soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជា បានជូនដំណឹងពី ការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បម្រើការងារក្នុងនិយ័តករធានារ៉ាប់រងកម្ពុជា។   ចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជាស្ថាប័នឯករាជ្យក្នុង ការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា។ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការបំពេញ តួនាទី ព្រមទាំងឆ្លើយតបនឹងកំណើននៃទីផ្សារធានារ៉ាប់រង និយ័តករធានារ៉ាប់រងកម្ពុជាមានតម្រូវការជ្រើសរើស មន្ត្រីលក្ខន្តិកៈចំនួន ២០រូប ដើម្បីបម្រើការងារនៅនាយកដ្ឋានតាមលក្ខខណ្ឌដូចខាងក្រោម៖ ១. នាយកដ្ឋានកិច្ចការទូទៅ (៣រូប) ជំនាញគណនេយ្យ (១រូប) * លក្ខខណ្ឌជ្រើសរើស -ត្រូវមានសញ្ជាតិខ្មែរ

    January 31, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃតី ៣០ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ស្តីពីការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ដំណាក់កាលទី២ ឆ្នាំ ២០២៥-២០២៨ ដែលរៀបចំធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌី

    January 31, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពី ការពង្វាងចរាចរក្នុងឱកាសដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅតាម បណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង)។ ដោយនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ

    January 30, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង )៖ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាមសរុបចំនួន ៨២នាក់ (ស្រី២៤នាក់) ត្រូបបានបណ្តេញចេញពីកម្ពុជាតាមច្រកព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានលើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់។ ដោយតាមការឱ្យដឹងរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមអនុសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៨២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា

    January 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ សមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (បទល្មើសចេញសែកស្អុយ)។ តាមការចញ្ជាក់បន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ នៅចំណុចផ្លូវលេខ៦១ កែង៩២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក វុិត មឃៈ

    January 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥៥ នេះ បានឱ្យដឹង មន្រ្តីសាធារណៈ ចូលនិវត្តន៍ នៅតែអាចបន្តប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.សបានជាធម្មតា។ តាមការបញ្ជាក់ បានឱ្យដឹងបន្ថែមថា ប្រសិនបើសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ចូលនិវត្តន៍ នោះប័ណ្ណសមាជិក ប.ស.ស. នៅតែអាចបន្តប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. បានជាធម្មតា។ ដោយរាល់ពេលទៅទទួលសេវា គ្រាន់តែភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ – ប័ណ្ណសមាជិក ប.ស.ស. – អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរច្បាប់ដើម

    January 30, 2025
  • ព័ត៌មានជាតិ

    តាមរយៈវីដេអូរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្ហោះនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាពេលឥឡូវអ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ដោយឡែក ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះរបស់អ្នក មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស. ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។ ចំពោះព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខ ១២៨៦ ឬ១២៩៧៕ ប្រភព៖ ក្រសួងការងារ

    January 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានការឆបោកបន្លំ ក្រោមឈ្មោះជាក្រុមហ៊ុន «សេវាកម្មស្រ្តីមេផ្ទះ» បានបង្ហោះផ្សព្វផ្សាយអំពីសេវាកម្ម «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។ នៅពេលដែលយើងទាក់ទងទៅ តាមរយៈ Messenger ពេលនោះ គេតម្រូវឱ្យយើងចុចតំណភ្ជាប់ https://t.me/Easymaidservice ជនអនាមិកបានណែនាំ ឱ្យធ្វើការទាក់ទងគ្នាតាមតេឡេក្រាមវិញ។ ក្រោយពីបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃហើយ ជនអនាមិកនោះ ក៏បានឱ្យយើងធ្វើកិច្ចសន្យា ការងារ ក្នុងតំលៃណាមួយ បន្ទាប់មក ជនអនាមិកនោះ ក៏បានផ្ញើ QR

    January 30, 2025
  • ព័ត៌មានជាតិ

    កាលពីថ្ងៃតី ២៩ ខែមករា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ក្រុមក្មេងទំនើងដែលបានប្រើហិង្សាទៅវិញទៅមកចំនួន ១១ នាក់នៅរង្វង់មូលទុរេន កាលពីថ្ងៃទី ២៥ ខែមរា ឆ្នាំ ២០២៥ កន្លងទៅ ត្រូវបានតុលាការចេញដីការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។ លើសពីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានដាស់តឿនយុវជនផ្សេងទៀត បញ្ឈប់ទង្វើទាំងនេះ និងសង្ឃឹមថាយុវជនជាច្រើនទៀតនឹងមិនយកគំរូតាម ក្មេងទំនើងទាំង ១១នាក់នេះ៕       ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

    January 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចូហផ្សាយរបស់ ក្រសួងធម្មការនិសាសនា កាលពីថ្ងៃទី ២៩ ខែមការ ឆ្នាំ ២០២៥ បនាឱ្យដឹងថា ក្រសួងមហាផ្ទៃនឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្តក្រោយពេលក្រសួងធម្មការនិងសាសនាបានប្រជុំដោះស្រាយដំណាក់កាលបឋមរួច។ ដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹងដឹកនាំកិច្ចប្រជុំ និងមានវត្តមាន ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ ឯកឧត្តម តំណាង ក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត)

    January 30, 2025