soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់។ ដោយមានវត្តមាន លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយ ឯកឧត្តម SANJO AKIHITO អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ជប៉ុន

    April 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តកោះកុង)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន សម្ដែងការសោកស្តាយ ចំពោះគ្រួសារប្តីប្រពន្ធ ២នាក់ ដែលបាត់បង់ជីវិត ដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់យកផ្លែ។ ចំពោះគ្រួសា រ២នាក់ប្តីប្រពន្ធខាងលើត្រូវបានគេប្រទះឃើញស្លាប់រួមគ្នា នៅក្រោមដើមសំរ៉ង ក្រោយពេលដែលពួកគាត់ បានកាប់ដើម្បីប្រមូលយកផ្លែទៅលក់ នៅក្នុងតំបន់ព្រៃក្នុងភូមិសាស្រ្តស្រុកបូទុមសាគរខេត្តកោះកុង។ លោកវរៈសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទូមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ក្រោយពីបាត់ដំណឹងជាច្រើនថ្ងៃ សាច់ញាត់មិនទទួលបានដំណឹងអ្វីនោះ ពីគ្រួសារប្តីប្រពន្ធទាំង២នាក់។ ស្រាប់តែនៅវេលាយប់ម៉ោង ៧:៥២នាទីព្រឹក ថ្ងៃទី

    April 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែង នៅសង្កាត់ព្រៃស បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។ តាមការបញ្ជាក់របស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ថា អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ០២ ផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស

    April 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចំនួន ២ថ្ងៃ។ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជាដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥។ ដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃ

    April 23, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស ពេញចិត្តចំពោះការ កើនឡើងទំហំពាណិជ្ជកម្មរវាងកម្ពុជា-អង់គ្លេស ដែលឈានដល់ជិត១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសអង់គ្លេស បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងកម្ពុជា និងអង់គ្លេស។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវនៅរាជធានីភ្នំពេញ

    April 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តឧត្តមានជ័យ)៖ តាមរយៈការបង្ហោះរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មានករណីផ្ទុះគ្រាប់មីនតោន ខណៈពេលកំពុងភ្ជួរដីចម្ការមួយកន្លែងនៅភូមិអូរជីក ខេត្តឧត្តមានជ័យ។ ក្នុងការបង្ហោះរបស់ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ដែរថា ចំពោះករណីផ្ទុះគ្រាប់មីនតោនក្នុងពេលកំពុងភ្ជួរដីចម្ការនៅចំនុចអូរថ្មក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រ រងរបួសជាទម្ងន់និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕ ប្រភព៖ HENG Ratana 

    April 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅលើបណ្ដាញសង្គមពេលនេះ កំពុងផ្ទុះការចាប់អារម្មណ៍៍ ទៅលើវីដេអូក្មេងតូចម្នាក់ ដែលលក់កម្រងផ្កា ទាំងគួរឱ្យស្រឡាញ់ និងមានភាពវៃឆ្លាត ជាពិសេសពូកែហៅភ្ញៀវទេសចរណ៍ឱ្យជួយទិញកម្រផ្កាថែមទៀតផង។ ដោយឡែក នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះវីដេអូនៅក្នុងផេកផ្លូវការ ពីក្មេងស្រីតូចរូបនេះ ថែមទាំងសរសើរ និងពេញចិត្តពីភាពគួរឱ្យស្រឡាញ់របស់ក្មេងស្រីតូបរូបនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរភ្ជាប់សារជាមួយវីដេអូដែរថា៖ «ពិតជាគួរឱ្យអាណិត និងស្រឡាញ់ចៅណាស់ តែក៏ចង់ដឹងពីរឿងចាត់ចែងរបស់ឪពុកម្តាយផងដែរ។ ពេលនេះខ្ញុំកំពុងស្វែងរកចៅស្រីដែល គួរឱ្យស្រឡាញ់នេះសូមមេត្តាជួយប្រាប់ផង៕» ប្រភព៖ Samdech Hun Sen

    April 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ តាមរយៈការចុះផ្សាយរបស់ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្តេចព្រះមហាក្សត្រី ទ្រង់ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

    April 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ នេះ បានបង្ហាញពីច្បាប់ស្ដីពីផ្លូវថ្នល់ ដោយក្នុងនោះក្រសួងបានសង្កត់ធ្ងន់ថា មិនត្រូវសាងសង់សំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើយ បើក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។ យោងតាមច្បាប់ ស្ដីពីផ្លូវថ្នល់មាត្រា៧១ បានចែងថា ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវ សំណង់នោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែទៅ១ (មួយ)ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ (មួយសែន) រៀល

    April 22, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៥នាក់ ចូលបម្រើការងារពេញម៉ោងនៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ក្នុងសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំពុងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៥ (ដប់ប្រាំ) រូប ឱ្យមកបម្រើការងារពេញម៉ោងនៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក.។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើស៖ -បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើង លើជំនាញនីតិសាស្ត្រ -បេក្ខជនត្រូវមានអាយុមិនលើសពី ៣៥ ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យសុំ) -បេក្ខជនត្រូវមានភាពស្មោះត្រង់ សីលធម៌ល្អ និងឆន្ទៈខ្ពស់ក្នុងការបំពេញការងារ។ បញ្ជាក់ដែរថា ត្រូវបានលើកទឹកចិត្តចំពោះបេក្ខជនជាជនជាតិដើមភាគតិច

    April 22, 2025