- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការ ក្របខណ្ឌប្រភេទ «ក» ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្របខណ្ឌប្រភេទ «ក» ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ ចំពោះសាធារណជន ដែលចង់ដាក់ពាក្យប្រឡងប្រជែងអាចដាក់បានតាមរយៈ QR
March 31, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងាររបស់ជនបរទេសឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៥។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងជនបរទេសប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមដែនអនុវត្តច្បាប់ស្តីពីការងារ ជ្រាបថា ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ ២០២៥ នៅមាន ភាពយឺតយ៉ាវ ក្រសួងនឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់
March 31, 2025 - ព័ត៌មានជាតិ
(ប្រទេសមីយ៉ាន់ម៉ា)៖ យោងតាមការចុះផ្សាយរបស់ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
March 31, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរ ដាក់ឱ្យប្រើប្រាស់ ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត។ អាជ្ញាធរជាតិអប្សរ ជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានដឹងថា ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ
March 31, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ តាមរយៈការបង្ហោះក្នុងគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ជប៉ុនផ្ដល់ជំនួយជិត ១១លានដុល្លារអាមេរិក ដល់កម្ពុជាលើសកម្មភាពកម្ចាត់មីននៅកម្ពុជា។ ក្នុងការបង្ហោះរបស់ ឯកឧត្តម ហេង រតនា បានឱ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងឱ្យឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុន្នីរត្ន័ និងឯកឧត្តម
March 31, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរមីន នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសលុចសំបួ នឹងផ្ដល់ថវិកាជំនួយ ចំនួន ២លានអឺរ៉ូ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ រវាង ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរមីន បានឱ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៥៖០០នាទីរសៀល នៅសណ្ឋាគារ
March 31, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹង កម្មករនិយោជិត ឬប្រជាពលរដ្ឋទាំងអស់ អាចជិះរថយន្ដក្រុងសាធារណ: ដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ខ្មែរខាងមុខនេះ។ ក្នុងនោះដែរ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានឱ្យដឹង កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្ដក្រុងសាធារណ:ក្នុងកំឡុងពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង
March 31, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិល ជាពិសេសគ្រូបង្រៀន។ នៅក្នុងកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទី ក្រសួងមុខងារសាធារណៈ បានជម្រាបជូនដំណឹង ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ព្រមទាំងមន្ទីរមុខងារសាធារណៈទូទាំងប្រទេសទាំងអស់ អំពីដំណើរការនៃការពិភាក្សាពិគ្រោះយោបល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា លើការផ្ទេរមន្ត្រីរាជការ ជាគ្រូបង្រៀន ដែលជាបទបញ្ជា
March 31, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទី ៣០ និងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ គឺស្ថិតក្នុងស្ថានភាពល្អណាស់។ ក្រសួងបរិស្ថាន បានឱ្យដឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី
March 31, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខេត្តកំពង់ចាម នឹងរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីអបអសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ត្រូវនឹងថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្ត កំពង់ចាម និង រដ្ឋបាលក្រុង/ស្រុក នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីបង្កការកម្សាន្តសប្បាយជូនដល់ប្រជាពលរដ្ឋ
March 31, 2025









