soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៧°C

    January 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខណ្ឌជ្រោយចង្វារ ស្រាយបំភ្លឺ និងបញ្ជាក់ ក្រោយមានករណីសន្ដិសុខម្នាក់ប៉ះសម្ដីជាមួយអ្នកលក់ចង្រិតនៅរង្វង់មូលមច្ឆា ដោយភាគីទាំងសងខាងសម្រេចសម្រួលបញ្ចាប់បញ្ហា ចំពោះខាងសន្តិសុខក៏បានថតវីដេអូបកស្រាយ និងសុំទោសផងដែរ។ ដោយ កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សុខ លីន បានធ្វើការបង្ហោះវីដេអូ (Post Video) រយៈពេល ១នាទី និង៤១វិនាទី នៅលើបណ្តាញ

    January 8, 2025
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា តួលេខនៃការពិគ្រោះ និងព្យាបាលអ្នកជំងឺទាំងកុមារ និងស្ដ្រីមានផ្ទៃពោះ នៅមន្ទីរពេទ្យគន្ធបុប្ផា និងជ័យវរ្ម័នទី៧ មានរហូតដល់ ១.២ លានករណី ក្នុងរយៈពេល ១២ខែពេញ នៃឆ្នាំ ២០២៤ នេះបើយោងតាមគណនី (Dr. Beat Richner) ។ តាមការបញ្ចាក់បានរបស់ (Dr. Beat Richner) បានឱ្យដឹងថា តួលេខសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងរយៈពេល ១២ខែ នាឆ្នាំ២០២៤

    January 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ត្រីអាជ្ញាធរជាតិអប្សរា មន្ត្រីរៀបចំព្រឹត្តិការណ៍សំណេរអង្គរ បានបង្ហាញអំពីគន្លឹះនៅក្នុងការចូលរួមសរសេរប្រឡងក្នុងព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរបេក្ខជនដែលនឹងត្រៀមប្រឡង នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។ លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ» លើកទី២ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថា ការសរសេរក្នុងន័យជាទូលំទូលាយ មិនមែនសំដៅតែសរសេរទៅលើតែអង្គរទេ ប៉ុន្តែជាការសរសេរបែបលក្ខណៈទូលំទូលាយ

    January 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្រសួងព័ត៌មានបានសហការជាមួយសកលវិទ្យាល័យភ្នំពេញអន្តរជាតិបង្កើតមហាវិទ្យាល័យថ្មីមួយគឺ «មហាហាវិទ្យាល័យ សារព័ត៌មាន និងសោតទស្សន៍» ដែលនឹងបើកឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ចូលរៀននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ យោងតាមប្រភពពីសកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានបង្ហាញថា «មហាវិទ្យាល័យ សារព័ត៌មាន និងសោតទស្សន៍» មានបង្រៀនជំនាញដូចជា សារព័ត៌មាន (Multimedia Journalism ), គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ (Media Management), ប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media) និង

    January 8, 2025
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា (ពេទ្យគៀនឃ្លាំង) ជូនដំណឹង ពី ការពិនិត្យព្យាបាល និងវះកាត់លើជំងឺ ត្រចៀក បំពងក និងច្រមុះ ជូនអ្នកជំងឺគ្រប់វ័យ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ ២០២៥ ខាងមុខនេះ។ ដោយតាមរយៈបញ្ចាក់របស់ មជ្ឈមណ្ឌលវះកាត់កុមារ ថា យើងខ្ញុំនឹងមានក្រុមគ្រូពេទ្យបារាំងជំនាញជំងឺត្រចៀក បំពងក ច្រមុះ មកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់គ្រប់វ័យ ដូចជា

    January 8, 2025
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាន់រីសត ដើម្បីតវ៉ាឱ្យមានពេលឈប់សម្រាកគ្រប់គ្រាន់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន ឱ្យបានដឹងថា៖

    January 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមក្មេងទំនើងត្រូវបានបង្ក្រាបក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី ០៣ រហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ ដោយមានការហការរវាង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន ៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ១៣ករណីផ្សេងគ្នា។ តាមការបញ្ចាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា ដោយបានការអនុញ្ញាតពីឯកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៧

    January 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។

    January 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ បានចេញសេចក្ដី ជូនដំណឹង ស្តីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទៅសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្ត ការសិក្សាថ្នាក់ជំនាញឯកទេស

    January 7, 2025