- soknita
- ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះសម្របសម្រួលជួយសង្គ្រោះអ្នករបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ។ ក្រោយទទួលបានដំណឹងនៃឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ) នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានចាត់តំណាងក្រុមការងារយ៉ាងឆាប់រហ័ស សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ បញ្ជាដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែង និងសម្របសម្រួលក្នុងការជួយសង្គ្រោះអ្នករបួសធ្ងន់ ស្រាលជាច្រើននាក់ទៅកាន់មន្ទីរពេទ្យ។
March 17, 2025 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានចុះពិនិត្យការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) និងទីតាំងប្រារព្ធពិធី សម្រាប់ត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកក្រុមការងារពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន
March 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។ ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ ខុសៗពីគ្នាជារៀងរាល់សប្ដាហ៍ ជាក់ស្ដែង នៅសប្ដាហ៍ទី២ ខែមីនា នេះ បានរៀបចំឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍
March 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ១២ម៉៤០នាទី ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ចំណុចផ្លូវ ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ មានករណីឆក់កាបូបជនជាតិបរទស ដោយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែរកឃាត់ខ្លួនជនសង្ស័យ។ តាមការបញ្ជាក់បន្ថែមរបស់់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីករណីមានជនជាតិបរទេស ២នាក់ប្តីប្រពន្ធ ធ្វេីការឡាយវីដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រច
March 15, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា នៅឆ្នាំ២០២៤កន្លងនេះ ការចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនីបានកើនឡើង ៣១២ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនតែ ៧៥៧គ្រឿង។ កំណើនការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីនេះបន្ទាប់ពី មានការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារភាពអំណោយផលនៃគុណសម្បត្តិរបស់វា ដូចជាការចំណាយតិចជាងការប្រើប្រាស់យានយន្តដំណើរការដោយប្រេងឥន្ធនៈ។ ម៉្យាងទៀតគឺដោយសារមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល បានចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលបានជំរុញការប្រើប្រាស់និង ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទាំងមូល ជាពិសេសផ្តោតលើទិដ្ឋភាពគន្លឹះសំខាន់ៗ ដូចជា៖ ១)-
March 15, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ដែលផ្តួចផ្តើមឡើងពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមានការសហការរៀបចំពីអង្គភាពសារព័ត៌មាន ASEAN Top បានធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ វេលាម៉ោង ៥:០០នាទីព្រឹក នៅក្នុងបរិវេណ សួន អេកូ ផាក (Eco Park) ហ្គ្រេនស្តា
March 15, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ឯកសាមន្ត្រីសាធារណៈ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលចេញសារាចរ ស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។ នៅក្នុងសារាចររបស់ រាជធរដ្ឋាភិបាល បានឱ្យដឹងថា ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាននិងផលប៉ះពាល់សុខភាព សាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ ជាការងារអាទិភាព។ ក្នុងនោះ ការងារតាមដាន ត្រួតពិនិត្យការបំពុលទឹក និង ការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថាន ក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃ កម្មវិធីនយោបាយ
March 15, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅសល់តែ ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នឹងប្រព្រឹត្តឡើងក្នុងខេត្តតាកែវ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ហើយក៏មានរៀបចំនូវកម្មវិធីសំខាន់ៗជាច្រើនផងដែរ។ ចំពោះប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នេះ រៀបចំធ្វើឡើង ដោយមានក្រសួងទេសចរណ៍សហការជាមួយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តតាកែវ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តតាកែវ ក្រសួង ស្ថាប័នពាក់ព័ន្ធ
March 15, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ។ តាមការបញ្ជាក់របស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្ថែមថា ស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាពដួលរលំបាក់បែកទ្រុឌទ្រោមប្រែជារឹងមាំឡើងវិញជាបន្តបន្ទាប់ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុលប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកានៃមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រយៈពេល ១០ខែមកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាងនៅផ្នែកខាងជើងស្ពានហាលខាងកើតនៃប្រាសាទបេងមាលា បានសម្រេចរួចរាល់ ព្រមទាំងបានជួសជុលកម្រាលស្ពានដែលស្រុតមួយផ្នែកធំទៀត។ បច្ចុប្បន្នក្រុមការងារនៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង
March 15, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារជំនាញរបស់ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប រួមជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ប្រភពទឹកចំនួន ២ រួមមាន៖ បឹងលាង និង ត្រពាំងបញ្ចាំពឹកដី ដើម្បីសិក្សាបន្ថែមអំពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់
March 14, 2025









