soknita
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ លោក ថៃនរៈពិទូ នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អតីត Freshie Boy លេខ ១ ឆ្នាំ ២០០៩ លោក ប៉ែន ចាន់សិទ្ធ បានទទួលមរណភាពហើយ ដោយមូលហេតុនៃការស្លាប់នោះពុំទាន់ដឹងនៅឡើយ។ នៅក្នុងការបង្ហោះរបស់ លោក ថៃនរៈពិទូ បានឱ្យដឹងថា «សូមប្អូនទៅឱ្យបានសុខកើតជាតិក្រោយ សូមកុំឱ្យអភ័ព្វដូចជាតិនេះទៀត»។ ដំណឹងនេះធ្វើឱ្យមហាជនរន្ធត់ និងស្លុតចិត្ត សោកស្តាយជាពន់ពេក សូមរំលឹកថា លោក ប៉ែន ចាន់សិទ្ធ

    March 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១-២ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញភារកិច្ចនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ៦ទីតាំង រួមមានស្ថានីយជញ្ជីងអចល័ត កំពង់ភ្នំ ខេត្តកណ្តាល ស្ថានីយជញ្ជីងអចល័ត ឃ្លាំងសម្បត្តិ ខេត្តតាកែវ ស្ថានីយជញ្ជីងអចល័ត

    March 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជារួមបច្ចុប្បន្ន ប្រជាពលរដ្ឋ អ្នកស្នើសុំសេវាក្ដី ក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាប្រទេសជាដៃគូរក្ដី បានសម្ដែងការពេញចិត្តចំពោះលទ្ធផលប្រកបដោយគុណភាព នៃការអនុវត្តយន្តការច្រកចេញចូលតែមួយចាប់ពីថ្នាក់រាជធានី ខេត្ត រហូតដល់ឃុំ សង្កាត់។យ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋមួយចំនួនបានជួបរឿងស្រដៀងៗគ្នា គឺការខ្វះព័ត៌មាន និងបានទៅស្នើសុំសេវាដោយមិនយកឯកសារច្បាប់តម្រូវគ្រប់គ្រាន់ ជាហេតុធ្វើឱ្យពួកគាត់ត្រូវទៅម្ដងជាពីរដង នាំឱ្យខាតបង់ពេលវេលា និងខ្លះមានអារម្មណ៍ធុញថប់។ ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ ឯកឧត្តមបណ្ឌិតទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ មុនពេលទៅស្នើសុំសេវាណាមួយនៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ

    March 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត័មាន នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ចជាមួយ គណៈប្រតិភូធុរជនអញ្ជើញមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ

    March 3, 2025
  • ព័ត៌មានជាតិ

    យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថាតំបន់ទេសចរណ៍បែបធម្មជាតិនៅខេត្តពោធិ៍សាត់ គឺជាទីចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារតែខេត្តមួយនេះ មានភាព អំណោយផលច្រើនលើសក្តានុពលធនធានធម្មជាតិ និងសម្បូរជីវៈចម្រុះ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថា វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់មួយក្នុងចំណោមវិស័យ អាទិភាពផ្សេងៗនៅក្នុងខេត្ត ដែលបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនឱ្យចូលមក ទស្សនា និងសម្រាកលំកម្សាន្ត បន្ទាប់ពីហត់នឿយពីការងារនិងការប្រកបមុខរបរ។ ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះអាជ្ញាធរខេត្ត

    March 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នេះ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ បានជូនដំណឹងអំពី ការធ្វើតេស្តរាប់មេរោគរលាកថ្លើមប្រភេទ សេ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥។ ក្នុងនោះដែរ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ ក៏បានបញ្ជាក់ដែរថា រួសរាន់ឡើងក្នុងការទៅពិនិត្យដោយសារចំនួនមានកំណត់ ហើយលក្ខខណ្ឌខាងមន្ទីរពេទ្យផ្ដល់ជូនសម្រាប់តែមានអ្នកជំងឺរលាកថ្លើមប្រភេទសេ។ ចំពោះថ្ងៃធ្វើការពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៧ព្រឹក ដល់ ៤ល្ងាច ឈប់សំរាកសម្រាប់ថ្ងៃបុណ្យជាតិ អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១១ ៩១៩ ១៤៧/០៩៦

    March 3, 2025
  • ព័ត៌មានជាតិ

    (ប្រទេសជប៉ុន)៖ តាមរយៈ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពរដ្ឋខ្មែររស់នៅប្រទេសជប៉ុនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលកំពុងមានភ្លើងឆេះព្រៃ នៅតំបន់ជាប់មាត់សមុទ្រ ក្រុង «Ofunato»។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនមេត្តាជ្រាបថា ដោយយោងតាមប្រភពព័ត៌មាន NHK របស់ជប៉ុន បានឱ្យដឹងថា ភ្លើងឆេះព្រៃ នៅតំបន់ជាប់មាត់សមុទ្រនៃក្រុង Ofunato ខេត្ត Iwate កាលពីថ្ងៃទី ២៦

    March 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះបានឱ្យដឹង ភ្លៀងកក់ខែនៅកម្ពុជាចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ដែលតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ ពិសេសតំបន់មាត់សមុទ្រ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យបានថា ខណៈដែល សម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ

    March 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អនុវត្តតាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានអនុវត្តវិធានការលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដោយឃាត់ខ្លួនតៃកុងរថយន្តយកមកអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការមិនស្តាប់ការបញ្ជារបស់កម្លាំងនគរបាលចរាចរណ៍តាមគោលដៅ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ: បានលើកទឹកចិត្តដល់កម្លាំងនគរបាលចរាចរណ៍ទាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែងបន្តសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ដោយផ្ដោតលើមុខសញ្ញាក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ទន្ទឹមនឹងមុខសញ្ញាល្មើសច្បាប់ទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងក៏ជាការឆ្លើយតបមតិយោបល់សំណូមពរប្រជាពលរដ្ឋដែលសង្កេតឃើញនូវករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាមជាបន្តបន្ទាប់បានបើកវ៉ាជែងបង្កគ្រោះថ្នាក់ និងក្ដីព្រួយបារម្ភជារៀងរាល់ថ្ងៃ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

    March 3, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងពី ស្ថិតិភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋាន គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានដូចខាងក្រោម៖ ១. រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៧ ៨០៣នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៦ ០៧២នាក់

    March 3, 2025