soknita
  • ព័ត៌មានជាតិ

    យោងាតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ ពីតម្លៃសាំងនៅតាមស្ថានីយប្រេងឥន្ធនៈ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥៕ – ប្រេងសាំងធម្មតា = ៤ ០៥០ រៀល/លីត្រ (ឡើងថ្លៃ៥០៛) – ប្រេងម៉ាស៊ូត = ៤ ០៥០ រៀល/លីត្រ (ឡើងថ្លៃ១៥០៛) ប្រភព៖ ក្រសួងពាណិជ្ជកម្ម

    January 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៃអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមរយៈការកំណត់បាញ់ល្បឿនចំពោះមធ្យោបាយធ្វើចរាចរណ៍ និងពិនិត្យជាតិអាល់កុលលើអ្នកបើក នៅលើកំណាត់ផ្លូវ ៦០ម៉ែត្រ។ ដោយសារមួយរយៈពេលចុងក្រោយនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដែលស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ សុទ្ធតែមានសភាពធ្ងន់ធ្ងរ និងបណ្ដាលឲ្យមនុស្សស្លាប់ច្រើននាក់។ ចំពោះបញ្ហាដែលកើតមានឡើង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង

    January 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ដែលបើករថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ ដោយសារបានទារលុយ ២០០ដុល្លារ ថ្លៃដឹកសពជនរងគ្រោះដែលជួបរគ្រោះថ្នាក់ចរាចរណ៍។ ចំពោះមន្ត្រីជាប់កិច្ចសន្យាចំនួន ២រូប នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ឈប់ពីការងារ ព្រោះបើករថយន្តសង្គ្រោះបន្ទាន់ ហើយទារប្រាក់ចំនួន ២០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះថ្លៃដឹកសពទៅផ្ទះ។ ជាមួយគ្នានេះ មន្ត្រីជាប់កិច្ចសន្យាទាំងពីររូបមានឈ្មោះ លោក វៃ វ៉ាន់ និង លោក យ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ។ គួរបញ្ជាក់ផងដែរថា

    January 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជា បានប្រទះ​ឃើញកូនក្រពើភ្នំ៣ក្បាល នៅទន្លេស្រែពក ក្នុងអំឡុងពេលនៃដំណើរ​ចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក និងនៅតាមដងទន្លេនេះ ។ អង្គការ WWF-កម្ពុជាបានប្រកាសឱ្យដឹងនៅរាត្រីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥​ លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា ជាមួយរូបភាពក្រុមការងារយើង បាន ប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាល ដែលនេះជាការរកឃើញដ៏កម្រនៃ​ប្រភេទសត្វ​ល្មូនដែលជិតផុតពូជ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់ យើងប៉ាន់ស្មានថា ក្រពើទាំងនេះមានអាយុពី ៥ ទៅ ៦

    January 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រណាត់សូត្រ និងក្រមា ដែលជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ខ្មែរតាំងពីសម័យបុរាណកាលមក ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរ​ជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ផ្សព្វ​ផ្សាយការទូតសេដ្ឋកិច្ច និងវប្បធម៌ ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសមាគម Padouma នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះរួមមានបណ្តាអង្គទូតពីប្រទេសជាសមាជិកអាស៊ាន ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ចៅសង្កាត់រងប៉ារីសទី៧ តំណាងធនាគារ BRED តំណាងវេទិកាធុរកិច្ចបារាំង ឥស្សរជនល្បីៗក្នុងពិភពសារព័ត៌មាន និងច្នៃម៉ូដ

    January 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ គម្រោងស្ថាបនាផ្លូវជាតិលេខ១០មានប្រវែងសរុប១៩៨,៥១៨ គីឡូម៉ែត្រ​(PK000+000 – PK198+518) ចាប់ពីផ្លូវជាតិ​លេខ៥៧-៧ ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700​ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ត​កោះកុង​គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ការអនុវត្តគម្រោងសម្រេច​បាន​លទ្ធផលជារួម ៩៦,១៦ភាគរយហើយ។ លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី

    January 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាប ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរី។ តាមរយៈ មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ក្រុមជំនុំមេភូឌីស្វកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី បានចុះធ្វើការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។ លោក លន់ សូភី ប្រធានក្រុមជំនុំមេភូឌីស្ទកម្ពុជា និងជាអ្នកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានឱ្យដឹងថា ដោយមើលពីសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ

    January 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាម។ ដោយក្នុងកិច្ចប្រជុំមួយនេះ បានដាក់ចេញនូវគោលការណ៍ឱ្យក្រុមជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ សហការចុះផ្សព្វផ្សាយអប់រំដល់កន្លែងលក់ផាវ និងកាំជ្រួច ជាពិសេសមិនអនុញ្ញាតឱ្យលក់ផាវ និងកាំជ្រួចនោះទេ។ ក្នុងករណីរកឃើញមានការដឹកជញ្ជូនផាវកាំជ្រួចត្រូវចាប់ឃាត់ទុក ឬណែនាំមិនអនុញ្ញាតឱ្យមានការដុតផាវ ដុតកាំជ្រួច ដែលមានហានីភ័យបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយឡើយ។

    January 20, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់សមាគមន៍ប្រជាជនសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មីក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីរយៈពេល៨ថ្ងៃគឺ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែកម្ភៈ ឆ្នាំ ២០២៥ ។ សូមជម្រាបថាក្បួនដង្ហែរ «ឈីងហ្គេ» គឺជាក្បួនដង្ហែរធំមួយលំដាប់អន្តរជាតិ ដែលបើកឱកាស ឱ្យបណ្ដាប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍ និងបង្ហាញពីមរតកវប្បធម៌ ផ្សារភ្ជាប់បេ តិកភណ្ឌ វប្បធម៌តំណាងប្រទេសនីមួយៗ

    January 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ មន្ទីរពេទ្យ ហ្លួងម៉ែ បានឱ្យដឹងថាខាង មន្ទីរពេទ្យ ហ្លួងម៉ែ នឹងផ្ដល់ការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន (HPV) ដល់កុមារីអាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃ។ តាមការបញ្ជាក់របស់ មន្ទីរពេទ្យ ហ្លួងម៉ែ បន្ថែមថា បងប្អូនដែលមានកូនស្រីៗ អាយុចាប់៩ឆ្នាំ អាចនាំគាត់ទៅចាក់វ៉ាកសាំងការពារមហារីកមាត់ស្បួន (HPV)ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ បញ្ជាក់ចំនួនមានកំណត់។ ចំពោះព័ត៌មានលម្អិតអាចទៅកាន់មន្ទីរពេទ្យដោយផ្ទាល់ ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៥ព្រឹក ដល់ ៥ល្ងាច ដោយមានទីតាំងស្ថិតនៅលើ

    January 20, 2025