សន្លឹក លិខិតឆ្លងដែនមាន១១២៨ក្បាល លិខិតធ្វើដំណើរមាន១៨១ក្បាល សៀវភៅស្នាក់នៅមាន៤៤២ក្បាល និងសៀវភៅគ្រួសារមាន៤៤៥ក្បាល។ ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច

    January 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគណនីផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គិតត្រឹមតំណាច់ឆ្នាំ ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៦% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ។ ដោយតាមការបញ្ចាក់ពី ឯកឧត្តម ផន រឹម បន្ថែមថា គិតត្រឹមតំណាច់ឆ្នាំ ២០២៤ នេះ

    January 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា វត្តវិហារសសរ១០០ ជារមណីយដ្ឋាន សំបូរទៅដោយសម្បត្ដិវប្បធម៌ប្រវត្តិសាស្ត្រ ដែលបន្សល់ទុកជាស្នាដៃមរតកវប្បធម៌ដ៏មានតម្លៃ របស់ បុព្វបុរសខ្មែរ និងជាទីសក្ការៈបូជា បន់ស្រន់សុំសេចក្តីសុខ របស់បងប្អូនប្រជាពលរដ្ឋ។ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា វត្តវិហារសសរ១០០ ជាវត្តចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងតាំងពីសតវត្សរ៍ ទី១៦ ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា។ លោក ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានបន្តថា

    January 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទីស្នាក់ការ ផ្ដល់លិខិតឆ្លងដែន(Passport) ក្នុងខេត្តសៀមរាប នឹងផ្ដល់ជូនប្រជាពលរដ្ឋហើយ ដោយនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ ស្អែកនេះ ។ ចំពោះទីតាំងស្ថិតនៅក្នុងផ្សារទំនើប The Heritage Walk ក្រុងសៀមរាប ដោយប្រជាពលរដ្ឋអាចមកទទួលសេវា ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ តទៅ។ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    January 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា មានឥទ្ធិពលខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥៖ ១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប

    January 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងដល់គ្រប់អាជីវកម្មទាំងអស់ ត្រូវមកសុំច្បាប់អាជីវកម្មនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផុតកំណត់ត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់ សាធារណៈជនឲ្យបានជ្រាបថា៖ រាល់ការប្រកបអាជីវកម្ម អភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មបញ្ចាំនិងប្រាតិភោគដោយ អនុប្បទាន ត្រូវមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កន្លងមក រដ្ឋបាលខេត្ត បានពិនិត្យឃើញថា ក្នុងភូមិសាស្ត្រខេត្តកណ្តាល មានអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំមួយចំនួន

    January 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនគរបាលខេត្តព្រះសីហនុ បង្រ្កាបក្រុមក្មេងទំនើងប្រើពូ-ថៅ និងដែកបន្ទះវាយកាប់ទៅលើជនរងគ្រោះម្នាក់ នៅចំណុចរង្វង់មូលព្រះថោង។ តាមការបញ្ចាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ថែមថា នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០៣:២៦នាទីទៀបភ្លឺ នៅចំណុចរង្វង់មូលព្រះថោង ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីក្មេងទំនើង ១ក្រុម មានគ្នា ០៩នាក់ ជិះម៉ូតូ១គ្រឿង

    January 3, 2025