soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ គណៈកម្មាធិការវិនិយោគកម្ពុជានៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ​កិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បី​ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង ក្រោម​អធិបតីភាព​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពី​សំណាក់​តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាល​រាជធានី ខេត្តពាក់ព័ន្ធ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គម្រោងវិនិយោគទាំង១៧នេះ មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារ​អាម៉េរិក, អាចបង្កើតការងារ​បានចំនួនប្រមាណ ៩ពាន់កន្លែង។ គម្រោងវិនិយោគទាំង១៧ មានមុខសញ្ញា​វិនិយោគក្នុងវិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើត​រោងចក្រ​កែ​ច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើត​រោងចក្រកែច្នៃលោហធាតុ,

    January 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីទិន្នន័យឌីជីថល និងរបៀបរបបការងារតាមបែបឌីជីថលនេះ ជូនទៅដល់សាធារណៈជន រួមមានទាំងបងប្អូនប្រជាពលរដ្ឋទូទៅ ស្ថាប័នពាក់ព័ន្ធ និងដៃគូហិរញ្ញវត្ថុ

    January 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C

    January 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ថានទូតបារាំងប្រចំាកម្ពុជា និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជាបានប្រកាសដាក់​ដំណើរ​ការជាផ្លូវការនូវគម្រោងថ្មីមួយដែលមាន​ឈ្មោះថា «ចតុ» ដើម្បីជួយ​គាំទ្រដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែលមាន​ទេពកោសល្យ​នៅក្នុង​​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ នេះ​បើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ស្ថានទូតបារាំងប្រចាំ​កម្ពុជា​នៅថ្ងៃពុធទី ១៥ ខែមករា ឆ្នាំ ២០២៥ ​នេះ។ គម្រោង​នេះទទួលហិរញ្ញវត្ថុពីមូលនិធិ Equipe France Création នៃក្រសួង​អឺរ៉ុប និងការបរទេសបារាំង ហើយត្រូវ​អនុវត្តក្នុងភាព​ជាដៃគូជាមួយ​តួអង្គ​សំខាន់ៗនៃវិស័យវប្បធម៌កម្ពុជា រួមមាន៖ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា, ផលិតកម្ម Anti-Archive, ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ។

    January 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ១៥ ខែមករា នេះ ក្រុមហ៊ុននេះបានយកឡានទៅដល់ស្រែរបស់កសិករដើម្បីប្រមូលទិញស្រូវ OM ពីកសិករក្នុងរង្វង់តម្លៃ៨៨០រៀលក្នុង ១គីឡូក្រាមអាស្រ័យលើទីតាំង ខណៈកសិករទុកស្រូវទុំហើយសើមនៅក្នុងស្រែយូរប្រឈមនឹងការខូចគុណភាព ដូចជាដុះ និងគ្រាប់អង្ករឡើងពណ៌លឿងជាដើម ។ លោកស្រីបានអោយដឹងថា ការប្រមូលទិញស្រូវដល់ទីតាំងស្រែនេះ ធ្វើឡើងទៅតាមទុន សមត្ថភាពឡសំងួត និងឃ្លាំង

    January 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ពិន័យទៅកីឡាករដែលប្រកួតមានរយៈពេលសម្រាកតិចជាងពីរសប្តាហ៍មានកីឡាករចំនួន ១៥ នាក់។ ករណីកីឡាករដែលមានឈ្មោះទាំង ១៥នាក់ បានប្រព្រឹត្តខុស ដោយចាប់គូប្រកួតមានរយៈពេលសម្រាកតិចជាងពីរសប្តាហ៍ ជាលើកទី២ ត្រូវដាក់ពិន័យមិនអនុញ្ញាតឱ្យចាប់គូចូលរួមប្រកួតរយៈពេល ៦សប្តាហ៍។ ប្រភព៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

    January 15, 2025
  • ព័ត៌មានជាតិ

    ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីកើតឡើង លើបណ្តោយផ្លូវ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬហៅថា ផ្លូវ៦០ ម៉ែត្រ ដោយនៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងមន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌមានជ័យ បានរៀបចំពិធី ប្រោះព្រំ ដើម្បីសុំសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរតាមបណ្តោយផ្លូវ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន (៦០ម៉ែត្រ)។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១២

    January 15, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា នគរបាលក្រុងស្វាយរៀង ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ០៤នាក់ ដែលបានបង្កហិង្សាដោយចេតនា នៅចំណុចមាត់ទន្លេវ៉ៃគោក្រុងស្វាយរៀង។ តាមការបញ្ជាក់បន្ថែមរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ នៅវេលាម៉ោង ២០:១៥នាទី នៅចំណុចមាត់ទន្លេវ៉ៃគោក្រុងស្វាយរៀង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានក្មេងទំនើង ០១ក្រុម មានគ្នាចំនួន ០៤នាក់ (ប្រុស) បាននាំគ្នាព្រួតវាយលើយុវជនប្រុសម្នាក់

    January 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់ ៤ ខ្សែបានកែប្រែមុខមាត់ខេត្តក្រចេះ និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ មានផ្លូវ មានស្ពាន មានសង្ឃឹម និងពោរពេញដោយការអភិវឌ្ឍ។ សូមបញ្ជាក់ជូនថា ត្រឹមខែមករា ឆ្នាំ ២០២៥ នេះ,

    January 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C

    January 15, 2025