soknita
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ចាម)៖ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខាង  រដ្ឋបាលខេត្តកំពង់ចាម ដាក់លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ នៅថ្ងៃទី ២ នៃកម្មវិធី ចាប់ពីវេលាថ្ងៃត្រង់តទៅ ជាពិសេសចូលរួមដោយឥតគិតថ្លៃ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ នៅ ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាម ដែលមានដូចខាងក្រោម ៖ ក. អំពីពេលវេលា និងទីតាំង -លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ

    April 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បើគិតមកត្រឹមដើមខែមេសា ឆ្នាំ ២០២៥ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដែលមានប្រវែងសរុប ១ ៦៥០ម៉ែត្រ ប្រវែងសាច់ស្ពាន ៨៤៥,៧០ម៉ែត្រ គិតរយៈពេលជាងមួយឆ្នាំមកនេះសម្រេចបាន ៣០,៩៥ ភាគរយ ហើយរំពឹងថា នឹងសម្រេចបានមុនផែនការគ្រោងទុក។ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ និងគម្រោងបញ្ចប់ការសាងសង់មុនថ្ងៃទី ២៥ ខែសីហា ឆ្នាំ

    April 8, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «មុនចូលរៀនវិជ្ជាពេទ្យ យើងម្នាក់ៗបានដឹងរួចហើយថាត្រូវតែព្យាយាម ប្រឹងប្រែង តស៊ូជាមួយគ្រប់ការលំបាក ខិតខំឆ្លើយតបជាដំណោះស្រាយសង្គ្រោះអាយុជីវិតអ្នកជំងឺ រាល់គ្រប់វិនាទី មិនថាយប់ថ្ងៃ មិនថាថ្ងៃសម្រាក ឫវេលាណាទេ»។ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល

    April 8, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ កាលល្ងាចពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ខាងរដ្ឋបាលខេត្តនឹងត្រៀមចំចំណតយានយន្តគ្រប់ប្រភេទ និងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកំណាត់ផ្លូវមួយចំនួន។ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរា បានឱ្យដឹងបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្តសៀមរាប មន្ទីរ-អង្គភាព រដ្ឋបាលក្រុងសៀមរាប នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី ១៦

    April 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ – ក្រុងព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿនក្រើនរំលឹក ៧ចំណុច ដល់អ្នកបើកបរ និងអ្នករួមដំណើរ ដើម្បីការពារសុវត្ថិភាព។ ចំណុចសំខាន់ៗមួយចំនួនដែលអ្នកបើកបរនិងអ្នករួមដំណើរលើផ្លូវល្បឿនលឿនគួរយល់ដឹងមានដូចជា៖ ១.ហាមបើកបរត្រឡប់ក្រោយ ២.ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ ៣.ហាមបើកបរលើសល្បឿនកំណត់ ៤.ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់ ៥.ហាមបោះសំរាមចោលតាមផ្លូវ ៦.ហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន ៧.ហាមធ្វើការបង្ហោះម៉ូតូលើផ្លូវល្បឿនលឿន ចំពោះជនដែលល្មើស និងច្បាប់នៅលើផ្លូវល្បឿនលឿននឹងត្រូវទទួលទោសតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចែងដោយព្រះរាជាណាចក្រកម្ពុជា ហើយក្នុងករណីបន្ទាន់ ឬមានចម្ងល់ផ្សេងៗអាចធ្វើការទំនាក់ទំនងទៅកា់លេខ៖ ១៣៩៩ ឬ

    April 8, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ប្រមាណ ៧លានដុល្លារអាមេរិក ក្នុងគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅខេត្តរតនគិរីឱ្យកាន់តែប្រសើរឡើង។ ពិធីចុះហត្ថលេខាដ៏សំខាន់នេះ ធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកា KOICA ប្រចាំកម្ពុជា។ គម្រោងដែលមានឈ្មោះថា

    April 8, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមរយៈការបង្ហោះនៅក្នុងគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៨ មេសា ឆ្នាំ ២០២៥ នេះ បានធ្វើការកិនកម្ទេចបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេសចំនួន ៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេសជាច្រើន។ ក្នុងការបង្ហោះរបស់  ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា ចំពោះការកម្ទេចចោលនូវបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេស ចំនួន ៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេសទាំងនេះ គឺបានដកហូតកាលពីពេលកន្លងមក និងស្នងការនិងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងមុឺងម៉ាត់ផងដែរ៕ ប្រភព៖ Prak

    April 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី៖ «មន្ទីរពេទ្យ ប្រៀបដូចជារូបរាងកាយរបស់មនុស្ស ខណៈដែលលោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃវិស័យសុខាភិបាល គឺជាឆ្អឹងខ្នងដែលទ្រទ្រង់រូបរាងកាយនោះ»។ ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល នារសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាន៍ថា “មន្ទីរពេទ្យ ប្រៀបដូចជារូបរាងកាយរបស់មនុស្ស ខណៈដែលលោកគ្រូ

    April 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការនិងសាសនា នៅរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងធម្មការនិងសាសនា ចេញសេចក្ដីណែនាំពី កាត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ។ ពិធីនេះប្រារព្ធឡើងដើម្បីទទួលស្វាគមន៍ការចូលមកដល់ឆ្នាំថ្មីស្របតាមប្រពៃណីជាតិ និងសម្តែង កតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះពរនិងប្រគេនពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

    April 7, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ តាមរយៈ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀង បានត្រៀមរថយន្តរួចរាល់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តស្វាយ បានបញ្ជាក់ថា រថយន្តក្រុង ចំនួន ១២គ្រឿង នឹងរៀបចំសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដោយមិនយកប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង

    April 7, 2025