soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងឱ្យដឹងថា រហូតមកដល់ឆ្នាំ ២០២៥ នេះ ក្រសួងបានចុះបញ្ជីដីធ្លី បានចំនួនប្រមាណ ៤លានក្បាលដីហើយ ខណៈសល់ ៥០ម៉ឺនក្បាលដីទៀតតែប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់នៅឆ្នាំ ២០២៦ ខាងមុខ។ ថ្លែងនៅក្នុងពិធីបុកគ្រឹះសាងសង់អាគារកងរាជអាវុធហត្ថខេត្តតាកែវថ្មី នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ

    February 7, 2025
  • ព័ត៌មានជាតិ

    (ខេត្តមណ្ឌលគិរី)៖ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចំណុច ភ្នំអូរតេ (ហៅផ្លូវអន្ទង់អាំង) ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងហេតុការណ៍គ្រោះថ្នាក់ថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឱ្យមានអ្នករបួសធ្ងន់ចំនួន ៣នាក់ ក្នុងនោះ (ស្រី២នាក់ ប្រុស១នាក់) ហើយរបួសស្រាល ១១នាក់ ក្នុងនោះស្រី ៤នាក់ ប្រុស ៧នាក់ ក្នុងចំពោះអ្នកធ្វើដំណើរសរុបចំនួន ៤៦នាក់ តាមការបញ្ជាក់របស់ រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងហេតុការណ៍គ្រោះថ្នាក់ថ្នាក់ចរាចរណ៍នេះមាន លោកគ្រូ អ្នកគ្រូ និសិត្ស

    February 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ​ ឆ្នាំ ​២០២៥ នេះ​ បានដឹកនាំមន្ត្រីជំនាញ​រដ្ឋ​បាល​រាជធានីភ្នំពេញ​ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ​ ហ៊ុន សែន​ ហៅ (ផ្លូវ៦០ម៉ែត្រ) ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណៈដែលក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះដែលខណៈនោះឯកឧត្ដមបានណែនាំការងារមួយចំនួនទៀតឱ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តបន្ថែម។

    February 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ SEA BOURN ENCORE បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៦០០នាក់ ស្មើនឹង ២២សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នាវាទេសចរណ៍បរទេស០១គ្រឿង មានឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS

    February 7, 2025
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ តាមរយៈគណនីផ្ទាល់របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា មណ្ឌលសុខភាពកំពង់ចាម និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខេត្តក្រចេះ បានជួយសង្គ្រោះស្រី្ដសម្រាលកូននៅលើទូកម្នាក់បានដោយសុវត្តិភាពទាំងម្ដាយ ទាំងកូន ដោយសុខភាពល្អ។ តាមការបញ្ជាក់បន្ថែមថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះបានរាយការណ៍មកថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១១:00នាទី មណ្ឌលសុខភាពខេត្តកំពង់ចាម និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខេត្តក្រចេះ បានជួយសង្គ្រោះស្រី្ដសម្រាលកូននៅលើទូកបានដោយសុវត្តិភាពទាំងម្ដាយ ទាំងទារក ដែលមានសុខភាពល្អធម្មតា។ បច្ចុប្បន្នស្រ្តីដែលបានសម្រាកកំពុងបន្តតាមដានសុខភាពនៅមណ្ឌលសុខភាព។ ដោយទទួលបានការជួយសង្គ្រោះទាន់ពេលវេលាដោយគ្រូពេទ្យ ប្រកបដោយមនសិកាវិជ្ជាជីវ:ពេទ្យ និងក្តីស្រឡាញ់។ សូមអរគុណជាអនេកកប្បការ ជូនដល់លោកគ្រូពេទ្យ

    February 7, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមរយៈ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ បានឱ្យដឹងថា ខាងមន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានដាក់ដំណើរការក្នុងការទទួលការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ក្រោយពេលសត្វខាំ ជូនសមាជិក បសស ហើយ។ ចំពោះអ្នកដែលមានសុពលភាពជាសមាជិក បសស អាចមកទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតបាននៅ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ៕ ប្រភព៖ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ

    February 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ប្រទេសនូវែលសេឡង់នឹងផ្ដល់អាហារូបករណ៍៣៥កន្លែងដល់ពលរដ្ឋកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន លើមុខវិជ្ជានានា ដើម្បីសិក្សានៅសាកលវិទ្យាល័យនៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៦ខាងមុខ ហើយចំពោះការទទួលពាក្យនឹងត្រូវផុតកំណត់នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាស្តីពីកម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS)។ ក្នុងខ្លឹមសាររួមនៃសេចក្តីជូនដំណឹងនេះ ក្រសួងអប់រំ យុវជន

    February 7, 2025
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា តាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងនៅ ព្រះរាជាណាចក្រកម្ពុ បានបញ្ជាក់ថា សម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥៖ ១) តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង

    February 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវេលាម៉ោង ៦និង ៣០នាទី ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វើការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលេីកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១។

    February 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ការប្រកួតកីឡាប៊ូល និង ប៉េតង់ ពានរង្វាន់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ – ៧ មករា ២០២៥ ត្រូវបានរៀបចំពិធីបិទជាផ្លូវការ ក្រោយពីដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ៤វិញ្ញាសា។ ក្នុងពិធីបិទការប្រកួតនេះដែរ ធ្វើឡើងនារសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ

    February 7, 2025