soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥។ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ត្រូវត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តវិធានការគន្លឹះដូចបានកំណត់ក្នុងប្រការ១នៃសេចក្តីសម្រេចនេះ និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ជាប្រចាំ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ដើម្បីទទួលបានឯកសារជាទម្រង់ PDF សូមចុចតំណភ្ជាប់ Telegram ខាងក្រោម៖ https://t.me/tddocuments/8110 ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

    May 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរ៊ាំរ៉ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។ ការទទូចរបស់លោកជំទាវ រដ្ឋលេខាធិការ បានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែឧសភា

    May 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិនក្រុមហ៊ុនអាកាសចរណ៍កាតា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជាជាមួយក្រុមហ៊ុនអាកាសចរណ៍កាតា ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា និងកិច្ចសហប្រតិបត្តិការលើការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកិច្ចសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា តាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍លើយន្តហោះមានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរផងដែរ។

    May 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះពីផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា មិនមានការផាកពិន័យចំពោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពនោះទេ។ ក្នុងការបង្ហោះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ដែរថា មិនមានការផាកពិន័យចំពោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពទេ ហើយសាមីខ្លួន ក៏អាចទៅបំពេញបែបបទ ដើម្បីថតធ្វើថ្មីបានដែរ គ្រាន់តែយកតែអត្តសញ្ញាណបណ្ណចាស់ទៅជាមួយប៉ុណ្ណោះ»។ ចំពោះព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខ ១២៧១៕ ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង

    May 19, 2025
  • ព័ត៌មានជាតិ

    (ប្រទេសកម្ពុជា)៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជូនដំណឹងដល់សាធារណជន នៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានដកចេញទាំងស្រុងរាល់វិធានការសុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩ ទាំងការធ្វើតេស្តកូវីដ និងការធ្វើចត្តាឡីស័ក។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា៖ -រាជរដ្ឋាភិបាលកម្ពុជា បានដកចេញទាំងស្រុងរាល់វិធានការសុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩ ដូចជាការធ្វើតេស្តកូវីដ ការធ្វើចត្តាឡីស័។ល។ -ជនបរទេសអាចស្នើសុំទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា ដោយងាយស្រួល តាមប្រព័ន្ធអនឡាញ e-Visa របស់រាជរដ្ឋាភិបាល ដែលមាននៅគេហទំព័រ https://www.evisa.gov.kh ។ -អ្នកធ្វើដំណើរចូលមកកម្ពុជាអាចបំពេញប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល (e-Arrival

    May 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នឹងបញ្ចៀសចរាចរណ៍ នៅជុំវិញបរិវេណ “មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក” ដើម្បីប្រារព្ធទិវាជាតិ នៃការចងចាំ ចាប់ពីវេលាម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ “មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក” ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    May 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង) ៖ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រឿងក្នុងជ្រូក ដែលដឹកចូលមកពីប្រទេសថៃ ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ប្រមាណ ១តោន ត្រូវបានសមត្ថកិច្ច ស្ទាក់ឃាត់នៅក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង។ តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៧និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង

    May 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ធំ)៖ យោងបីការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រជាកសិករ ១៣គ្រួសារ ងាកមកចិញ្ចឹមចង្រិតនិងកណ្តូបបន្ថែមលើមុខរបរប្រចាំថ្ងៃ ទទួលបានប្រាក់ចំណូលយ៉ាងតិច ១លាន២សែនរៀល ក្នុងមួយខែ។ ប្រជាកសិករ ១៣គ្រួសារ រស់នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រៅពីការប្រកបរបរធ្វើស្រែចំការ បាននាំគ្នា ងាកមកចិញ្ចឹមចង្រិត និងកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃ ដោយពួកគាត់អាច រកប្រាក់ ចំណូលបានយ៉ាងតិចចន្លោះពី ១លានរៀល ទៅ ១លាន២សែនរៀល ក្នុងមួយខែ ដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀត។ ប្រជាកសិករបានជម្រាបដល់លោក ហាក់

    May 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ១៦ ខែខែឧសភា ឆ្នាំ ២០២៥ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងពី វឌ្ឍនភាពនៃដំណើរការជួសជុលនៅផ្នែកខ្លះៗនៃប្រាសាទភ្នំបាខែង។ ដោយអាជ្ញាធរជាតិអប្សរាតាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង ជាពិសេសនៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។ លោក ជីវ ភិរម្យ វិស្វករគម្រោង ទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និងអភិរក្សនៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក កិច្ចការងារជួសជុលអភិរក្សនៅលើប្រាសាទភ្នំបាខែងបានដំណើរការជាបន្តបន្ទាប់។ ក្នុងនោះអំឡុងឆ្នាំ២០១៩មក ក្រុមការងារបានអនុវត្តគម្រោងជួសជុលនៅផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទនេះ មកដល់បច្ចុប្បន្នបានជួសជុលរួចរាល់ បានចំនួន ២ជាន់ហើយ (ជាន់ទី៣ និងជាន់៤)

    May 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តមណ្ឌលគិរី)៖ តាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ ណែនាំប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីថ្មី ត្រូវចេះបង្កើនកិច្ចសហការ និងជំរុញយុទ្ធនាការក្នុងរដូវកាលបៃតង ដើម្បីទាក់ទាញ់ភ្ញៀវទេសចរឱ្យមានកំណើនបន្ថែមទៀត។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំដល់លោក ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីថ្មី ត្រូវចេះសាមគ្គីភាព បង្កើនកិច្ចសហការ និងជំរុញយុទ្ធនាការក្នុងរដូវកាលបៃតង ដើម្បីទាក់ទាញ់ភ្ញៀវទេសចរ ឲ្យមានកំណើនបន្ថែមទៀត ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តាសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរីឱ្យបានច្រើន

    May 17, 2025