- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាមួយក្រុម នៅគោលដៅស្តុបផ្សារដេប៉ូ បានចេញឃាត់ម៉ូតូ ០១គ្រឿង ដោយសារល្មើសផ្លាកសញ្ញាចរាចរណ៍បត់ត្រឡប់ក្រោយ ត្រូវបានកោះហៅមកសួរនាំ។ បន្ទាប់ពីមានការផ្សព្វផ្សាយបង្ហោះវីដេអូតាមបណ្តាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាមួយក្រុមនៅគោលដៅស្តុបផ្សារដេប៉ូ បានចេញឃាត់ម៉ូតូ០១គ្រឿង បើកបរដោយស្ត្រីម្នាក់បានល្មើសផ្លាកសញ្ញាចរាចរណ៍បត់ត្រឡប់ក្រោយ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។ ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន ០៤រូប
May 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីព័ត៌មាន ជូនសាធារណៈជនពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ បន្ថែមទៀត។ តាមការសរុបស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា សម្រាប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥៖ -ករណីឆ្លងថ្មី ៥នាក់ -ករណីជាសះស្បើយ ០នាក់ -ករណីស្លាប់ ០នាក់ សូមបងប្អូនបង្ការសុខភាព បង្ការការឆ្លងមេរោគ កូវីដ-១៩ (ពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ)
May 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្ដីណែនាំដល់មន្ត្រីតាមច្រកព្រំដែន មានវិធានការទប់ស្កាត់ឱ្យម៉ឺងម៉ាត់ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ តាមរយៈសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) សូមធ្វើការណែនាំបណ្តោះអាសន្នដូចខាងក្រោម៖ ១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។ ២. ត្រូវចាត់ចែងការដកសំណាកគម្រូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំ កិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង
May 14, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ សហគមន៍កសិកម្ម ទុរេនបែកអន្លូង ស្ទឹងត្រង់ បានឱ្យដឹងថា ទុរេនបែកអន្លូង ខេត្តកំពង់ចាម នឹងចាប់ផ្ដើមបើកប្រមូលផល សម្រាប់រដូវកាលឆ្នាំ ២០២៥ នាពេលខាងមុខនេះ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ សហគមន៍កសិកម្ម ទុរេនបែកអន្លូង ស្ទឹងត្រង់ ដោយសង្កេតឃើញថារដូវការប្រមូលផលទុរេននៅតំបន់បែកអន្លូងនៃឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ខេត្ត ខេត្តកំពង់ចាមកាន់តែខិតជិតមកដល់ជាផ្លូវការនិងចម្ការមួយចំនួនក៏អាចចាប់ផ្តើមកាត់ប្រមូលផលបានខ្លះៗជាបណ្តើរៗ សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ បានធ្វើការជូនដំណឹងដល់អាជីវករបោះដុំ លក់រាយ និងបងប្អូន និយមហូបទុរេនបែកអន្លូង អោយបានជ្រាបថាការចាប់ផ្តើមបើករដូវកាលប្រមូលផលសម្រាប់ឆ្នាំ ២០២៥ នេះ និង ចាប់ផ្តើមបើកបណ្តើរៗពីថ្ងៃជូនដំណឹងនេះតទៅ ហើយសហគមន៍ផ្ទាល់និងមានកម្មវិធីបើករដូវកាលប្រមូលផល ២០២៥ ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។ សហគមន៍នៅតែសង្កត់ធ្ងន់ថាអាជីវករបោះដុំលក់រាយនិងអ្នកនិយមហូបទុរេនត្រូវនៅបន្តស្វែងយល់និង ដឹងពីប្រភពទុរេនអោយបានច្បាស់លាស់ដើម្បីសម្រេចចិត្តទិញលក់និងដើម្បីរក្សាសុខមាលភាពរបស់ខ្លួនឯងផ្ទាល់៕ ប្រភព៖ សហគមន៍កសិកម្ម ទុរេនបែកអន្លូង
May 12, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ត្រីមាសទី១ ឆ្នាំ ២០២៥ នេះ ការិយាល័យច្រកចេញ ចូល ក្រុង ស្រុក ខណ្ឌ ផ្តល់សេវាជូនពលរដ្ឋ ជាង ១លានសេវា និងទទួលបានចំណូលជាង ៣ពាន់លានរៀល។ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ នេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនពលរដ្ឋសរុបចំនួន ១.១៧៦.៤០៦ សេវា នៅទូទាំងប្រទេស
May 12, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ផេក លោក ស៊ន សុភក្រ្ត នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថ ក្រសួងធម្មការ និងសាសនា បានបង្ហាញកំណត់ហេតុមួយ ដែលបានដោះស្រាយកាលពីអំឡុងខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី គ្រោងសាងសង់អាស្រម វង្ស ចក្រាយុត្តិ នៅជើងភ្នំត្រែង ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ កំណត់ហេតុដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី
May 12, 2025 - ព័ត៌មានជាតិ
(ខេត្តព្រៃវែង)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់សិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិតវិជ្ជា ឆ្នាំ ២០២៥ ចំនួន ២រូប។ នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះ បន្ទាប់ចប់ពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
May 12, 2025 - ព័ត៌មានជាតិ
យោងតាមការជុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ធនាគារជាតិរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេច ឃ្យូអរ នៅតំបន់ឦសាន្តប្រទេសកម្ពុជា។ ធនាគារជាតិនៃកម្ពុជាបានប្រកាសថា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេច ឃ្យូអរនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៅចុងសប្តាហ៍នេះ ដោយមានការប្តូរជូនក្រដាសប្រាក់រៀល ចាស់ ទក់ រហែកប្តូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ការតាំងពិព័រណ៍ និងការប្រគំតន្ត្រីផងដែរ។ សម្រាប់ខេត្តក្រចេះ នឹងរៀបចំនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ
May 12, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ៣៣,៥០ ភាគរយហើយ។ តាមកាបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ថា គម្រោងមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ
May 12, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា មន្ត្រីនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ព្រះសង្ឃ គង់នៅក្នុងវត្តនិគ្រោធវ័ន (គល់ទទឹង) ជាលើកដំបូង ថ្ងៃចន្ទសប្ដាហ៍ក្រោយ។ តាមការបហ្ជាក់បន្ថែមរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្មនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន ៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ព្រះសង្ឃចំនួន ១២៨អង្គ និងគណកម្មការវត្ត៣២នាក់នៅវត្តគល់ទទឹង កាលពីពេលថ្មីនេះ។ បើតាមរបាយការណ៍ដដែល នៅមានព្រះសង្ឃ និងគណកម្មការវត្ត ចំនួន ៩០អង្គ/នាក់ទៀត
May 10, 2025









