soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥

    February 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២២០៥ បេឡាជាតិសន្តិសុខសង្គម បានជូនដំណឹងពី ការឆបោកសមាជិក ប.ស.ស. តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស. ប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ឬក្លែងបន្លំលិខិតបង់ភាគទាន។ យោងតាមសេចក្ដីជូណដំណឹងរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានករណីឆបោកសមាជិក ប.ស.ស. តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស. ប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ឬក្លែងបន្លំលិខិតជូនដំណឹងបង់ភាគទាន ដោយប្តូរលេខគណនីធនាគារដែលបានចុះកិច្ចព្រមព្រៀងជាមួយ

    February 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា្ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត បានដាក់ចេញទិសដៅចំនួន ៦ចំណុចធំៗ ដល់អនុគណៈកម្មការទាំង៦ យកទៅអនុវត្តបន្ត ដើម្បីពង្រឹងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឱ្យទទួលបានជោគជ័យ

    February 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមអ្នកអភិរក្ស កាលពីពេលថ្មីៗនេះបានប្រទះឃើញ ហ្វូងសត្វទន្សោងមួយហ្វូង កំពុងនាំគ្នាដើររកចំណី យ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ហ្វូងសត្វទន្សោង ដែលថតបានដោយកាម៉េរ៉ា មានចំនួនជាង ១០ ក្បាល មានទាំងញី ឈ្មោល និងកូនតូចៗ ទៀតផង។ ទន្សោងជាប្រភេទជីវៈចម្រុះកម្រ និងជាប្រភេទ ជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា

    February 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីលក់ផលិតផល ឬទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ

    February 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងពី ការបន្តដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងការលុបចោលកម្មវិធីសិក្សាទំនើប។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងពេលថ្មីៗ នេះមានការ យល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី។ ក្រសួងសូមបញ្ជាក់ថា ដោយមានការគាំទ្រពី រាជរដ្ឋាភិបាល ក្រសួងនឹងនៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនេះតទៅទៀត ហើយថែមទាំងបន្តវិនិយោគ បន្ថែមទៀត ដើម្បីឱ្យដំណើរការ ចំនួន ១៤ កន្លែង នៅទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ។

    February 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោក សេង សោត អគ្គនាយករងនៃ នៃអគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ក្រសួងបរិស្ថាន ដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួនដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិង​ប្រមូលសំណាកគំរូ ក្នុង ខេត្តកោះកុង និងខេត្តកំពត។ ក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ គឺ ភាពស្អាត ភាពបៃតង និងចីរភាពក្នុងនោះក៏និយាយពីការសិក្សាស្រាវជ្រាវផូស៉ីលក្នុងព្រះរាជណាចក្រកម្ពុជាផងដែរ។

    February 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៧ ផ្នែកអ្នកអភិវឌ្ឍកម្មវិធី និងវិស្វ័ករអភិវឌ្ឍប្រព័ន្ធ។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានដឹងថា ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៧ រូប មកបម្រើការងារ ពេញម៉ោងក្នុងមុខតំណែងដូចខាងក្រោម៖ – អ្នកអភិវឌ្ឍកម្មវិធី (Full Stack Developer) – វិស្វករអភិវឌ្ឍន៍ប្រព័ន្ធ (System Engineer)

    February 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX 24) ដើម្បីត្រៀមឆ្លើយតបឆាប់រហ័សនៅពេលមានគ្រោះអាសន្នកើតឡើង។ លំហាត់សមយុទ្ធនេះបានធ្វើឡើង នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងគោលបំណងធ្វើការហ្វឹកហ្វឺន និងសាកល្បងសមត្ថភាព ស្ថាប័ន-អង្គភាព សមត្ថកិច្ចនានា ដែលមានការពាក់ព័ន្ធក្នុងការឆ្លើយតប និងជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះមហន្តរាយ និងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ សំដៅត្រៀមលក្ខណៈឱ្យបានល្អប្រសើរទុកជាមុន ធានាបាននូវការឆ្លើយតប

    February 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា អគ្គិភ័យឆេះរោចក្រផលិត និងស្តុកពូកមួយកន្លែង នៅសង្កាត់សំរោងក្រោម បណ្ដាលឱ្យឆេះម៉ូតូ ៥គ្រឿង និងរាលដល់ផ្ទះថ្ម ០១ខ្នង ដែលខូចខាត ១០ ភាគរយ។ តាមការបញ្ជាក់របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ករណីអគ្គិភ័យមួយនេះកើតឡើង នៅវេលាម៉ោង ១៧:៣៥នាទីល្ងាច ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ករណីអគ្គិភ័យនេះកើតឡើងនៅចំណុចរោងចក្រផលិតពូកសុខភាពរបស់ក្រុមហ៊ុន JASMIN

    February 28, 2025