soknita
  • ព័ត៌មានជាតិ

    យោងតាមការចះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះ ប្រកាសឱ្យសាធារណជនដាក់ប្រាក់វិនិយោគ គ្មានអាជ្ញាបណ្ណធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ និងបានប្រើប្រាស់ឈ្មោះនិងរូបភាពឯកឧត្តម នេត ភក្ត្រា បង្កើតក្រុមតេឡេក្រាមក្លែងបន្លំ។ និយ័តករមូលបត្រកម្ពុជា ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន/បុគ្គលប្រកាសឱ្យសាធារណជនដាក់ប្រាក់វិនិយោគខាងក្រោមនេះ គ្មានអាជ្ញាបណ្ណធ្វើអាជីវកម្មក្នុងវិស័យមូលបត្រពីនិយ័តករមូលបត្រកម្ពុជា និងបានប្រើប្រាស់ឈ្មោះនិងរូបភាពឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្កើតក្រុមតេឡេក្រាមក្លែងបន្លំក្នុងចេតនាទុច្ចរិត ដើម្បីអូសទាញ និងឆបោកសាធារណជន៕ ប្រភព៖ ក្រសួងព័ត៌មាន

    June 10, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាលប្ដេជ្ញាចិត្តជំរុញរមណីយដ្ឋានកៀនស្វាយក្រៅឱ្យក្លាយជាគោលដៅទេសចរណ៍ប្រចាំថ្ងៃ។ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដា រួមជាមួយអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង និងសំណេះសំណាលជាមួយអាជីវករ កំពុងប្រកបរបរលក់ដូរនៅរមណីយដ្ឋានកៀនស្វាយក្រៅ។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយសង្កេតឃើញរមណីយដ្ឋានកៀនស្វាយក្រៅ ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ មិនសូវមានភ្ញៀវទេសចរមកកំសាន្តនៅទីនេះឡើយ

    June 10, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា យុវជនកាន់តែច្រើនឡើង បានងាកមកចាប់អារម្មណ៍ចូលអានសៀវភៅកាន់តែច្រើនឡើង ក្រោយពី បណ្ណាល័យសម្ដេច ក្រឡាហោម ស ខេង បើកដំណើរការ។ ចាប់ពីបើកដំណើរការរយៈពេលពីរខែ ឃើញមានអ្នកចាប់អារម្មណ៍ចូលអានសៀវភៅ ក្នុងបណ្តាល័យសម្តេច ក្រឡាហោម ស ខេង កាន់តែច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលមកទល់ពេលនេះមានអ្នកចូលអានបានប្រមាណជាង ៤០០នាក់ហើយ ដែលភាគច្រើនជាយុវជន នេះបើតាមមន្រ្តីបណ្ណារក្សប្រចាំការនៅទីនោះ។ កញ្ញា អឿម លីនដា បណ្ណារក្ស នៃបណ្ណាល័យសម្ដេច

    June 10, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តអង្គភាពព័ត៌មានជាភាសាបរទេស បង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ឱ្យបានច្រើនសំដៅរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ។ ឯកឧត្តម នេត្រ ភក្ត្រា បន្ថែមថា កាលលើកទឹកចិត្តដល់អង្គភាពព័ត៌មានដែលផ្សាយជាភាសាបរទេស សូមចូលរួមបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ចេញទៅក្រៅប្រទេសឱ្យបានច្រើន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ។ ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តម បានអនុញ្ញាតឱ្យលោក SUN

    June 10, 2025
  • ព័ត៌មានជាតិ

    (ខេត្តកណ្តាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរស្រុកកៀនស្វាយ ត្រូវទប់ស្កាត់ការសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវនានានៅក្នុងមូលដ្ឋានស្រុករបស់ខ្លួន។ ដោយថ្លៃនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកកៀនស្វាយ ត្រូវរៀបចំចិញ្ចើមផ្លូវអោយស្អាត ពិសេសនៅចិញ្ចើមខ្លះបានសងសំណង់ផលប៉ះពាល់រួចហើយ ត្រូវសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដោយអោយគាត់សាងសង់នៅលើដីកម្មសិទ្ធិរបស់គាត់ ក្រៅពីនេះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវទប់ស្កាត់មិនអោយមានសំណង់ថ្មីណាមួយកើតមានឡើងអោយសោះ បើមានសូមចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ហើយបើយើងអនុវត្តទប់ស្កាត់រៀបចំរបៀបរៀបរយបានល្អប្រសើរ

    June 9, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំយុទ្ធនាការគោះត្រដោក ដើម្បីឱ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកើតមាននានាតាមមូលដ្ឋានរបស់ខ្លួន នៅម៉ោង ៧យប់។ តាមការបញ្ជាក់របស់ រដ្ឋបាលក្រុងពោធិ៍សាត់ ថា ដោយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត «ប្រជាពលរដ្ឋម្នាក់ ជាភ្នាក់ងារសន្តិសុខម្នាក់» រដ្ឋបាលក្រុងនឹងរៀបចំយុទ្ធនាការគោះត្រដោកក្នុងក្រុងពោធិ៍សាត់ដែល ប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០៧: ០០ យប់។ គោលបំណង

    June 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍សាធារណរដ្ឋកូរ៉េ ពិនិត្យលទ្ធភាពពង្រីកការហោះហើរត្រង់ និងជាប្រចាំមកខេត្តគោលដៅទេសចរណ៍ និងវិនិយោគទាំងពីររបស់កម្ពុជា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines នៃសាធារណរដ្ឋកូរ៉េស្នើសុំបន្តជួយ ព្រមទាំងពិនិត្យលទ្ធភាពពង្រីកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ការគូសបញ្ជាក់របស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសទទួលជួបពិភាក្សាការងារពីកិច្ចសហប្រតិបត្តិទេសចរណ៍ជាមួយលោក Park Jongman អគ្គនាយករងប្រតិបត្តិ

    June 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នាព្រឹកទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាឡង់បូមសម្រួលចរន្តទឹក សម្រាប់បម្រើឱ្យកិច្ចអន្តរាគមន៍ការងារជលសាស្ត្រ។ នៅបរិវេណមាត់ទន្លេ នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ (ចាក់អង្រែ) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាឡង់បូមសម្រួលចរន្តទឹក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី

    June 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាធិបតីក្នុងពិធីតភ្ជាប់តួស្ពាន ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២។ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាលបានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ។ ចំពោះពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ០៩

    June 9, 2025
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី ៩ ខែមិថនា ឆ្នាំ ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករមកទស្សនាប្រាសាទតាមាន់ធំថ្ងៃនេះ បង្ហាញពីសក្ដានុពលទេសចរណ៍វប្បធម៌។ ប្រាសាទតាមាន់ធំស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ បាន និងកំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើនកុះករ ជាពិសេសគឺប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា ដូចជា ខេត្តឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ភ្នំពេញ និងសៀមរាប។ ការមកទស្សនានេះបានឆ្លុះបញ្ចាំងពីសក្ដានុពលដ៏ធំធេងរបស់ប្រាសាទតាមាន់ធំ ក្នុងការទាក់ទាញភ្ញៀវទេសចរវប្បធម៌ និងប្រវត្តិសាស្ត្រ។ ក្នុងឱកាសថ្ងៃមកទស្សនាប្រាសាទតាមាន់ធំ នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៥ អ្នកស្រី

    June 9, 2025