soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រធានអនុព័ន្ធយោធាជប៉ុនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា កម្ពុជានឹងពិចារណាបញ្ជូនសេនានុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ ក្នុងជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) ប្រធានអនុព័ន្ធយោធាជប៉ុនថ្មីប្រចាំកម្ពុជា បានថ្លែងថា ការចូលកាន់តំណែងជាអនុព័ន្ធយោធាជប៉ុនប្រចាំនៅប្រទេសកម្ពុជា គឺជាក្តីសុបិន្តរបស់ខ្ញុំ ហើយក្តីសុបិន្តរបស់ខ្ញុំបានក្លាយជាការពិត និងបានបន្ថែមថា

    March 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងរថយន្តដែលឃាត់ទុករយៈពេល ១ឆ្នាំ ចំនួន ១០៨គ្រឿង និងបន្តរឹតបន្តឹងការអនុវត្តច្បាប់ លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការគណៈ រដ្ឋមន្ត្រី ស្តីពីករណីសំណើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ចំពោះការដោះលែងរថយន្តឃាត់ទុករយៈពេល ១ឆ្នាំ ចំនួន ១០៨គ្រឿង ដែលបានដឹកលើសទម្ងន់កម្រិតកំណត់

    March 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការបង្ហោះក្នុងគណនីផ្ទាល់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិត សង្ឃឹមថា ព្រះធម្មវិជ្ជា ជួន កក្កដា ក្រោយលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះហើយ ក៏នៅតែបន្ដជួយដល់ព្រះពុទ្ធសាសនា ជាពិសេសគឺការអប់រំយុវដល់ជន យុវតីជំនាន់ក្រោយឱ្យមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

    March 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមរយៈ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មានប្រជាពលរដ្ឋម្នាក់ រស់នៅភូមិស្រះគុយ ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០២គ្រាប់ ហើយក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចនៅស្រុករុក្ខគិរី។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅចំណុចភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានប្រជាពលរដ្ឋម្នាក់ឈ្មោះ អើង ម៉ៅ ភេទប្រុស អាយុ ៥៥ឆ្នាំ

    March 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាល ក្រើនរំលឹកប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ក្នុងរដូវក្ដៅនេះ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ក្នុងរដូវក្ដៅនេះ ពិសេសត្រូវប្រយ័ត្នចំពោះខ្សែភ្លើងអគ្គិសនី ចៀសវាងបង្ករជាអគ្គីភ័យបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត។ ការក្រើនរំលឹករបស់ ឯកឧត្តម គួច ចំរើន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសម្ពោធអគារបឋមសិក្សាចំនួន

    March 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ តាមរយៈវីដេអូក្នុងផេក ព្រះធម្មវិជ្ជា ជួន កក្កដា បានឱ្យដឹងថា ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជានាយកសាលាពុទ្ធិកនាងខ្មៅ បានលាចាកសិក្ខាបទ។ ក្រោយព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ ១៣ ឆ្នាំ រហូតមកដល់ពេលនេះ គឺមានរយៈពេល ២៧ឆ្នាំហើយ៕ ប្រភព៖ ជួន កក្កដា

    March 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ដំណឹងមរណភាពរបស់ ឯកឧត្តម ស្វាយ ដូត មន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាព ដោយសារគាំងបេះដូង ក្នុងពេលកំពុងលេងកីឡាបាល់ទាត់។ គួរបញ្ជាក់ផងដែរថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ សែម សុធា ព្រមទាំងក្រុមគ្រួសារ និងចាត់ទុកថា ការបាត់បង់ឯកឧត្តម ស្វាយ ដូត ជាការបាត់បង់មន្រ្តីដ៏ល្អឆ្នើមមួយរូប ដែលបានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង បម្រើជាតិ​៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

    March 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីការទូតនៃ​ប្រទេស​ថៃ បានយល់ស្របគ្នាក្នុងការធ្វើសកម្មភាព​នានាបម្រើឱ្យវិស័យ​ទេសចរណ៍នៃប្រទេសទាំងពីរដែលមានព្រំដែនជាប់គ្នា ពិសេសគឺ​លំហូរ​ភ្ញៀវឆ្លងកាត់ច្រក​ព្រំដែន​អន្តរជាតិ​នៃប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ រវាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយឯកឧត្តម ទុល ត្រៃសូរ៉ាត់ ( Tull TRAISORAT )ឯកអគ្គរាជទូតថៃប្រចាំ​កម្ពុជា បានលើកឡើង​ពីសារសំខាន់នៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម​ ។មន្រ្តីនៃប្រទេស​ទាំងពីរបានយល់ដូចគ្នាថា វិស័យទេសចរណ៍ជាវិស័យអាទិភាព ខណៈតួលេខប្រចាំឆ្នាំនៃ​លំហូរជនជាតិថៃ និងអន្តរជាតិដែលបាន​ឆ្លងចេញ-ចូលប្រទេសថៃ និងកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិរវាង

    March 18, 2025
  • PR

    ភេសជ្ជ:ប៉ូវកម្លាំង KIZZ បានបង្កើតកម្មវិធីថ្មី ឡូយអស់ទាស់! គ្រាន់តែប៉ាវឈ្នះគេ ៦ដង មានសិទ្ធិគាស់ KIZZ យកលុយសុទ្ធនៅក្រោមក្រវិលកំប៉ុងភ្លាមៗ មានអ្នកខ្លះឈ្នះលុយសុទ្ធ ៦ដុល្លារ, អ្នកខ្លះឈ្នះលុយសុទ្ធ ៦៦ដុល្លារ និងមានការឈ្នះរង្វាន់ជាច្រើនផ្សេងទៀតផងដែរ។ នៅក្នុងកម្មវិធី ប៉ាវឈ្នះគាស់ KIZZ យកលុយសុទ្ធនេះ កាន់តែសប្បាយរីករាយ ដោយមានការចូលរួមពីតារាកំប្លែងនាយ ពាក់មី ជាមួយនឹងសមាជិកក្រុមបាល់ទាត់ក្នុងក្រុម ផ្ការីកគ្រប់រដូវ ដែលធ្វើឲ្យផ្អើលអ្នកមកទស្សនាតាំងពីផ្សារឯករាជ្យមួយ ដល់វិមានឯករាជ្យ ព្រោះថាគ្រប់កំប៉ុងរបស់ភេសជ្ជ: KIZZ បង្កប់ដោយរង្វាន់ស្ទើរគ្រប់កំប៉ុង។ សម្រាប់បងប្អូនដែលមិនមានឱកាសចូលរួមលេងក្នុងកម្មវិធី ប៉ាវឈ្នះគាស់ KIZZ យកលុយសុទ្ធនៅក្រោមក្រវិលកំប៉ុង សូមកុំទាន់អស់សង្ឃឹម ព្រោះរាល់ពេលទិញភេសជ្ជ:

    March 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតនៅ «កំពង់ផែរាម» ខេត្តព្រះសីហនុមុនគេ ជាប្រវត្តិសាស្ត្រ បន្ទាប់ពីកំពង់ផែនេះបានសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជំហានទី១ នៅដើមខែមេសា។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅចំពោះមុខ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ឯកឧត្តម បានលើកឡើងថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ

    March 18, 2025