- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងអស់ នាឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងការគប់ទឹកប៉ាតម្សៅតាមផ្លូវ ប្រយ័ត្នជ្រុលដៃក្លាយជាក្មេងទំនើង។ នៅពេលតាមបណ្ដាមូលដ្ឋានមួយចំនួនជាពិសេសទីប្រជុំជន ក្នុងនោះក៏មាននៅរាជធានីភ្នំពេញ យុវជនជាបន្តបន្ទាប់បានចាប់ផ្ដើមលេងគប់ទឹក ប៉ាតម្សៅដែលជាសកម្មភាពពុំគួរគប្បី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតចូលមកនោះ លោកបណ្ឌិតទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងនោះ ឱ្យប្រយ័ត្ន ៣ គឺ ក្នុងពេល និងក្រោយពេលចូលឆ្នាំ កុំធ្វើសកម្មភាពជ្រុលហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសូមប្រយ័ត្នសកម្មភាពមួយចំនួនដែលអាចក្លាយខ្លួនជាក្មេងទំនើង ក្មេងទំនើងដែលនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោស និងប្រឈមនឹងការជាប់ពន្ធនាគារ។ លោកបណ្ឌិត
April 4, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ននៅរសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារតាមបណ្តាមន្ទីរ និងអង្គភាពជំនាញនៃខេត្តបាត់ដំបង បាន និងកំពុងមមាញឹករៀបចំតុបតែង លម្អផ្កាភ្ញីជាក្បូរក្បាច់រចនា អំពូលភ្លើងពណ៌យ៉ាងល្អប្រណីតនៅកណ្ដាលក្រុង និងតាមបណ្ដាផ្លូវស្ពានជាច្រើនដែលឆ្លងកាត់ដងស្ទឹងសង្កែ ដើម្បីរំលេចសោភ័ណភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីដែលជិតចូលមកដល់។ រាល់ទីតាំងសំខាន់ៗ រដ្ឋបាលខេត្តបានកំណត់ឱ្យក្រុមជំនាញធ្វើការរៀបចំភ្លើងចម្រុះពណ៌ ដើម្បីបំភ្លឺ និងរៀបចំជារូបភាពផ្សេងៗ នៅតាមសួនសាធារណៈពិសេសគឺនៅត្រង់ចំណុចវិមានឯករាជ្យ ដែលនៅប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះនឹងឈានដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤។ ខេត្តបាត់ដំបង មិនត្រឹមតែរៀបចំភ្លើងចម្រុះពណ៌ប៉ុណ្ណោះទេ គឺរដ្ឋបាលខេត្តបានរៀបចំជាពាងទឹកយ៉ាងច្រើននៅតាមបណ្ដោយផ្លូវកណ្ដាលក្រុង ដោយអង្គភាពរដ្ឋាករទឹកជាអ្នកចាត់ចែងតបណ្ដាញទុយោទឹកដើម្បីឲ្យប្រជាពលរដ្ឋដែលចូលរួមកម្សាន្តមានទឹកលេងនៅទីនោះស្រាប់រួមជាមួយម៉ាស៊ីនបាញ់ទឹកត្រជាក់ថែមទៀត។
April 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តារយៈការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលជួបតំណាងទូរទស្សន៍ SBS របស់ប្រទេសកូរ៉េ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យប្រតិភូទូរទស្សន៍ Seoul Broadcasting System (SBS) ដ៏ល្បីរបស់សាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Yong Jae Kim នាយកប្រតិបត្តិ SBS Prism Studios
April 4, 2025 - ព័ត៌មានជាតិ
(ខេត្តព្រៃវែង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យគម្រោងស្តារផ្លូវជាតិលេខ៨៨ ប្រើប្រាស់បច្ចេកវិទ្យា Stabilizer ទំនើប។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៨៨ នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ ក្នុងខេត្តព្រៃវែង។ ការចុះពិនិត្យនេះ មានគោលបំណងតាមដានវឌ្ឍនភាពការងារគម្រោង និងពិនិត្យមើលការអនុវត្តបច្ចេកវិទ្យាទំនើបម៉ាស៊ីន Stabilizer ក្នុងការសាងសង់ផ្លូវ។
April 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានឱ្យបានដឹងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនគិតថ្លៃសិក្សាសម្រាប់ឆ្នាំ ២០២៥ នាពេលខាងមុខនេះ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនគិតថ្លៃសិក្សាសម្រាប់ឆ្នាំ ២០២៥ ចាប់ពីខែឧសភា នេះតទៅ នៅទីតាំងចំនួន ១៦ក្នុងខេត្តចំនួន៧។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមានតម្បាញសូត្រនិងអំបោះ,តម្បាញក្រមា ពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក,ចម្លាក់ថ្ម,ខ្មុកស្មាច់,ខ្មុកម្រក្សណ៍,ធ្វើសាជី,តម្បាញកន្ទេល ផ្កាវ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, ចម្លាក់ពុម្ព,
April 4, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ តាមរយៈ ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀមរថយន្តក្រុង ៦៥គ្រឿង រយៈពេល ៦ថ្ងៃ ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្នុងនោះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានឱ្យដឹងបន្ថែមថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់
April 4, 2025 - ព័ត៌មានជាតិព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
(រាជធានីភ្នពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ចំពោះព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ។ ក្នុងព្រះរាជក្រឹត្យនោះ ក៏មានការត្រាស់បង្គាប់តែងតាំងបុគ្គលមួយរូបផ្សេងទៀត
April 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក។ ក្នុងនោះដែរ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា អំពាវនាវឱ្យកម្មករនិយោជិត រក្សាភាពស្ងប់ខណៈពេលនេះ សមាគមកំពុងវិភាគទៅលើផលប៉ះពាល់។ ចំពោះវិធានការនេះបង្កឱ្យមានការបារម្ភក្នុងចំណោមសមាជិក និងកម្មករនិយោជិត ក៏ដូចជាសាធារណជនទូទៅអំពីផលប៉ះពាល់លើការនាំចេញរបស់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា។ ក្នុងសេចក្តីថ្លែងរបស់សមាគមមានដូចខាងក្រោម៖ ១. សមាគមសូមឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាម៉េរិកត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ហើយយើងកំពុងវិភាគទៅលើផល ប៉ះពាល់ដែលអាចនឹងកើតឡើងចេញពីការប្រកាសភ្លាមៗនេះ។ សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាល
April 4, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ២។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖ ១ សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ២
April 4, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសដែលកើតឡើងលើផ្លូវល្បឿនលឿន ចំណុចគីឡូម៉ែត្រលេខ ១៧ និងលេខ ១៨ ជនត្រូវចោទមានចំនួន ៣នាក់។ នៅក្នុងសេចក្ដីប្រកាសរបស់ សាលាដំបូងខេត្តកណ្ដាល បានឱ្យដឹងថា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៦២ អ.ក ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ មានជនត្រូវចោទចំនួន
April 4, 2025









