- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យ បញ្រ្ជាបសារអប់រំសុខភាពប្រកបដោយនវានុវត្តន៍ឱ្យបានច្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវជនក្នុងវ័យសិក្សាឱ្យប្រតិបត្តិឥរិយាបថល្អចំពោះសុខភាព ហើយអាចក្លាយជាទម្លាប់ល្អពេញមួយជីវិតរស់នៅ តាមរយៈការលើកកម្ពស់កិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរវាងមណ្ឌលសុខភាព និងសាលារៀន។ ការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
March 5, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ជូនដំណឹងពី បញ្ចីឈ្មោះក្រុមហ៊ុន ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស។ ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស បន្ទាប់ពីទទួលបានបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដែលនៅមានសុពលភាពពីរដ្ឋបាល រាជធានី ខេត្តទាំង២៥ រួចមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានពិនិត្យ និងរៀបចំចងក្រងបញ្ជីឈ្មោះ អ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់
March 5, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាដល់យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យកំរៀង ស្រុកកំរៀង ដែលជីវភាពខ្វះខាត និងមានជំងឺសួតធ្ងន់ធ្ងរ។ យោងតាមការបញ្ជាក់បន្ថែមរបស់ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យ ឯកឧត្តម ងី សែត អនុប្រធាននគណៈកម្មាធិការសាខាកាកបាទ
March 5, 2025 - ព័ត៌មានជាតិ
(ប្រទេសបារាំង)៖ នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ តាមរយៈ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងថា របាំព្រះរាជទ្រព្យកម្ពុជា នឹងត្រូវបានសម្តែងសារជាថ្មីម្តងទៀតនៅប្រទេសបារាំង ក្នុងថ្ងៃទី ៨ ដល់ ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ។ នៅក្នុងនោះដែរ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់បន្ថែមថា ការសម្តែងពិសេសចំនួន ៣ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ និងទី០៩ ខែមីនា ខាងមុខ នៅសារមន្ទីរ Musée du quai
March 5, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៌មហាផ្ទៃ កាលពីទី ៤ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តព្រៃវែងបានធ្វើប្រតិបត្តិការឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ។ តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា រថយន្តក្រុង កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែង មានខ្លះល្មើសច្បាប់ចរាចរណ៍ ខ្លះត្រឹមត្រូវ ត្រូវបានឃាត់អប់រំយ៉ាងហ្មត់ចត់ដោយមិនផាកពិន័យ
March 5, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៏មហាផ្ទៃ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែង នៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាមនិងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥
March 5, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ ផេកផ្លូវការរបស់ ស៊ន សុភក្រ្ត បានឱ្យដឹងថា យុវជន ២នាក់ ដែលបិទមុខ និងស្លៀកពាក់ជាតួ Power Rangers ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្ហោះម៉ូតូ ហើយយកមកបង្ហោះក្នងបណ្ដាញសង្គម TikTok ។ តាមរយៈការបញ្ជាក់ក្នុងផេកផ្លូវការរបស់ ស៊ន សុភក្រ្ត បន្ថែមបានឱ្យដឹងថា យុវជន ២នាក់ ដែលបិទមុខ និងស្លៀកពាក់ជាតួ Power Rangers ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ធ្មា នៃអធិការដ្ឋាននគរបាលស្រុករំដួល ខេត្តស្វាយរៀង
March 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រោមកិច្ចសហការ និងការជំរុញបើកចំហជើងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានបន្តពង្រីក និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា ដែលជាលទ្ធផលថ្មីសម្រេចបាន។ ១. ជើងហោះហើរ តួកីអ៊ែរឡាញ នឹងបើកការហោះហើរពីទីក្រុងអ៉ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ ២០២៥ នេះ។ ២. ជើងហោះហើរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានជំរុញ និងពង្រីកការហោះហើរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ ២០២៥
March 4, 2025 - ព័ត៌មានជាតិ
(រាជធានីក្រុងភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាកាសចរណ៍អន្តរជាតិធំៗចំនួនពីរ នឹងបង្កើនជើងហោះហើរបន្ថែមមកកាន់ខេត្តសៀមរាប និង ទីក្រុងភ្នំពេញ ដែលចាប់ផ្តើម នៅខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។ ក្នុងនោះ មានអាកាសចរណ៍ Emirates Airlines នឹងហោះពីទីក្រុង ឌូបៃ មកកាន់ខេត្តសៀមរាប ដែលចាប់ផ្តើម នៅខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ ដោយប្រើយន្តហោះខ្នាតធំ Boeing 777 300er។
March 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងខែមីនានេះ មានព្រឹត្តិការណ៍ធំៗចំនួន ៣ ដែលនឹងមានព្រឹត្តិការណ៍ធំដូចជា បុណ្យឆ្នេរកោះប៉ែន នៅខេត្តកំពង់ចាម, បុណ្យទន្លេ នៅខេត្តតាកែវ និង សមរាត្រី នៅខេត្តសៀមរាប។ តាមការបញ្ជាក់របស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍៣ធំៗនិងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប ខេត្តតាកែវ និងខេត្តកំពង់ចាម នៅក្នុងខែមីនា ខាងមុខនេះ៖ -ថ្ងៃទី ៧-១២ ខែមីនា នឹងមានព្រឹត្តិការណ៍បុណ្យឆ្នេរកោះប៉ែន នាខេត្តកំពង់ចាម «Koh PEN Beach
March 4, 2025









