- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ បានចុះផ្សាយបំភ្លឺ ក្រោយមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាមានក្មេងស្ទាវចូលកាប់មនុស្សដល់ក្នុងផ្ទះ ហើយទំនាក់ទំនងទៅលេខទូរស័ព្ទហតឡាញ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ប៉ុន្តែមិនមានអ្នកលើក។ តាមរយៈការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រោយមានការផ្សព្វផ្សាយព័ត៌មានតាមផេកហ្វេសប៊ុកឈ្មោះ «កឹម សុភេន កូនអ្នកស្វាយរៀង» ដែលមានខ្លឹមសារថាមានក្មេងស្ទាវចូលកាប់មនុស្សដល់ក្នុងផ្ទះហើយតេទូរស័ព្ទលេខ (ហតឡាញ) សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ប៉ុន្តែមិនលើក។ ចំពោះករណីនេះក្រោយកើតហេតុភ្លាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ
March 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ មន្ត្រីឯកសារធាណៈ នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងពង្រីកវិសាលភាពកម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។ នៅក្នុងសេចក្ដីប្រកាសអន្តរក្រសួងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងបន្ថែមថា ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ (ពីរ) ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ៕ ប្រភព៖ មន្ត្រីឯកសារធាណៈ
March 8, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយសហការី នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមិនាឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអាជីវករលក់អាគុយ ម៉ូតូ កង់ ១៧គ្រូសារ រស់នៅភូមិទី៨ សង្កាត់កំពង់ចាម
March 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្រុកសំឡូតជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង ១៤នៃខេត្តបាត់ដំបង មានចំងាយប្រមាណ ៨២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង និងមានព្រំប្រទល់ជាប់ នឹងស្រុកបរ៉ៃ ខេត្តត្រាតប្រទេសថៃ មានប្រជាពលរដ្ឋប្រមាណជាង ៧៧ភាគរយប្រកបរបរកសិកម្ម។ លោក សើ សាម៉េត អភិបាលស្រុកសំឡូតមានប្រសាសន៍ឱ្យដឹងថាស្រុកសំឡូតក្រៅពីមានសក្កានុពលផ្នែកកសិកម្ម ដូចជាដំណាំពោត ដំឡូងមី ដំណាំទុរ៉េន តាង៉ែន ស្វាយជាដើម ស្រុកនេះក៏មានសក្តានុពលផ្នែកវិស័យទេសចរណ៍ធម្មជាតិ និងកែច្នៃសម្បូរបែបផងដែរ ដែលបានកំពុងស្រូបទាញភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តកាន់តែច្រើនឡើង។ លោកសើ សាម៉េត បញ្ជាក់បន្ថែមថា៖«
March 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រ គូសបញ្ជាក់ថា បច្ចុប្បន្ននេះ កីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។ នៅក្នុងងជំនួបជាមួយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជាថ្នាក់ដឹកនាំសហព័ន្ធ នាថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់សហព័ន្ធឱ្យបន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះ ឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែទូលំទូលាយ និងយ៉ាងផុសផុល ព្រមទាំងបានលើកទឹកចិត្តឱ្យសហព័ន្ធបន្តសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដី
March 7, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ករណីសិស្សសាលាមួយក្រុម ជក់បារីហើយបង្ហោះក្នុងបណ្តាញសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលត្រើយស្លា យកមកអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យា។ តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ករណីយុវជនមួយក្រុមជាសិស្សសាលាស្លៀកពាក់ឯកសណ្ឋានសិស្សជក់បារីថតវីដេអូ បង្ហោះក្នុងបណ្តាញហ្វេសប៊ុក នៅក្នុងរោងមួយកន្លែង និងបាននិយាយថាជាសិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែនត្រើយស្លា។ ក្រោយពីទទួលបានព័ត៌មាននេះរួច ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី ០៧ ខែមីនា
March 7, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា មានទូកុងទីន័រចំនួន ៤ ដែលមានទម្ងន់សរុប ៧៨,៦៤០ គីឡូក្រាម ជាមុខសញ្ញានៃការនាំចូលមកបោះបង់ចោលនៅកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូលផងដែរ។ តាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗ ដែលប្រើរួច ហើយផ្ទុកក្នុងកុងទីន័រចំនួន ៤ ទូ មានទម្ងន់សរុប ៧៨,៦៤០ គីឡូក្រាម
March 7, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ចំណាយពេលជាង ១ឆ្នាំ៤ខែ មកនេះ កំពុងមានភាពល្អប្រសើរឡើងវិញជាជំហានៗហើយ។ មុនពេលជួសជុល ប្រាសាទជម មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ ដូចជាឬសឈើចាក់បំបែករចនាសម្ពន្ធរបស់ប្រាសាទរហូតទៅដល់គ្រឹះខាងក្រោម ធ្វើឱ្យទឹកភ្លៀងហូរចូល បណ្ដាលឱ្យដីគ្រឹះចុះខ្សោយនិងស្រុតចុះ។ ថ្មរបស់ប្រាសាទនេះ បានរលុះធ្លាក់បាក់បែកខូចខាតរូបរាងជាច្រើនកន្លែង ដូចជា ផ្តែរ សសរពេជ្រ ស៊ុមទ្វារផ្នែកខាងក្រៅបានធ្លាក់ចុះដល់ដី ហើយកន្លែងខ្លះទៀតបាត់ថ្ម ថ្មក្រៀកហែកចេញពីគ្នាជាដើម។ ចាប់តាំងតែពីខែវិច្ឆិកាឆ្នាំ
March 7, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹងធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ ក្នុងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ “ក” និងក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ជាច្រើនផ្នែក។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា ឱ្យបានដឹងថា ធនាគារជាតិនៃកម្ពុជា នឹងធ្វើការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីចូលបម្រើការងារនៅ ធនាគារជាតិនៃកម្ពុជា ក្នុងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ “ក” និងក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ជាច្រើនរូប តាមផ្នែកដូចខាងក្រោម៖ ១/. ផ្នែកបញ្ញាសិប្បនិម្មិត (AI) /Machine Learning
March 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ពិធីបួងសួងសម្រើនសេចក្តីសុខជូនដល់ព្រះរាជណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅខែមេសាខាងមុខនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី ឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានសរសេលើបណ្តាញសង្គ ហ្វេសប៊ុកនៅថ្ងៃទី៧ ខែមីនាថា នៅខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប។ ឯកឧត្តមបានបញ្ជាក់ថា៖”កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយទទួលបានព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត
March 7, 2025









