- soknita
- ព័ត៌មានជាតិ
យោងតាមគណនីផ្ទាល់របស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា កាលពីវេលាម៉ោង ០១និង២០នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ជាលទ្ធផល បានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ១៥នាក់ (ស្រី១នាក់) ដែលធ្វើសកម្មភាពជាក្រុម បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ
February 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋបានសម្ដែងការពេញចិត្ត និងរីករាយនៅពេលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរសិទ្ធិអំណាចនៃការធ្វើសៀវភៅស្នាក់នៅ ដែលពីមុនស្ថិតក្រោមសមត្ថកិច្ចអធិការដ្ឋានក្រុង ស្រុក ខណ្ឌ ឱ្យមកនៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ ពលរដ្ឋសប្បាយចិត្ត ក៏ដោយសារតែសេវានេះកាន់តែនៅកៀកពួកគាត់ ហើយពួកគាត់ក៏មានទំនាក់ទំនងល្អជាមួយមន្ត្រីនគរបាលនៃឃុំ សង្កាត់ នោះស្រាប់។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ភារកិច្ចផ្ដល់សេវានេះ អាចជាបន្ទុកការងារថ្មីមួយទៀត បន្ថែមលើតួនាទី និងភារកិច្ចស្នូលរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់ ជាអាទិ៍ ការធានាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ
February 4, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្តាល)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងធម្មការនិងសាសនា ចេញសេចក្ដីជូនដំណឹង ថា រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។ ដោយការរៀបចំពិធីបុណ្យ មាឃបូជា នេះដែរ នឹងមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត
February 4, 2025 - ព័ត៌មានជាតិ
តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើនដែលជាបញ្ហាសកលកំពុងកើនឡើង គួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់តាម ប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយ ក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ។ ក. ឧបាយកលឆបោក ឧបាយកលឆបោកតាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ
February 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅ។ តាមរយៈការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ គ្រឹះស្ថានអង្គររំពឹងថា នឹងទទួលបានកំណើនទេសចរ និងចំណូលកើនឡើង។ គ្រឹះស្ថានអង្គរបានឱ្យដឹងថា ក្នុងខែមករាមានទេសចរបរទេសទិញបណ្ណចូលអង្គរចំនួន ១៤៦ ១៤០ នាក់ កើន២៦,៤៩ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងរកចំណូលបានចំនួន ៦
February 4, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ បានឃើញ ព័ត៌មានក្នុងបណ្តាញសង្គមផ្សព្វផ្សាយពីករណីក្រុមក្មេងទំនើង បង្កសកម្មភាពដេញវាយគ្នានៅចំណុចមាត់ស្ទឹងសង្កែត្រើយខាងកើតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ឱ្យចាត់វិធានការជាបន្ទាន់លើករណីនេះ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងនាំខ្លួនក្មេងទំនើបចំនួន ០៤នាក់ យកមកធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
February 4, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ ២នាក់ប្តីប្រពន្ធនៅក្នុងហេតុការណ៍បុករះនៅក្រុងដូនកែវ របួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ពុំមានលទ្ធភាពព្យាបាល ត្រូវបានមន្ទីរពេទ្យខេត្ត លើកលែងការបង់ថ្លៃទាំងស្រុង នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ។ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះលើទំនប់ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង ១៩ និង២០នាទី ដែលបណ្ដាលឱ្យប្ដីប្រពន្ធមួយគូរងរបួស។ ចំពោះអ្នករងរបួសទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះ៖ ១.ឈ្មោះអ៊ុត សុគ្រីត ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជាប្តី មានអាសយដ្ឋាននៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុង ជូនកែវ ខេត្តតាកែវ មានរោគវិនិច្ឆ័យៈ ប៉ះទង្គិចពោះស្រាល
February 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្មវិធីជាតិសុខភាពភ្នែក សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភដោយមូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ព្រមទាំងក្រុមគ្រូពេទ្យជំនាញភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក បានធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពី ថ្ងៃទី០៣ ដល់០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ។ លោកបណ្ឌិត
February 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរក្រុងកំពតបានបញ្ជាក់ថា ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំកែលម្អសោភ័ណភាពផ្លូវមាត់ព្រែកកំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មី ដល់ដល់រង្វង់មូលត្រីផ្សោត ដោយអ៊ុតកៅស៊ូ AC ថ្មីបន្ថែម ព្រមទាំងជួសជុល និងអ៊ុតកៅស៊ូផ្លូវកាត់ទទឹង ផ្លូវមាត់ព្រែកកំពង់បាយផងដែរ។ ពិសេសសមិទ្ធផលទេសចរណ៍ថ្មីមួយបន្ថែមទៀតនៅខាងមុខសាលាខេត្តកំពត និងលេចចេញជារូបរាងនាពេលឆាប់ៗនេះ។ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមនឹងអាជ្ញាធរពាក់ព័ន្ធ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ
February 4, 2025 - ព័ត៌មានជាតិ
យោងតាមសេចក្ដីជូនដំណឹងរបស់ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ នៅរសៀលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ សូមប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៤រូប។ សម្រាប់បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយនូវ Cover letter និង CV តាមរយៈសារអេឡិចត្រូនិច npca.job.hr@gmail.com យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៥ និង៣០នាទីល្ងាច៕ ប្រភព៖ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ
February 3, 2025









